វីរវម៌្ម
ព្រះមហាក្សត្រ(ចេនឡា) / From Wikipedia, the free encyclopedia
ព្រះបាទវីរវម៌្ម (គ.ស ?-៥៧៦) រជ្ជកាល (គ.ស ៥៦០-៥៧៦) ពីដំបូងត្រូវបានគេហៅដូច្នេះថា ពួកមេកន្ទ្រាញដងរែក ដែលមានអាណាខេត្តមេកន្ទ្រាញតូចៗនៅភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក ដែលពុំមិនសូវមានគេស្គាល់។ ពួកព្រះអង្គម្ចាស់ដែលគេបានស្គាល់ទីមួយត្រូវបានគេវែកញែក នៅក្នុងសិលាចារឹកដើមដំបូងគេ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅឯវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩) មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គដែលព្រះនាងព្រះនាមមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃព្រះបាទភវវម៌្មទី១ប្រាកដមែន។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរនៅបាសាក់/លាវ (K.៣៦៣) ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលជាព្រះអនុជនៃព្រះបាទភវវម៌្មទី១។ ប្រាកដណាស់ ព្រះអង្គម្ចាស់ទាំងពីរអង្គនេះមានព្រះមាតារួមគ្នា តែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K.៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖15° 27’ N, 101° 4’ E) ដែលផ្ដល់ព័ត៌មានថាព្រះបាទភវវម៌្មជាបុត្រនៃប្រថិវេន្ទ្រវម៌្ម និងជាព្រះនត្តានៃចក្រវរ្តិន រីឯសិលាចារឹកមួយទៀតមកពីបាកមូលនៅឧប្បល/ប្រទេសថៃ (K.៤៩៦) បានឲ្យយើងដឹងថានាមនៃបិតាព្រះបាទវីរវម៌្មមានព្រះនាមថាសាវ៌ភៅម ពាក្យនេះមិនមែនជានាមទេគឺងាររបស់ស្ដេចចក្រវរ្តិន ដូច្នេះងារត្រូវនឹងវ្រះបាទរុទ្រវម៌្ម។ សិលាចារឹកទាំងនេះសំដៅលើទឹកដីមួយភាគធំត្រូវបានគ្រប់គ្រងដោយបណ្ដាក្សត្រអស់ទាំងនោះខាងលើ។
វីរវម៌្ម | |
---|---|
ព្រះបាទ | |
រជ្ជកាល | ៥៦០-៥៧៥ |
រាជ្យមុន | ព្រះបាទឝ្រេឝ្ឋវម៌្ម |
រាជ្យបន្ត | ព្រះនាងកម្វុជរាជលក្ឝ្មី |
ស្វាមី/មហេសី | ព្រះមហេសីរួមគ្នាជាមួយ ព្រះបាទប្រថិវេន្ទ្រវម៌្ម |
បុត្រ | ចិត្រសេនា ព្រះនាងដែលជាមហេសីសោមសម៌ន |
វង្ស | កៅណ្ឌិន្យវម៌្ម |
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម |
បិតា | រុទ្រវម៌្ម (សាវ៌ភៅម) |
សុគត | គ.ស ៥៧៦ ឝ្រេឝ្ឋបុរ |