From Wikipedia, the free encyclopedia
ហ្គាលីលេអូ ហ្គាលីលេ (Galileo Galilei Italian pronunciation: [ɡaliˈlɛːo ɡaliˈlɛi]; 15 February 1564[3] – 8 January 1642), ភាគច្រើនត្រូវបានគេស្គាល់ត្រឹមឈ្មោះ ហ្គាលីលេអូ, គាត់គឺជា រូបវិទូ, គណិតវិទូ, វិស្វករ, តារាវិទូ, និងជា ទស្សនៈវិទូ សញ្ជាតិអ៊ីតាលី ដែលបានដើរតួយ៉ាងសំខាន់ក្នុង ការបដិវត្្តវិទ្យាសាស្រ្ត ក្នុងអំឡុងពេល Renaissance. ស្នាដៃរបស់គាត់ រួមមានដូចជា ការធ្វើឲ្យមានភាពប្រសើរឡើងនៃ កែវឆ្លុះ និង រកឃើញពីផលវិបាកក្នុងការសង្កេតនៅក្នុងតារាសាស្រ្ត ព្រមទាំងបានជួយទ្រទ្រង់ Copernicanism. ហ្គាលីលេអូ ត្រូវបានគេប្រសិទ្ធនាមថាជា "បិតានៃ ការសង្កេតនៅក្នុងតារាសាស្រ្ត",[4] ជា "បិតានៃរូបវិទ្យាទំនើប",[5][6] ជា "បិតានៃវិទ្យាសាស្រ្ត",[6][7] និងជា "បិតានៃវិទ្យាសាស្រ្តទំនើប"។[8]
ហ្គាលីលេអូ ហ្គាលីលេ Galileo Galilei | |
---|---|
Portrait of Galileo Galilei by Giusto Sustermans | |
កើតនៅ | Pisa, Duchy of Florence, Italy | 15 កុម្ភៈ 1564
មរណភាព | 8 មករា 1642 77 ឆ្នាំ) Arcetri, Grand Duchy of Tuscany, Italy | (អាយុ
Residence | Grand Duchy of Tuscany, Italy |
សញ្ជាតិ | Italian |
ឯកទេស | Astronomy, physics, natural philosophy and mathematics |
Institutions | University of Pisa University of Padua |
Alma mater | University of Pisa |
Academic advisors | Ostilio Ricci[1] |
Notable students | Benedetto Castelli Mario Guiducci Vincenzo Viviani[2] |
Known for | Kinematics Dynamics Telescopic observational astronomy Heliocentrism |
Signature | |
Notes His father was the musician Vincenzo Galilei. Galileo Galilei's mistress Marina Gamba (1570 – 21 August 1612?) bore him two daughters (Maria Celeste (Virginia, 1600–1634) and Livia (1601–1659), both of whom became nuns) and a son Vincenzo (1606–1649), a lutenist. |
វិភាគទានរបស់គាត់លើវិស័យតារាសាស្រ្តក្នុងការសង្កេតរួមមាន អំនះអំណាងដែលបញ្ជាក់ពីដំណើរនៃភពសុក្រ ការរុករកឃើញនូវភពរណបធំៗទាំង ៤របស់Jupiter (ដែលឲ្យឈ្មោះថាព្រះច័ន្ទ Galilean in his honour) ព្រមទាំងការសង្កេត និងវិភាគលើ sunspots។ ហ្គាលីលេអូក៏បានធ្វើការងារទាក់ទងនឹងការយកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងការកែច្នៃឲ្យកាន់តែល្អនៃmilitary compass និងឧបករណ៍ផ្សេងទៀត។
ក្នុងការការពារអំពីគំរូ heliocentrism របស់ហ្គាលីលេអូ បានធ្វើឲ្យមានភាពចម្រូងចម្រាស់ស្ទើរពេញមួយជីវិតរបស់គាត់ ពោលគឺជាពេលដែលមនុស្សភាគច្រើនប្រកាន់យកគំរូនៃ geocentrism ឬក៏ Tychonic system។[9] គាត់បានជួបនឹងការប្រឆាំងពីសំណាក់តារាវិទូផ្សេងទៀត ដែលសង្ស័យពីគំរូ heliocentrism ដោយសារតែអវត្តមាននៃការសង្កេតមើល stellar parallax។[9] បញ្ហានេះត្រូវបានស៊ើបអង្កេតដោយ Roman Inquisition ក្នុងឆ្នាំ ១៦១៥ ដែលបានសន្និដ្ឋានថាគំរូ heliocentrism គឺមិនពិត ហើយផ្ទុយពីក្នុង គម្ពីរ ដោយយកនូវការលើកឡើងពីគំរូ Copernican heliocentrism កត់ចូលក្នុងសៀវភៅ index of banned books និងហាមមិនឲ្យហ្គាលីលេអូបន្តលើកឡើងពីគំរូ heliocentrism។[9][10] ក្រោយមកទៀតហ្គាលីលេអូបានការពារនូវទស្សនៈរបស់គាត់អំពី Dialogue Concerning the Two Chief World Systems ដែលធ្វើឲ្យប៉ះពាល់ដល់ Pope Urban VIII ដូច្នេះធ្វើឲ្យមានការងាកចេញមិនត្រឹមតែពី Pope ប៉ុណ្ណោះទេ ប៉ុន្តែក៏ងាកចេញពី Jesuits ដែលទាំងពីរនេះជាអ្នកទំនុកបម្រុងគាត់រហូតមកដល់ពេលនេះ។[9] គាត់ត្រូវបានកាត់ទោសដោយ Holy Office ដោយមានទោស "ប្រព្រឹត្តខុសឆ្គងចំពោះសាសនា" ត្រូវបានគេបង្ខំឱ្យសារភាព ហើយចំណាយពេលនៅសល់នៃជីវិតរបស់គាត់ទាំងប៉ុន្មានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។[11][12] អំឡុងពេលគាត់ស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនេះ គាត់បានសរសេរពីការងារដ៏អស្ចារ្យរបស់គាត់ Two New Sciences ដែលគាត់បានសង្ខេបពីការងារដែលគាត់ប្រឹងប្រែងធ្វើកាលពីជាង ៤០ ឆ្នាំមុន ហើយឥឡូវត្រូវបានហៅថា ស៊ីនេម៉ាទិច និង មេកានិចនៃអង្គធាតុ។[13][14]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.