From Wikipedia, the free encyclopedia
សមាធិ គឺ ការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬការដឹងច្បាស់នូវអារម្មណ៍នោះៗដោយសច្ចភាព ។ សមាធិមាន ២ យ៉ាង គឺ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ។ សមថកម្មដ្ឋាន គឺជា ការគ្រៀកចិត្តឬចងចិត្តឲ្យជាប់ក្នុងអារម្មណ៍តែមួយមិនបណ្តោយឲ្យចិត្តត្រាច់ចរទៅរកអារម្មណ៍ផ្សេងៗ។ សមថសមាធិមាន៣កំរិតតាមកម្លាំងនៃការប្រតិបត្តិ៖
អ្វីជាអារម្មណ៍របស់សមថសមាធិ ?
ពាក្យថាសមាធិប្រែថាចិត្តស្ងប់នេះមិនមែនសុទ្ធតែត្រឹមត្រូវជាសម្មាសមាធិទាំងអស់ទេ ឯមិច្ឆាសមាធិគឺសមាធិខុសចាកគន្លងធម៌ឬសមាធិចិត្តដែលប្រកាន់ខ្ជាប់នូវវិបស្សនូបក្កិលេសថាជាលោកុត្តរៈមានមគ្គផលនិព្វានហើយលះបង់ការប្រតិបត្តិចម្រើនភាវនាចោល ព្រោះហេតុដូច្នេះសមាធិចិត្តជាសម្មាសមាធិទៅបាន កេចិអាចារ្យ ឬអដ្ឋកថាចារ្យទាំងឡាយពោលថាត្រូវផ្តោតចិត្តទៅលើអារម្មណ៍ណាមួយនៃអារម្មណ៍កម្មដ្ឋានទាំង៤០យ៉ាងតាមអធ្យាស្រ័យឬចរិតរៀងៗខ្លួននៃបុគ្គលម្នាក់ៗ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.