ការបះបោរកម្ពុជា (១៨៤០)
From Wikipedia, the free encyclopedia
ទំព័រគំរូ:Campaignbox Siamese–Vietnamese warsការបះបោររបស់កម្ពុជាឆ្នាំ១៨៤០ គឺជាការបះបោរប្រឆាំងអាណ្ណាមរយៈពេលខ្លីរបស់កម្ពុជា ដែលបានប្រយុទ្ធយ៉ាងខ្លាំងនៅជុំវិញ ព្រៃវែង និង បាភ្នំ ។ [1]
ការបះបោរប្រឆាំងវៀតណាមរបស់កម្ពុជា (១៨៤០) | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃការឈ្លានពានរបស់យួនមកកម្ពុជា | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
![]() គាំទ្រដោយ៖ ![]() |
រាជវង្សង្វៀន (វៀតណាម) | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
គ្មានមេដឹកនាំបង្រួបបង្រួមទេ![]() គាំទ្រដោយ៖ ![]() |
ទ្រឿង មិញយ៉ាង លី ដាយក្រឿង លី វ៉ាន់ដុក ផាំម វ៉ាន់ដៀន ង្វៀន ទៀនឡាំ former Cambodian queen, princes and ministers: ![]() ![]() ![]() | ||||||
កម្លាំង | |||||||
ពួកឧទ្ទាមខ្មែរ៖ មិនស្គាល់ សៀម៖ ទាហានស៊ីឈ្នួល ២០.០០០នាក់។ |
មិនស្គាល់ | ||||||
សហេតុភាព និង ការខាងបង់ | |||||||
មិនស្គាល់ | មិនស្គាល់ |
នៅឆ្នាំ១៨៤០ ព្រះមហាក្សត្រិយានីខ្មែរអង្គម៉ី ត្រូវបានយួនទម្លាក់អំណាច។ ព្រះអង្គត្រូវបានចាប់ខ្លួននិរទេសទៅប្រទេសវៀតណាមរួមជាមួយនឹងសាច់សារលោហិតរបស់ទ្រង់និងគ្រឿងគ្រងរាជសម្បត្តិ ។ ដោយមានការជំរុញដោយឧបទ្ទវហេតុនេះ ពួកមន្ត្រីរាជការកម្ពុជា និងអ្នកដើរតាមជាច្រើននាក់បានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់វៀតណាម។ [2] ពួកឧទ្ទាមបានអំពាវនាវទៅសៀម ដែលបានគាំទ្រអ្នកទាមទារមួយផ្សេងទៀតដើម្បីបល្ល័ង្កកម្ពុជាព្រះអង្គម្ចាស់អង្គឌួង ។ ព្រះបាទចេស្តាបតិន្ទ្រ(រាមាទី៣) បានឆ្លើយតប ហើយបញ្ជូនអង្គឌួងត្រឡប់ពីនិរទេសនៅក្រុងទេពមហានរគ(បាងកក) វិញជាមួយនឹងទ័ពសៀមដើម្បីលើកព្រះអង្គឲ្យឡើងសោយរាជ្យ។ [3]
យួនបានរងការវាយប្រហារពីកងទ័ពសៀម និងពួកឧទ្ទាមកម្ពុជា។ អ្វីដែលអាក្រក់ជាងនេះ នៅកម្ពុជាក្រោម មានការបះបោរជាច្រើនបានផ្ទុះឡើង។ កម្លាំងសំខាន់របស់យួនបានដើរទៅកម្ពុជាក្រោមដើម្បីទម្លាក់ការបះបោរទាំងនោះ។ ព្រះចៅអធិរាជវៀតណាមដែលទើបឡើងសោយរាជ្យថ្មី ធៀវទ្រី បានសម្រេចស្វែងរកដំណោះស្រាយដោយសន្តិវិធី។ [4]ទ្រឿង មិញយ៉ាង អគ្គទេសាភិបាលនៃការគ្រប់គ្រងកម្ពុជា ត្រូវបានហៅត្រឡប់មកវិញ។ លោកយ៉ាង ត្រូវបានចាប់ខ្លួន ហើយក្រោយមកបានធ្វើអត្តឃាតនៅក្នុងគុក។ [5]
អង្គឌួងបានយល់ព្រមដាក់ប្រទេសកម្ពុជាឱ្យស្ថិតនៅក្រោមការការពាររួមរបស់សៀម-យួននៅឆ្នាំ១៨៤៦។ យួនដោះលែងសួយសារអាករខ្មែរ ហើយយកគ្រឿងរាជសម្បត្តិមកវិញ ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពវៀតណាមបានដកទ័ពចេញពីកម្ពុជា។ ទីបំផុតយួនបាត់បង់ការគ្រប់គ្រងប្រទេសនេះ កម្ពុជាទទួលបានឯករាជ្យពីវៀតណាម។ ទោះបីនៅមានទ័ពសៀមតិចតួចនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ស្តេចខ្មែរមានស្វ័យភាពខ្លាំងជាងមុនទៅទៀត។ [6]