អាណាចក្រអយុធ្យា
From Wikipedia, the free encyclopedia
អយុធ្យា (ថៃ: อยุธยา, ការបញ្ចេញសំឡេងសៀម: [ʔajúttʰajaː] [អៃយុត្ថៃយ៉ា]) គឺជារាជអាណាចក្រសៀមដែលមានអត្ថិភាពពីឆ្នាំ១៣៥១ ដល់ ១៧៦៧។ អាណាចក្រអយុធ្យារាក់ទាក់ស្វាគមចំពោះឈ្មួញបរទេស រួមមានចិន យួន ពួកឥណ្ឌា ជប៉ុន និង ពួកពែរ្ស ហើយក្រោយមក ព័រទុយហ្កាល់ ពួកអេស្ប៉ាញ ណេដឺឡន និង បារាំង ដោយអនុញ្ញាតឱ្យពួកជនបរទេសទាំងនោះតាំងជាភូមិៗនៅខាងក្រៅកំពែងរាជធានី ដែលត្រូវបានគេហៅថា អយុធ្យា ដូចគ្នា។
អាណាចក្រអយុធ្យា อาณาจักรอยุธยา
| |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
១៣៥១–១៧៦៧ | |||||||||||
ផែនទីអាស៊ីគ្នេយ៍នៅសតវត្សទី១៥: ស្វាយខៀវ: រាជអាណាចក្រអយុធ្យា ត្រួយចេកដិត: លានដំរី ស្វាយ: លានស្រែ ទឹកក្រូច: រាជអាណាចក្រសុខោទ័យ ក្រហម: កម្វុជទេឝ លឿង: ចាម្បា ខៀវ: មហាវៀត | |||||||||||
ធានី | អយុធ្យា (១៣៥១-១៤៦៣) ពិឞ្ណុលោក (១៤៦៣-១៤៨៨) | ||||||||||
ភាសាទូទៅ | សៀមអយុធ្យា | ||||||||||
សាសនា | ភាគច្រើន: ពុទ្ធសាសនាថេរវាទ ភាគតិច: ព្រហ្មញ្ញសាសនា កាតូលិករ៉ូម ឥស្លាមស៊ីអ៊ីត ឥស្លាមសុនីត | ||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យសក្ដិភូមិដែលមានចតុស្ដម្ភជាអង្គនីតិប្រតិបត្តិ។ | ||||||||||
សម្ដេចព្រះ | |||||||||||
▪ ១៣៥០–៦៩ | ឧទង | ||||||||||
▪ ១៥៩០–១៦០៥ | នរេឝ្វរ | ||||||||||
▪ ១៦៥៦–៨៨ | នារាយណ៍ | ||||||||||
▪ ១៧៥៨–៦៧ | ឯកទឝ | ||||||||||
នីតិបញ្ញត្តិ | ព្រះមហាក្សត្រ | ||||||||||
សម័យកាលប្រវត្តិសាស្រ្ត | យុគកណ្ដាល និង បុនវុឌ្ឍិ | ||||||||||
▪ ឧទងឡើងសោយរាជ្យនៅអយុធ្យា | ១៣៥១ | ||||||||||
▪ សហភាពបុគ្គលជាមួយរាជអាណាចក្រសុខោទ័យ | ១៤៣៨ | ||||||||||
▪ រដ្ឋចំណុះរាជវង្សតោនងូ | ១៥៦៤, ១៥៦៩ | ||||||||||
▪ បញ្ចូលជាមួយសុខោទ័យ និងឯករាជ្យពីតោនងូ | ១៥៨៣, ១៥៨៤ | ||||||||||
១៥៩៣ | |||||||||||
▪ End of Sukhothai Dynasty | 1629 | ||||||||||
▪ ការដួលរលំអយុធ្យានៅឆ្នាំ១៧៦៧ | ១៧៦៧ | ||||||||||
| |||||||||||
ឥឡូវជាផ្នែកនៃ | ថៃ លាវ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ចិន |
អត្ថបទនេះមានអត្ថាក្សរថៃ។ ប្រសិនបើមិនមានពុម្ពអក្សរត្រឹមត្រូវទេ នោះអ្នកអាចនឹងឃើញសញ្ញាសួរ ប្រអប់ជ្រុងៗ ឬសញ្ញាចំឡែកដទៃទៀត ជំនួសឲ្យអក្សរថៃ។ |
ក្នុងសតវត្សទីដប់ប្រាំមួយ វាត្រូវបានពិពណ៌នាដោយពួកឈ្មួញបរទេសថាជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗ និង មានភោគទ្រព្យដ៏សំបូរបែបបំផុតនៅទិសបូព៌ា។ រាជវាំងនៃស្ដេចនារាយណ៍ (១៦៥៦-៨៨) មានចំណងមេត្រីភាពយ៉ាងរឹងមាំជាមួយព្រះបាទល្វីទី១៦នៅបារាំង ដែលពួកឯកអគ្គរាជទូតបារាំងបានប្រៀបធៀបទីក្រុងនេះទាំងទំហំ និង ភាពស្ដុកស្ដម្ភទៅនឹងក្រុងប៉ារីស។
ជិតដល់ឆ្នាំ១៥៥០ បណ្ដារដ្ឋចំណុះរបស់អាណាចក្រនេះរួមមានបណ្ដារដ្ឋបុរីភាគខ្លះនៅទៀបកោះម៉ាឡេ សុខោទ័យ និង ភាគខ្លះនៃប្រទេសកម្ពុជា។[1]
នៅក្នុងការរៀបរាប់របស់ពួកបរទេស អយុធ្យាត្រូវបានពួកគេហៅថាសៀម ប៉ុន្តែប្រភពជាច្រើននិយាយថាអ្នកនៅអយុធ្យាហៅខ្លួនឯងថា ទ័យ និងអាណាចក្ររបស់ខ្លួនថា ក្រុងទ័យ (กรุงไท)។[កំណត់ 1]