ខេត្តកណ្ដាល
ខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា / From Wikipedia, the free encyclopedia
កណ្តាល (ការបញ្ចេញសំឡេងខ្មែរ: [kɑnn'daːl], អានថា: កន់'ដាល) គឺជាខេត្តនៃប្រទេសកម្ពុជាដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។ ខេត្តកណ្តាល បានបង្ហាញថា មានសក្ដានុពលជាច្រើនដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍ ជាដែលវិស័យគោលចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តទទួលបានការរីកចម្រើន។ រីឯសម្រាប់ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តកណ្ដាលគឺជា ខេត្តមានផ្លូវជាតិធំសំខាន់ៗជាច្រើន សម្រាប់តភ្ជាប់ទៅកាន់បណ្ដាខេត្តនានា។ ខេត្តកណ្ដាល ក៏មានស្ពានធំៗឆ្លងទន្លេផងដែរ នឹងមាន ព្រលានយន្តហោះកម្រិតអន្តរជាតិមួយ១កន្លែងផងដែរ។ កសិកម្ម និងការនេសាទ គឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះផងដែរ។ ខេត្តមានព្រំដែន
- ខាងកើតជាប់ខេត្តព្រៃវែង
- ខាងត្បូងជាប់ ខេត្តតាកែវ
- ខាងកើតឈៀងខាងជើងជាប់ ខេត្តកំពង់ចាម
- ខាងកើតឈៀងខាងត្បូងជាប់នឹង វៀតណាម។ ទីរួមខេត្ត គឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម ខាងត្បូងនៃ[ភ្នំពេញ]។ កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តកណា្តលមានស្រុកចំនួន១១ ក្រុង១ ឃុំ១៤៧ ភូមិចំនួន១០៨៧ និង១៤៧សង្កាត់ មានប្រជាជនចំនួន ១០៧៥១២៥នាក់ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨គីឡូម៉ែតការេ។ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ សហាតិមាត្រការ៉េ។ ប្រជាជនខេត្តកណា្តលភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែ ពួកគាត់មានរបរមួយទៀតគឺ របរឡើងត្នោត និងធើ្វស្រូវប្រាំង ព្រមទាំងដាំដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។
ព័ត៌មានសង្ខេប កណ្ដាល, ប្រទេស ...
កណ្ដាល | |
---|---|
ខេត្ត | |
ផែនទីកម្ពុជាដែលបំភ្លឺខេត្តកណ្ដាល | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | តាខ្មៅ |
រដ្ឋាភិបាល | |
• អភិបាល | ម៉ៅ ភារុណ (គ.ប.ក.) |
• សមាជិកសភា | បញ្ជី
|
ផ្ទៃក្រឡា | |
• សរុប | ៣៥៦៨ គម2 (១៣៧៨ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ចំណាត់ថ្នាកទី១៨ |
រយៈកំពស់ | ១០ m (៣០ ft) |
ប្រជាជន (២០០៨) | |
• សរុប | ១ ២៦៥ ៨០៥ |
• ចំណាត់ថ្នាក់ | ចំណាត់ថ្នាក់ទី៣ |
• ចំណាត់ថ្នាក់សន្ទភាព | ចំណាត់ថ្នាក់ទី២ |
លិបិក្រមអភិវឌ្ឍន៍មនុស្ស | |
• ល.អ.ម. (២០០៩) | ០,៦៥៣ (មធ្យម) |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមអ.ម.អ. ៣១៦៦ | KH-៨ |
សភា | ៧ គ.ប.ក., ៤ គ.ស.ជ. |
ស្រុក-ក្រុង | ១១ |
ឃុំ-សង្កាត់ | ១៤៦ |
ភូមិ | ១០៨៧ |
បិទ