ជ័យវរ្ម័នទី៧
ព្រះមហាក្សត្រមួយអង្គនៃចក្រភពអង្គរ / From Wikipedia, the free encyclopedia
ជ័យវរ្ម័នទី៧ (អង់គ្លេស: Jeyvaraman VII) (សំស្ក្រឹត: Jayavarman VII) (ប្រ.ស|គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៥) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១១៨១ នៃគ.សករាជ ទ្រង់មាន ព្រះបរមនាមថា "ជយវម៌្មអវតាលោកេរស្វរ" ប្រែជាខេមរៈភាសា "ជ័យវរ្ម័នអវតារលោកកេរស្វរៈ" ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស ចាម ដែលមកពីភាគកើតកម្ពុជា គឺ អាណាចក្រចាម្ប៉ា ហើយព្រះអង្គដែលជាស្ដេចសឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទ ធរណីន្ទ្រវរ្ម័នទី២ និងបានរៀបអភិសេក មហេសី ២អង្គ គឺ ព្រះនាង ជ័យរាជទេវី និង ព្រះនាង ឥន្ទ្រទេវី ហើយទ្រង់មានបុត្រ ៤អង្គ, បុត្រទី១ ព្រនាម សូរ្យកុមារ, បុត្រទី២ នាម ឥន្ទ្រវរ្ម័នទី២ ជាបុត្ររបស់ ជ័យរាជទេវី ដែលជាមហេសីទី១ បុត្រទី៣ នាម វីរៈកុមារ ជាបុត្ររបស់ ឥន្ទ្រទេវី ដែលជាមហេសីទី២ បុត្រទី៤ នាម ស្រីសិង្ខមហាទេវី ជាបុត្រីរបស់ស្នំឯក ហើយបុត្រដែលឡើងសោយរាជបន្តពីទ្រង់គឺព្រះបាទ ឥន្ទ្រវរ្ម័នទី២ ដែលជាបុត្រទី២របស់ទ្រង់ ។[2]
ជ័យវរ្ម័នទី៧ | ||||
Jayavarman VII At Paris Guimet Museum of France | ||||
រជ្ជកាល | ១១៨១(ចក្រភពខ្មែរ) | |||
បិតា | ធរណីន្ទ្រវរ្ម័នទី២ | |||
មាតា | សុដាមណី | |||
មហេសី |
| |||
បុត្រ |
| |||
គ្រងរាជ | ១១៨២ [1] | |||
ព្រះនាមពេញ | ជ័យវរ្ម័នអវតារលោកកេរស្វរៈ (ជ័យវរធន់) | |||
មរណៈនាម | ព្រះបរមសៅសុគតបទ | |||
ក្សត្រមុន | ត្រីភូវនាទិត្យវរ្ម័ន | |||
រាជបន្ត | ឥន្ទ្រវរ្ម័នទី២ | |||
ប្រសូត្រ | ១១២៥ | |||
ចូលទីវង្គត់ | ១២១៩ (ជន្មាយុ ៩៤) | |||
ជំនឿសាសនា |