គុណវរ្ម័ន
បុត្រនៃកៅណ្ឌិន្យជ័យវរ្ម័ន ព្រះមហាក្សត្រនៃនគរភ្នំ / From Wikipedia, the free encyclopedia
កុរុងគុណវម៌្ម (ចិន:ផ្វានថាងចឹង) (គ.ស ?-៥១៤) រជ្ជកាល (គ.ស ៥១៤)។ តាមរយៈសិលាចារឹកដំបងដែក(ខាងត្បូងខេត្តតាកែវ) ព្រះនាងកុលប្រភាវតីបាននិយាយពីការកសាងអាស្រមមួយ។ សិលាចារឹកនេះមានលក្ខណៈជាវិស្ណុនិយម។ ក្នុងសិលាចារឹកវិស្ណុនិយមដូចគ្នានេះដែរ ដែលគេបានរកឃើញនៅវាលភក់បាននិយាយ ពីការកសាងទេវាល័យ សម្រាប់តម្កល់ ព្រះវិស្ណុបាទ។ បើគេប៉ាន់ស្មានមើលទៅព្រះនាងកុលប្រភាវតីគឺជាមាតារបស់គុណវម៌្មដែលជាបុត្ររបស់កុរុងកៅណ្ឌិន្យជយវម៌្ម ហើយទ្រង់ត្រូវបានព្រះជេដ្ឋាធ្វើគត់ ដែលមាននាមថាកុរុងរុទ្រវម៌្មនេះឯង (ជាបុត្ររបស់ស្រីស្នំម្នាក់) នៅក្នុងឆ្នាំ៥១៤ដើម្បី ដណ្ដើមរាជ្យសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្មជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្វូណាន។ ព្រះគុណវម៌្មបានត្រួតត្រា កាន់កាប់តំបន់មួយដែលបិតារបស់ទ្រង់បានកសាងនៅលើទីទឹកភក់ ដែលនៅស្រុកទឹកខ្មៅ ខេត្តព្រែកប្ញស្សី កម្ពុជាក្រោមសព្វថ្ងៃ។
គុណវម៌្ម | |
---|---|
កុរុង | |
រជ្ជកាល | គ.ស ៥១៤ |
រាជ្យមុន | កុរុងកៅណ្ឌិន្យជយវម៌្ម |
រាជ្យបន្ត | កុរុងរុទ្រវម៌្ម |
វង្ស | កៅណ្ឌិន្យវម៌្ម |
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម |
បិតា | កុរុងកៅណ្ឌិន្យជយវម៌្ម |
មាតា | ព្រះនាងកុលប្រភាវតី |
ប្រសូត | វ្យាធបុរ |
សុគត | គ.ស ៥១៤ វ្យាធបុរ |