ប្រថិវេន្ទ្រវម៌្ម
From Wikipedia, the free encyclopedia
កុរុងប្រថិវេន្ទ្រវម៌្ម (អានថា: ប្រឹត-ថិ-វេន-ទ្រៈ-វ-រៈ-មៈ) (គ.ស ?-?) រជ្ជកាល (ប្រ.គ.ស ៥៥០-?) សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩) មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ដែលព្រះនាងត្រូវជាព្រះភគិនីនៃព្រះបាទភវវម៌្ម។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរបាសាក់/លាវ (K.៣៦៣) ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនា ដែលត្រូវជាព្រះអនុជនៃព្រះបាទភវវម៌្មទី១។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក) ដែលបានផ្ដល់ព័ត៌មានមកថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រថិវេន្ទ្រវម៌្ម និងជាព្រះនត្តានៃព្រះចក្រវរ្តិន រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) បានឲ្យដឹងថាព្រះនាមនៃព្រះបិតាព្រះបាទវីរវម៌្មមានគោរម្យងារថា សាវ៌ភៅម។ សិលាចារឹកទាំងប៉ុន្មាននេះបានបញ្ជាក់ថាទឹកដីមួយភាគធំកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ ព្រះបាទប្រថិវេន្ទ្រវម៌្ម ព្រះអង្គក៏អាចជាក្សត្របុរីមួយអង្គដែរ ប៉ុន្តែមិនដឹងឈ្មោះក្សត្របុរីនោះ រឺ ក៏ជាអ្នកស្នងរាជ្យពីព្រះបាទរុទ្រវម៌្ម រឺ ក៏មិនមែនទេ ព្រោះគ្មានសិលាចារឹកមួយណាផ្សេងទៀតមកបញ្ជាក់បន្ថែម។
ប្រថិវេន្ទ្រវម៌្ម | |
---|---|
កុរុង | |
រជ្ជកាល | ប្រ.គ.ស ៥៥០-? |
រាជ្យមុន | កុរុងរុទ្រវម៌្ម |
រាជ្យបន្ត | មិនស្គាល់ |
ស្វាមី/មហេសី | មហេសីជាព្រះជាយារួមជាមួយនឹងព្រះបាទវីរវម៌្ម |
បុត្រ | ភវវម៌្មទី១ |
វង្ស | កៅណ្ឌិន្យវម៌្ម |
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម |
បិតា | កុរុងរុទ្រវម៌្ម |
ប្រសូត | វ្យាធបុរ |
សុគត | វ្យាធបុរ |