ស្រីលង្កា
From Wikipedia, the free encyclopedia
ប្រទេសស្រីលង្កា (ភាសាសិង្ហល៖ ශ්රී ලංකාව និងជាភាសាទមិឡ៖ இலங்கை) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា គឺជាប្រទេសកោះមួយដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីខាងត្បូង។ សព្វថ្ងៃ ប្រទេសនេះត្រូវបានបំបែកពីឧបទ្វីបឥណ្ឌាដោយឈូងសមុទ្រមាណ្ណារ និងច្រកសមុទ្រប៉ាក។ ស្រីលង្កាមានព្រំដែនសមុទ្រជាប់ជាមួយប្រទេសឥណ្ឌា និងម៉ាល់ឌីវ។ ស្រីជ័យវធ៌នបុរកូត្តេគឺជារដ្ឋធានីនីតិប្បញ្ញត្តិ ហើយកូឡុំបូគឺជាទីក្រុង និងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងប្រទេស។ ប្រទេសមួយនេះត្រូវបានគេនិយមហៅថា សៃឡង់ (ភាសាអង់គ្លេស៖ Ceylon) នៅក្នុងសម័យកាលក្រោមអាណានិគមអង់គ្លេស។
ශ්රී ලංකා ප්රජාතාන්ත්රික සමාජවාදී ජනරජය (សិង្ហល) இலங்கை சனநாயக சோசலிசக் குடியரசு (ទមិឡ) | |
---|---|
ភ្លេងជាតិ "Sri Lanka Matha" ("មាតាស្រីលង្កា) | |
ទីតាំងប្រទេសស្រីលង្កា (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | ស្រីជ័យវធ៌នបុរកូត្តេ (នីតិបញ្ញត្តិ)[1] កូឡុំបូ (នីតិប្រតិបត្តិ និងតុលាការ)[2] 6°56′N 79°52′E |
ទីក្រុងធំបំផុត | កូឡុំបូ |
ភាសាផ្លូវការ | ភាសាសិង្ហល ភាសាទមិឡ (តាមិល)[3] |
ភាសាទទួលស្គាល់ | ភាសាអង់គ្លេស |
ក្រុមជនជាតិ (ឆ្នាំ ២០១២[4]) | ៧៤.៩% សិង្ហល ១១.២% ទមិឡស្រីលង្កា ៩.២% ម័រស្រីលង្កា ៤.២% ទមិឡឥណ្ឌា ០.៥% ជនជាតិផ្សេងៗទៀត |
សាសនា (ឆ្នាំ ២០១២) | ៧០.២% ព្រះពុទ្ធសាសនា (ផ្លូវការ)[5] ១២.៦% ហិណ្ឌូសាសនា ៩.៧% ឥស្លាមសាសនា ៧.៤% គ្រិស្តសាសនា ០.១% សាសនាផ្សេងៗទៀត |
រដ្ឋាភិបាល | សាធារណរដ្ឋពាក់កណ្តាលប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត |
- ប្រធានាធិបតី | កុដតាព្យា រាជប៉ក្សា |
- នាយករដ្ឋមន្ត្រី | មហិនត្តា រាជប៉ក្សា |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
និម្មិតកម្ម | |
៥៤៣ មុន គ.ស. | |
៤៣៧ មុន គ.ស. | |
- សង្គ្រាមកណ្ឌ្យ | ១៧៩៦ |
- អនុសញ្ញាកណ្ឌ្យ | ១៨១៥ |
- ទទួលឯករាជ្យ | ៤ កុម្ភៈ ១៩៤៨ |
- ប្រកាសជាសាធារណរដ្ឋ | ២២ ឧសភា ១៩៧២ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ៧ កញ្ញា ១៩៧៨ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៦៥,៦១០ គ.ម២ (ទី១២០) |
- ផ្ទៃទឹក (%) | ៤.៤ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ២២,១៥៦,០០០[8] (ទី៥៧) |
- ជំរឿន (ឆ្នាំ ២០១២) | ២០,២៧៧,៥៩៧[9] |
- ដង់ស៊ីតេ | ៣៣៧.៧ នាក់/គ.ម២ (ទី២៤) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៣០៦.៩៩៧ ពាន់លានដុល្លារ[10] (ទី៥៦) |
- ក្នុងម្នាក់ | ១៣,៩០៩ ដុល្លារ[10] (ទី៨៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៨៤.៥៣២ ពាន់លានដុល្លារ[10] (ទី៦៤) |
- ក្នុងម្នាក់ | ៣,៨៣០ ដុល្លារ[10] (ទី១១៣) |
ជីនី (២០១៦) | ៣៩.៨[11] មធ្យម |
HDI (២០១៩) | ០.៧៨២[12] ខ្ពស់ · ទី៧២ |
រូបិយវត្ថុ | រូពីស្រីលង្កា (Rs) (LKR) |
ល្វែងម៉ោង | UTC+៥:៣០ (SLST) |
ទម្រង់កាលបរិច្ឆេទ |
|
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៩៤ |
កូដ ISO 3166 | LK |
ដែនកម្រិតខ្ពស់ | .lk • .ලංකා • .இலங்கை |
លង្កាទ្វីបបានទទួលឯករាជ្យពីចក្រភពអង់គ្លេសនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៤៨។ ជាកោះមួយដ៏ស្រស់ស្អាត លាយចំរុះទៅដោយវប្បធម៌សាសនា អម្បូរ ពូជសាសន៍ និង ភូមិសាស្ត្រ។ សំណល់បូរាណវត្ថុជាង ២០០០ឆ្នាំ នៃអរិយធម៌ចាស់មួយមាន វត្តអារាម និង បូជនីយដ្ឋាន សត្វព្រៃ សួនច្បារ ពិធីបុណ្យដ៏ចំរុះពណ៌និង ជាតិសាសន៍ របាំប្រចាំជាតិ ភ្នំ ទន្លេ និងទឹកធ្លាក់ គួរជាទីទាក់ទាញដល់ក្រសែភ្នែកអ្នកទេសចរទាំងឡាយ។ ក្នុងកោះលង្កានេះ ប្រជាជនចំនួន ៧០% កាន់សាសនាព្រះពុទ្ធ, ១៥% កាន់សាសនាហិណ្ឌូ, ៧.៥% កាន់សាសនាគ្រឺះ និង ៧.៥% ទៀតកាន់សាសនាឥស្លាម។