សមុទ្រកាសព្យែន
From Wikipedia, the free encyclopedia
សមុទ្រកាសព្យែន ឈ្មោះជាភាសាអង់គ្លេស Caspian Sea គឺជាផ្ទៃទឹកបិទធំជាងគេនៅលើផែនដី គិតតាមចំណាត់ថ្នាក់ផ្សេងៗ សមុទ្រកាសព្យែន ជាបឹងធំជាងគេបំផុត។ បឹងនេះ មានផ្ទៃ ៣៧១០០០ គីឡូម៉ែត្រក្រឡា និងចំណុះ ៧៨២០០ គីឡូម៉ែត្រគុប។ សមុទ្រកាសព្យែន ជាសមុទ្របិទ ពុំមានទឹកហូរចេញឡើយ ស្ថិតនៅខាងជើងសហព័ន្ធរុស្ស៊ី និងខាងត្បូងប្រទេសអ៊ីរ៉ង់ និងមានជម្រៅអតិបរមារហូតដល់ ១០២៥ ម៉ែត្រ។
| |||
កូអរដោនេ | 40° N 51° E | ||
ប្រភេទបឹង | Endorheic, Saline, Permanent, Natural | ||
លំហូរចូល | ទន្លេវ៉ុលកា | ||
លំហូរចេញ | ការរំហួត | ||
តំបន់តម្រង | ៣,៦២៦,០០០ គីឡូម៉ែត្រការ៉េ | ||
ប្រទេសពាក់ព័ន្ធ | ទំព័រគំរូ:ទិន្នន័យប្រទេស អាហ្សែបែហ្សង់ អ៊ីរ៉ង់ កាហ្សាក់ស្ថាន រុស្ស៊ី ទំព័រគំរូ:ទិន្នន័យប្រទេស តួរមិនីស្ថាន | ||
ក្រឡាផ្ទៃ | ៣៧១,០០០ គីឡូម៉ែត្រការ៉េ | ||
ជម្រៅមធ្យម | ១៨៤ ម៉ែត្រ | ||
ចំណុះ | ៧៨,២០០ គីឡូម៉ែត្រគុប | ||
កម្ពស់ផ្ទៃលើ | -២៨ ម៉ែត្រ | ||
បឹងនេះត្រូវបានគេស្គាល់ថាជាសមុទ្រដោយ ប្រជាជនរស់នៅតាមឆ្នេរសម័យបុរាណ ព្រោះតែជាតិអំបិល និងដោយមើលឃើញនូវវិសាលភាពដ៏ល្វឹងល្វើយគ្មានកោះគ្មានត្រើយដាច់កន្ទុយភ្នែក។ សមុទ្រកាសព្យែន មានកំហាប់អំបិលប្រហែល ១.២% គឺតិចជាងទឹកសមុទ្រធម្មតាជិតបីដង។ ឈ្មោះរបស់វា ត្រូវបានដាក់តាមមនុស្សបុរាណ ដែលហៅថា Caspians ។