ឧបទ្វីបកូរ៉េ
From Wikipedia, the free encyclopedia
ឧបទ្វីបកូរ៉េ ន័យចំគឺ ទៀបកោះកូរ៉េវាមិនមែនជាឧបទ្វីប (subcontinent)ទេ ឧបទ្វីបមួយនៅអាស៊ីខាងកើត។ វាលាតសន្ឋឹងពីជើងទៅត្បូងប្រវែង១១០០គ.ម ចេញពីទ្វីបអាស៊ីចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ វាត្រូវហ៊ុមព័ទ្ឋដោយ សមុទ្រជប៉ុន (នៅខាងកើត) សមុទ្រចិនខាងកើត(នៅខាងត្បូង) និង សមុទ្រលឿង (នៅខាងលិច)។ ច្រកកូរ៉េ តភ្ជាប់សមុទ្រជប៉ុននិងសមុទ្រចិនខាងកើត។
រហូតមកទល់ចុងសង្គ្រាមលោកលើកទី២ កូរ៉េគឺជារដ្ឋបង្រួបបង្រួមដែលមានដែនដីលាតសន្ឋឹងលើឧបទ្វីបកូរ៉េបច្ចុប្បន្នទាំងមូល។ ចាប់តាំងពីពេលដែលសង្គ្រាមកូរ៉េបានបញ្ចប់ទៅនៅឆ្នាំ១៩៥៣ កូរ៉េបានចែកចេញជា២គឺ កូរ៉េខាងជើងដែលគ្រប់គ្រងភាគខាងជើង និងកូរ៉េខាងត្បូងដែលគ្រប់គ្រងភាគខាងត្បូង។
ព្រំដែនខាងជើងរបស់ឧបទ្វីបកូរ៉េត្រូវបានកំនត់ជាទូទៅ អោយជាន់គ្នាជាមួយព្រំដែននយោបាយសព្វថ្ងៃរបស់កូរ៉េខាងជើងនិងប្រទេសជិតខាងរបស់ខ្លួន (ចិន ១៤១៦គ.ម និង រុស្ស៊ី ១៩គ.ម)។ ព្រំដែនទាំងនេះដើមឡើយត្រូវបានកំនត់ដោយទន្លេធម្មជាតិគឺទន្លេយ៉ាលូនិងទន្លេទូមិន។ ដោយយោងតាមនិយមន័យនេះ ឧបទ្វីបកូរ៉េទាំងមូល (រួមទាំងកោះទាំងអស់របស់វាផង)មានផ្ទៃដី ២២០ ៨៤៧គ.ម២។