ខេត្តខាហ្កាវ៉ា
From Wikipedia, the free encyclopedia
ខេត្តខាហ្កាវ៉ា (香川県, Kagawa-ken?) គឺជាខេត្តមួយរបស់ប្រទេសជប៉ុន ដែលមានទីតាំងនៅលើកោះស៊ិកុគឹ[3] ខេត្តខាហ្កាវ៉ាមានប្រជាជនចំនួន 949,358 (គិតត្រឹមឆ្នាំ 2020)[2] និងជាខេត្តតូចបំផុតតាមភូមិសាស្ត្រដែលមានទំហំ 1,877 គីឡូម៉ែត្រការ៉េ (725 ម៉ែត្រការ៉េ)[1] ខេត្តខាហ្កាវ៉ាមានព្រំប្រទល់ជាប់ខេត្តអិហ៊ីម៉ិនៅភាគនិរតី និងខេត្តតុគុស៊ិម៉ានៅភាគខាងត្បូង
ព័ត៌មានសង្ខេប ខេត្តខាហ្កាវ៉ា 香川県, ប្រតិចារឹកជាភាសាជប៉ុន ...
ខេត្តខាហ្កាវ៉ា 香川県 | |||
---|---|---|---|
ខេត្ត | |||
ប្រតិចារឹកជាភាសាជប៉ុន | |||
• ជប៉ុន | 香川県 | ||
• រ៉ូម៉ាជី | Kagawa-ken | ||
| |||
ប្រទេស | ជប៉ុន | ||
តំបន់ | ស៊ិកុគឹ | ||
កោះ | ស៊ិកុគឹ | ||
រាជធានី | តាកាម៉ាត្ស៊ឹ | ||
ផ្នែករង | ស្រុក: 5, ក្រុង: 17 | ||
រដ្ឋាភិបាល | |||
• អភិបាល | កេហ្សូ ហាម៉ាដា | ||
ផ្ទៃក្រឡា[1][lower-alpha 1] | |||
• សរុប | ១៨៧៦.៨០ គម2 (៧២៤.៦៤ ម៉ាយ ការ) | ||
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ទី 47 | ||
ប្រជាជន (1 កញ្ញា 2020)[2] | |||
• សរុប | ៩៤៩,៣៥៨ | ||
• ចំណាត់ថ្នាក់ | ទី 40 | ||
• សន្ទភាព | ០.៥១/km2 (១.៣/sq mi) | ||
ក្រមអ.ម.អ. ៣១៦៦ | JP-37 | ||
គេហទំព័រ | www.pref.kagawa.jp |
បិទ
ទីក្រុងតាកាម៉ាត្ស៊ឹគឺជារាជធានី និងជាទីក្រុងធំបំផុតនៃខេត្តខាហ្កាវ៉ា[4] ជាមួយទីក្រុងធំៗផ្សេងទៀតរួមមានទីក្រុងម៉ារុហ្គាម៉ិ, មិតុយ៉ុ និងទីក្រុងកាន់អុនជិ ខេត្តខាហ្កាវ៉ាមានទីតាំងនៅលើសមុទ្រសេតុក្នុងដីកាត់ពីខេត្តអូកាយ៉ាម៉ានៅលើកោះហុនស្យ៊ូ ដែលតភ្ជាប់ដោយស្ពានសេតុធំ ខេត្តខាហ្កាវ៉ារួមមានកោះស្យូដូស៊ីម៉ា កោះធំជាងគេទីពីរនៅសមុទ្រសេតុក្នុងដី ហើយព្រំប្រទល់ដីភាគខាងត្បូងនៃខេត្តជាមួយខេត្តតុគុស៊ិម៉ាត្រូវបានបង្កើតឡើងដោយភ្នំសានុគិ