ចិន
From Wikipedia, the free encyclopedia
ប្រទេសចិន (ចិនសម័យ៖ 中国; ចិនបុរាណ៖ 中國; ភិងអ៊ិង៖ Zhōngguó) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតចិន (ចិនសម័យ៖ 中华人民共和国; ចិនបុរាណ៖ 中華人民共和國; ភិងអ៊ិង៖ Zhōnghuá Rénmín Gònghéguó) គឺជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីបូព៌ា។ ចិនគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតដោយមានប្រជាជនសរុប ១.៤ ពាន់លាននាក់ និងមានក្រឡាផ្ទៃសរុប ៩.៦ លានគីឡូម៉ែត្រការ៉េ (៣.៧ លានម៉ាយការ៉េ) ដែលធ្វើឱ្យចិនជាប់ចំណាត់ថ្នាក់លេខ ៣ ឬ ៤ ខាងចំនួនផ្ទៃដី។ សព្វថ្ងៃ ប្រទេសនេះកំពុងស្ថិតនៅក្រោមការដឹកនាំ និងគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិន ហើយមានយុត្តាធិការខេត្តចំនួន ២២, តំបន់ស្វយ័តចំនួនប្រាំ, ទីក្រុងរដ្ឋបាលផ្ទាល់ចំនួនបួន (មាន ប៉េកាំង ធៀនជីន ស៊ាងហៃ និងចុងគីង) និងតំបន់រដ្ឋបាលពិសេសចំនួនពីរ (មាន ម៉ាកាវ និងហុងកុង)។
អត្ថបទនេះអាចនឹងត្រូវបានពង្រីកជាមួយនឹងអត្ថបទដែលបានបកប្រែពីភាសាអត្ថបទដែលត្រូវគ្នានៅក្នុងភាសាអង់គ្លេស។ Click [show] on the right for instructions.
|
中华人民共和国 (ភាសាចិន) Zhōnghuá Rénmín Gònghéguó (ភិងអ៊ិង) | |
---|---|
ទីតាំងប្រទេសចិន (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | ប៉េកាំង 39°55′N 116°23′E |
ទីក្រុងធំបំផុត | ស៊ាងហៃ 31°13′N 121°28′E |
ភាសាផ្លូវការ | ភាសាចិន[1] |
ភាសាប្រចាំតំបន់ | ម៉ុងហ្គោល • ទីបេ • អ៊ុយហ្គឺរ • ហ្សួង • ភាសាដទៃទៀត |
អក្សរផ្លូវការ | ចិនសម័យ |
ក្រុមជនជាតិ (ឆ្នាំ ២០២០)[2] |
|
សាសនា (ឆ្នាំ ២០២០)[3] |
|
រដ្ឋាភិបាល | សាធារណរដ្ឋសង្គមនិយមឯកបក្ស[4] ឯកត្តរដ្ឋប្រកាន់លទ្ធិម៉ាក្ស–លេនីន[5] |
ស៊ី ជីនពីង | |
- នាយករដ្ឋមន្រ្តី | លី ឈីអាង |
- ប្រធានសមាជ | ចាវ លឺជី |
- ប្រធានសន្និសីទ | វ៉ាង ហ៊ូនីង |
នីតិបញ្ញត្តិ | សមាជជាតិប្រជាជន |
និម្មិតកម្ម | |
២០៧០ មុន គ.ស. | |
២២១ មុន គ.ស. | |
- ប្រកាសជាសាធារណរដ្ឋ | ១ មករា ១៩១២ |
- ប្រកាសជាសាធារណរដ្ឋប្រជាមានិត | ១ តុលា ១៩៤៩ |
- រដ្ឋធម្មនុញ្ញដំបូង | ២០ កញ្ញា ១៩៥៤ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ៤ ធ្នូ ១៩៨២ |
២០ ធ្នូ ១៩៩៩ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៩,៥៩៦,៩៦១ គ.ម២ (ទី៣/ទី៤) |
- ផ្ទៃទឹក (%) | ២.៨ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣) | ១,៤១១,៧៥០,០០០[6] (ទី២) |
- ដង់ស៊ីតេ | ១៤៥[7] នាក់/គ.ម២ (ទី៨៣) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ៣៣.០១៥ ទ្រីលានដុល្លារ[8] (ទី១) |
- ក្នុងម្នាក់ | ២៣,៣៨២ ដុល្លារ[8] (ទី៧៣) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ១៩.៣៧៤ ទ្រីលានដុល្លារ[8] (ទី២) |
- ក្នុងម្នាក់ | ១៣,៧២១ ដុល្លារ[8] (ទី៦៤) |
ជីនី (២០១៩) | ៣៨.២[9] មធ្យម |
HDI (២០២១) | ០.៧៦៨[10] ខ្ពស់ · ទី៧៩ |
រូបិយវត្ថុ | រ៉ិនមីនប៊ី (យន់/យ័ន; ¥)[lower-alpha 1] (CNY) |
ល្វែងម៉ោង | UTC+៨ (ម៉ោងស្តង់ដាចិន) |
ទម្រង់កាលបរិច្ឆេទ |
|
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៨៦ (ដីគោក) |
ដែនកម្រិតខ្ពស់ |
|
អត្ថបទនេះមានអក្សរចិន។ ប្រសិនបើមិនមានពុម្ពអក្សរត្រឹមត្រូវទេ នោះអ្នកអាចនឹងឃើញសញ្ញាសួរ ប្រអប់ជ្រុងៗ ឬសញ្ញាចំឡែកដទៃទៀត ជំនួសឲ្យតួអក្សរចិន។ |
ចិនបានលេចឡើងជាអរិយធម៌ដ៏ចំណាស់មួយដោយមានដើមកំណើតនៅក្នុងតំបន់អាងទឹកពហុពលនៃទន្លេលឿង។ ចិនធ្លាប់ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបង្អស់នៅលើពិភពលោកអស់រយៈពេលជិត ២ សហស្សវត្សរ៍គឺចាប់ពីសតវត្សរ៍ទី១ នៃ គ.ស. រហូតដល់សតវត្សទី១៩ នៃ គ.ស.។[11] ក្នុងរយៈពេលរាប់ពាន់ឆ្នាំមកនេះ នយោបាយប្រទេសចិនគឺផ្អែកទៅលើរបបរាជានិយមតំណពូជពង្សដោយចាប់ផ្តើមដំបូងនៅក្នុងរាជវង្សសៀ។ ក្រោយពីរាជវង្សសៀបានបង្កើតឡើង ប្រទេសចិនក៏ចាប់ផ្តើមពង្រីកឥទ្ធិពលនិងទឹកដីរបស់ខ្លួនហើយត្រូវបានបែកបាក់ជារដ្ឋតូចៗ និងត្រូវបង្រួបបង្រួមឡើងវិញជាច្រើនលើកច្រើនសារ។ នៅសតវត្សរ៍ទី៣ មុន គ.ស. ពួកឈិនបានបង្រួបបង្រួមទឹកដីស្នូលនៃប្រទេសចិនហើយក៏បានបង្កើតចេញជាអាណាចក្រចិនដំបូងគេនៅក្នុងប្រវត្តិសាស្ត្រ។ រាជវង្សហាន (២០៦ មុន គ.ស.–២២០ នៃ គ.ស.) ដែលជារាជវង្សស្នងបន្តពីរាជវង្សឈិន ត្រូវបានគេចាត់ទុកថាជាសម័យរាជវង្សដ៏រីកចម្រើនបំផុតខាងផ្នែកបច្ចេកវិទ្យាដោយក្នុងសម័យនោះ ចិនបានរកឃើញរបៀបបង្កើតក្រដាស និងត្រីវិស័យ រួមជាមួយនឹងការអភិវឌ្ឍខាងវិស័យកសិកម្មនិងវេជ្ជសាស្ត្រផងដែរ។ ម្សៅរំសេវ និងការផ្តិតអក្សរត្រូវបានគេបង្កើតឡើងនៅក្នុងសម័យរាជវង្សថាង (៦១៨–៩០៧) និងរាជវង្សសុងខាងជើង (៩៦០–១១២៧)។ វប្បធម៌ថាងបានរីករាលដាលពាសពេញទ្វីបអាស៊ី ហើយមិនយូរប៉ុន្មាន ផ្លូវពាណិជ្ជកម្មដ៏វែងមួយក៏បាននិម្មិតឡើងដោយមានឈ្មោះថាផ្លូវសូត្រ។ ផ្លូវនេះបានលាតត្រដាងពីប្រទេសចិនរហូតដល់តំបន់មេសូប៉ូតាមី (ផ្នែកខាងជើងតំបន់មជ្ឈិមបូព៌ា) និងអនុតំបន់ស្នែងអាហ្រ្វិក។ រាជវង្សចិនចុងក្រោយគេបង្អស់គឺរាជវង្សឈីង ដែលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងខាងអំណាចនិងទឹកដីទៅមហាអំណាចលោកខាងលិច។
នៅទីបំផុត រាជានិយមចិនក៏បានដួលរលំនៅក្នុងឆ្នាំ១៩១២ ដែលជាលទ្ធផលនៃបដិវត្តន៍ឆ្នាំ១៩១១ ហើយត្រូវបានជំនួសដោយសាធារណរដ្ឋចិន។ ប្រទេសចិនបានទទួលរងការឈ្លានពានដោយចក្រភពជប៉ុននៅក្នុងសង្គ្រាមលោកលើកទី២។ ក្រោយសង្គ្រាមលោកបានបញ្ចប់ សង្គ្រាមស៊ីវិលចិនក៏លេចផ្ទុះឡើងហើយប្រជាជាតិចិនក៏ត្រូវបែងចែកជាពីរដោយចិនដីគោកត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយម៉ៅសេទុង ខណៈដែលរដ្ឋាភិបាលសាធារណរដ្ឋចិនក្រោមការដឹកនាំរបស់បក្សគួមីនតាងបានរត់ដកថយទៅកោះតៃវ៉ាន់។ ភាគីទាំងពីរបានអះអាងថាខ្លួនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន ទោះបីជាអង្គការសហប្រជាជាតិបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនជាតំណាងតែមួយគត់ចាប់តាំងពីឆ្នាំ១៩៧១ ក្ដី។ ប្រទេសចិនបានធ្វើកំណែទម្រង់សេដ្ឋកិច្ចជាបន្តបន្ទាប់នៅក្រោយឆ្នាំ១៩៧៨ ហើយបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅក្នុងឆ្នាំ២០០១។
ចាប់តាំងពីការបង្កើតនៅក្នុងឆ្នាំ១៩៤៩ មកប្រទេសមួយនេះគឺជាសាធារណរដ្ឋសង្គមនិយមឯកបក្ស ហើយត្រូវជារដ្ឋសង្គមនិយមមួយក្នុងចំណោមរដ្ឋសង្គមនិយមទាំងប្រាំដែលនៅមានវត្តមាននាបច្ចុប្បន្នកាល។ ប្រទេសចិនគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ១៩៧១ មកម្លេះ (ជំនួសតៃវ៉ាន់)។ ប្រទេសចិនគឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រតិបត្តិការពហុភាគី និងតំបន់ជាច្រើនដូចជា៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី អង្គការសហប្រតិបត្តិការស៊ាងហៃ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ហើយត្រូវជាសមាជិកនៃប្រជាជាតិប៊្រីកស៍ និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត។
ចិនជាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចខ្ពស់បំផុតនៅលើពិភពលោកបើគិតជា យអទ ហើយជាប្រទេសសេដ្ឋកិច្ចលូតលាស់ខ្ពស់បំផុតទីពីរបើគិតតាម ផសស ជាមធ្យម។ ប្រទេសចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់លឿនបំផុតនៅលើពិភពលោក[12] ហើយជាប្រទេសដែលមានទ្រព្យស្តុកស្តម្ភលំដាប់ទី២ លើពិភពលោកផងដែរ និងជាប្រទេសផលិតនិងនាំចេញច្រើនជាងគេបំផុតនៅលើពិភពលោក។ ប្រទេសនេះមានកងទ័ពឈរជើងធំជាងគេបង្អស់នៅលើពិភពលោក (គឺកងទ័ពរំដោះប្រជាជន) មានថវិកាការពារជាតិខ្ពស់បំផុតទីពីរ និងត្រូវបានគេទទួលស្គាល់ថាជារដ្ឋនុយក្លេអ៊ែរ។ ប្រទេសចិនត្រូវបានគេកំណត់ថានឹងក្លាយប្រទេសមហាអំណាចផ្តាច់មុខនាពេលឆាប់ៗនេះដោយសារតែសេដ្ឋកិច្ចដ៏ធំនិងយោធាដ៏មានអំណាចរបស់ខ្លួន។[13][14][15][16]