រណសិរ្សរំដោះជាតិប្រជាជនខ្មែរ
From Wikipedia, the free encyclopedia
រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ; (Khmer People National Liberation Front) អាចសរសេរកាត់បានថា រ.ជ.រ.ប.ខ ( ជាអង់គ្លេសថា KPNLF ជាបារាំងថា FNLPK) (ភាសាបារាំង៖ Front national de libération du peuple khmer) គឺជារណសិរ្សនយោបាយមួយដែលបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីប្រឆាំងទៅនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានយួននៅពីក្រោយ។ ទាហានវៀតណាមប្រមាណ ២០០,០០០ នាក់ជាមួយនឹងអ្នករត់ចោលជួរខ្មែរក្រហម (អ្នកដែលមិនពេញចិត្តនឹងរបៀបដឹកនាំខ្មែរក្រហម) បានវាយចូលប្រទេសកម្ពុជានៅអំឡុងឆ្នាំ១៩៧៨ ហើយបានកម្ចាត់ទ័ពខ្មែរក្រហមបានយ៉ាងងាយ ហើយក៏ត្រូវបានប្រជាជនខ្មែរមួយចំនួនទទួលស្វាគមន៍ទ័ពវៀតណាមនោះយ៉ាងរាក់ទាក់ដោយមើលឃើញថា វៀតណាមជាអ្នករំដោះខ្លួនឱ្យផុតពីរបបដ៏ឃោឃៅរបស់ប៉ុល-ពត។ ប៉ុន្តែប្រជាជនខ្មែរខ្លះទៀតបែបជាមានការភ័យខ្លាចទៅវិញដោយមើលឃើញថា ពួកវៀតណាមគឺកំពុងឈ្លៀតឱកាសបន្លំធ្វើជាអ្នករំដោះ ដើម្បីប្រុងលេបត្របាក់ទឹកដីកម្ពុជាទាំងមូល។ ដូច្នេះហើយបានជា រ.ជ.រ.ប.ខ ត្រូវបានបង្កើតឡើង។
រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ Front national de libération du peuple khmer | |
---|---|
ប្រធាន | សឺន សាន |
ស្ថាបនិក | សឺន សាន |
បង្កើត | ៩ តុលា ១៩៧៩ |
រំលាយ | ១៩៩៣ |
បក្សស្នង | គ.ប.ស.ព.ស |
ស្លាបយោធា | ក.ប.អ.រ.ជ.ខ |
មនោគមវិជ្ជា | ប្រឆាំងកុម្មុយនិស្តនិយម |
គោលជំហរនយោបាយ | ស្តាំនិយម |
ទំនាក់ទំនងជាតិ | រ.ច.ក.ប |
ទង់គណបក្ស | |
នយោបាយនៅកម្ពុជា គណបក្សនយោបាយ ការបោះឆ្នោត |