ផែនដី
From Wikipedia, the free encyclopedia
ផែនដី (អង់គ្លេស: Earth) គឺជាភពទី៣ ពីព្រះអាទិត្យ ហើយក៏ជាភពណែនបំផុត និង ធំបំផុតទី៥ ក្នុងប្រព័ន្ធព្រះអាទិត្យ។ វាក៏ជាភពដីមួយ ក្នុងចំណោមភពដីទាំង៤ របស់ប្រព័ន្ធព្រះអាទិត្យ។
Designations
| |
---|---|
Alternate name(s) | ភពខៀវ, ថេរ៉ា, ភពផែនដី |
លក្ខណៈទូទៅនៃគន្លងគោចរ | |
Epoch J2000.0 | |
Aphelion | 152,097,701 km 1.0167103335 AU[1] |
Perihelion | 147,098,074 km 0.9832898912 AU[1] |
Semi-major axis | 149,597,887.5 km 1.0000001124 AU[1] |
Eccentricity | 0.016710219[2] |
Orbital period | 365.256366 ថ្ងៃ 1.0000175 yr[1] |
Average orbital speed | 29.783 km/s 107,218 km/h[1] |
Inclination | 1°34'43.3" ទៅ យន្ដហោះដែលមិនចេះរីងស្ងួត[3] |
ផែនដី គឺជាទីតាំង របស់វត្ថុមានជីវិតជាច្រើនអំបូរផងដែរ ដោយរាប់ទាំងមនុស្សផង។ វាជាអង្គតារាសាស្រ្តតែមួយគត់ ដែលគេរកឃើញមានជីវិតស្ថិតនៅ។ [4] ផែនដីបានកើតឡើង ៤,៥៧ ពាន់លានឆ្នាំមុន ហើយជីវិតបានកកើតឡើង ក្នុងកំឡុងប៉ុន្មានពាន់លានឆ្នាំមកនេះ។ [5] ស្រទាប់ជីវិតរបស់ផែនដី(Biosphere) បានកែប្រែបរិយាកាស និង លក្ខខណ្ឌអជីវិតផ្សេងទៀត របស់ភពនេះ អោយទៅមានការសាយកូន នៃសរីរាង្គរស់នៅត្រូវការខ្យល់ ក៏ដូចជាការបង្កើតនូវស្រទាប់អូសូន ដែលរួមគ្នាក្លាយជា ដែនម៉ាញ៉េទិចផែនដី សំរាប់ទប់នូវចំណាំងព្រះអាទិត្យគ្រោះថ្នាក់ ហើយអនុញ្ញាតអោយមានការកកើតជីវិតនៅលើដី។[6] លក្ខណៈមុខងារធម្មតារបស់ផែនដី ក៏ដូចជាប្រវត្តិភូមិសាស្រ្ត និង គន្លងរបស់វា បានផ្ដល់អោយជីវិតស្ថិតស្ថេរបាននៅក្នុងកំឡុងពេលនេះ។ ភពផែនដី ត្រូវបានគេប៉ាន់ប្រមាណថា នឹងទ្រទ្រង់ជីវិត យ៉ាងតិចណាស់ក៏សំរាប់រយះពេល ៥០០ លានឆ្នាំទៀតដែរ។[7][8]គេចែក ស្រទាប់ខាងក្រៅរបស់ផែនដី ជា ចំណែករឹងជាច្រើន, រឺក៏ហៅថា ស្រទាប់តិចតូនិច(Tectonic Plate) ដែលធ្វើចលនាឆ្លងកាត់ផ្ទៃផែនដី អស់រយះកាលរាប់លានឆ្នាំមកហើយ។ ប្រហែល ៧១% របស់ផ្ទៃផែនដី ត្រូវគ្របដណ្ដប់ដោយ ទឹកសមុទ្រប្រៃ ហើយក្រៅពីនេះគឺជា ទ្វីប និង កោះ ដែលវាទាំងពីរមាន បឹង និង ធនធានទឹកផ្សេងទៀត ក្នុងការចូលរួមបង្កើតជា ស្រទាប់ទឹក(Hydrosphere)។ ទឹករាវ ដែលមានសារៈសំខាន់សំរាប់គ្រប់ជីវិតដែលគេដឹងទាំងអស់ គឺមិនត្រូវបានគេរកឃើញ ក្នុងចំនួនសមតា ណាមួយទេ នៅលើផ្ទៃភពដទៃទៀត។[9] ប៉ូលរបស់ផែនដី សឹងតែត្រូវបានគ្របដណ្ដប់ទាំងស្រុងដោយទឹកកករឹង (ផ្ទាំងទឹកកក អង់តាកទិច) រឺ ទឹកសមុទ្រកក (គំរបទឹកកក អាចទិច)។ ផ្ទៃខាងក្នុងផែនដី នៅតែមានសកម្មភាព ដែលមានសំបករឹងមធ្យម, ស្នូលខាងក្រៅរាវ ដែលបង្កើតជាដែនម៉ាញ៉េទិចផែនដី និង ស្នូលដែកខាងក្នុងរឹង។
ផែនដីគឺជាភពដំបូងបំផុតដែលត្រូវបានគេស្គាល់ថាមានទឹករាវនៅលើផ្ទៃរបស់វា ហើយក៏ជាទីកន្លែងតែមួយគត់នៅក្នុងចក្រវាឡដែលត្រូវបានគេស្គាល់ថាជាទីសំចតនៃជីវិត។ ផែនដីមានដែនម៉ាញេទិក, រួមនឹងបឋមស្រទាប់ខ្យល់នីត្រូ-អុកស៊ីហ្សែន, ការពារផ្ទៃផុតពីចំនះថាមពល(ការជះថាមពលដែលបង្ថឡើងក្រោមរូបភាពរលកឬបំណែកតូចៗ ក្នុងលំហ)ដែលមានគ្រោះថ្នាក់ដល់ជីវិតរស់នៅ។ ស្រទាប់ខ្យល់ ក៏បំរើជាខែលមួយបង្កនូវអាកាសភូត(meteors)តូចៗវិញ ដើម្បីដុតកំទេចមុននឹងចំនះថាមពលទាំងនោះសំរុកទៅលើផ្ទៃផែនដី។
ផែនដីបានកកើតកន្លងមកខ្ទង់ 4.57 [ពាន់កោដិ]ឆ្នាំ ហើយរណបភព(ចក្រវាឡរណប=satellite)របស់វាគឺព្រះច័ន្ទបានវិលជុំវិញផែនដីកន្លងមកប្រមាណ 4.53 ពាន់កោដិឆ្នាំ។ បច្ចុប្បន្ន ផែនដីវិលជុំវិញ ព្រះអាទិត្យមួយដងក្នុងរាល់366.26ដងវិលជុំវិញអាក្សខ្លួនឯង(ស្មើនឹង 365.26 ទិវាសុរិយៈ), ដំណាក់កាលមួយត្រូវបានស្គាល់ថាជាទំព័រពិតនៃឆ្នាំ។ ទំរេត 23.4° នៃអ័ក្សធ្វើអោយមានបំរែបំរួល រដូវនានាលើផ្ទៃនៃផែនដី។