នាយករដ្ឋមន្ត្រីថៃ
From Wikipedia, the free encyclopedia
នាយករដ្ឋមន្ត្រីថៃ (សៀម៖ นายกรัฐมนตรีไทย) គឺជាប្រមុខរដ្ឋាភិបាលនៃប្រទេសថៃ។ នាយករដ្ឋមន្រ្តីក៏ត្រូវជាប្រធាននៃគណៈរដ្ឋមន្ត្រីថៃផងដែរ។ តំណែងនេះត្រូវបានបង្កើតឡើងក្រោយបដិវត្តន៍ឆ្នាំ១៩៣២ នៅពេលដែលប្រទេសថៃបានប្តូរមកប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
ព័ត៌មានសង្ខេប នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ, បែបបទ ...
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ | |
---|---|
ទង់នាយករដ្ឋមន្ត្រី | |
ត្រានាយករដ្ឋមន្ត្រី | |
ការិយាល័យនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលថៃ | |
បែបបទ | ឯកឧត្តម |
ស្ថានភាព | ប្រមុខរដ្ឋាភិបាល |
សមាជិកនៃ |
|
សេចក្ដីរាយការណ៍ចំពោះ | រដ្ឋសភា |
និវេសនដ្ឋាន | វិមានពិស្ណុលោក |
អាសនៈ | វិមានរដ្ឋាភិបាល |
អ្នកចាត់តាំង | ព្រះមហាក្សត្រ |
រយៈពេល | សរុបមិនអាចលើសពីប្រាំបីឆ្នាំ[1] (មួយអាណត្តិ បួនឆ្នាំ, អាចបន្តបានមួយអាណត្តិ) |
Constituting instrument | រដ្ឋធម្មនុញ្ញថៃ |
និម្មិតកម្ម | ២៨ មិថុនា ១៩៣២ |
អ្នកកាន់តំណែងដំបូង | ព្រះយាមនោបៈករណ៍និតិធាដា |
អនុប្រធាន | ឧបនាយករដ្ឋមន្ត្រី |
ប្រាក់ខែ | ១២៥,៥៩០ ฿ (ក្នុងមួយខែ)[2] |
គេហទំព័រ | thaigov.go.th |
បិទ
មុនរដ្ឋប្រហារ នាយករដ្ឋមន្ត្រីត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយទទួលយកសម្លេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ ហើយក្រោយមកគឺត្រូវតែងតាំងដោយព្រះមហាក្សត្រ។ ការជ្រើសរើសនៅក្នុងសភានីមួយៗគឺផ្អែកទៅលើថា នាយករដ្ឋមន្រ្តីគឺត្រូវជាមេដឹកនាំនៃគណបក្សធំបំផុត ឬជាមេដឹកនាំនៃសម្ព័ន្ធនយោបាយធំបំផុតនៅក្នុងសភា។ យោងទៅតាមរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងតែពីរដងគត់ នេះមានន័យថានាយករដ្ឋមន្រ្តីអាចកាន់អំណាចដោយកំណត់បានត្រឹម ២ អាណត្តិប៉ុណ្ណោះ។ តំណែងនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺកំពុងកាន់កាប់ដោយលោកស្រេតដ្ឋា ទវីសិន។