សម័យឧដុង្គ
From Wikipedia, the free encyclopedia
សម័យឧដុង្គ ចាប់ផ្ដើមក្រោយពីព្រះបាទជ័យជេដ្ឋាទី២ ទ្រង់បានឡើងសោយរាជ្យពីព្រះបិតាគឺព្រះស្រីសុរិយោពណ៌ ដែលទ្រង់បានផ្សំផ្គុំព្រះជ័យជេដ្ឋាទី២ នឹង បុត្រីស្ដេចត្រាញ់យួន ដើម្បីធ្វើជាសម្ព័ន្ធមិត្តទប់ទល់នឹងការលុកលុយទន្ទ្រានរបស់សៀម។ សម័យកាលនោះមេទ័ពដែលល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រ គឺ តេជោមាស និង តេជោយ៉ត។ ឧដុង្គបើតាមរឿងនិទានយកឈ្មោះតាម តាចាស់ ម្នាក់ឈ្មោះតាដុង្គ រឿងតំណាលថានៅពេលនោះមានក្សត្រមួយអង្គ បានពេញចិត្តនឹងកូនស្រីរបស់គាត់ទើបក្រោយពីរៀបអភិសេកនឹងបុត្រីលោក ហើយព្រះរាជាកតាំងឈ្មោះនៅត្រង់នោះថា ឧដុង្គមានជ័យ លុះក្រោយមកទៀតក៏នៅហៅថា ឧដុង្គ ដូចសព្វថ្ងៃនេះ។
ព័ត៌មានសង្ខេប សម័យឧដុង្គ, ធានី ...
សម័យឧដុង្គ | |||||||||
---|---|---|---|---|---|---|---|---|---|
ទង់ជាតិ | |||||||||
ផែនទីប្រទេសកម្ពុជានៅសម័យឧដុង្គនាឆ្នាំ១៧៧០នៃគ.ស | |||||||||
ធានី |
| ||||||||
ភាសាទូទៅ | ខ្មែរកណ្តាល (រហូតទៅដល់ឆ្នាំ១៧៧៧) ខ្មែរ | ||||||||
ក្រុមជនជាតិ | ខ្មែរ ចាម ព្នង កូឡា ចិន ផ្សេងទៀត | ||||||||
សាសនា | ព្រះពុទ្ធសាសនាថេរវាទ,វិញ្ញាណនិយម (អ្នកតា) | ||||||||
រដ្ឋាភិបាល | របបរាជាធិបតេយ្យតាមបែបផ្ដាច់ការ | ||||||||
- ១៦១៣-១៦១៨ | ស្រីសុរិយោពណ៌ (ដំបូង) | ||||||||
- ១៨៦៣-១៩០៤ | នរោត្តម (ចុងក្រោយ) | ||||||||
ប្រជាជន | |||||||||
- ប៉ាន់ស្មាន (ឆ្នាំ ១៨៦៣) | ៨៦០,០០០នាក់[ត្រូវការអំណះអំណាង] | ||||||||
|
បិទ
ប្រវត្តិសាស្ត្រ