ប្រវត្តិសាស្ត្រថៃ
From Wikipedia, the free encyclopedia
ពួកថៃបានបំលាស់ទីមកពីស្រុកកំនើតរបស់ដូនតាខ្លួននៅចិនខាងត្បូង មកកាន់ដីទ្វីបអាស៊ីអាគ្នេយ៍នៅ ប្រហែលសតវត្សទី១០ ។ តាំងពីមុនដល់ពេលនោះ រាជាអាណាចក្រឥណ្ឌាភាវូបនីយកម្មមួយចំនួន ដូចជា នគរមន ខ្មែរ និង ម៉ាឡេ បានគ្រប់គ្រងតំបន់ទាំងនោះ ។ ពួកថៃបានបង្កើតរដ្ឋផ្ទាល់ខ្លួនរបស់ពួកគេដោយចាប់ផ្ដើមជាមួយ សុខោទ័យ ឆៀងសែន និងឆៀងម៉ៃ និងនគរស្រែមួយលាន (Lanna) ហើយនិងក្រោយមកទៀតនគរអយុធ្យា ។ រដ្ឋទាំងនេះបានប្រយុទ្ធគ្នាទៅវិញទៅមកហើយស្ថិតក្រោមការគំរាមកំហែងជានិច្ចកាលពីពួកខ្មែរ ភូមា និងវៀតណាម ។ យូរៗក្រោយមកទៀត មហាអំនាចអាណានិគមអឺរ៉ុប បានធ្វើការគំរាមកំហែងក្នុងសតវត្សទី១៩ និងដើមសតវត្សទី២០ ក៏ប៉ុន្តែប្រទេសថៃនៅតែជារដ្ឋក្នុងអាស៊ីអាគ្នេយ៍តែមួយគត់ បានរួចផុតពីការគ្រប់គ្រងតាមបែបអាណានិគម ។ បន្ទាប់ពីបញ្ចប់រាជាធិបតេយ្យផ្ដាច់ការក្នុងឆ្នាំ១៩៣២ ប្រទេសថៃបានស៊ូទ្រាំអស់ហុកសិបឆ្នាំ នៃការគ្រប់គ្រងយោធាជាស្ទើរតែជាអចិន្ត្រៃយ៍ មុនពេលការបង្កើតនូវប្រព័ន្ធគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ។ សូមអគុណ