![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/7/76/Korean_Gimchi01.jpg/640px-Korean_Gimchi01.jpg&w=640&q=50)
គីមឈី
From Wikipedia, the free encyclopedia
គីមឈី (កូរ៉េ: 김치) គឺជាម្ហូបអាហារប្រពៃណីកូរ៉េដែលផ្សំឡើងអំពីបន្លែ ជាមួយនឹងម្ទេស។ អាហារនេះភាគច្រើនធ្វើអំពីស្ពៃចិន ឆៃថាវ ខ្ទឹមស ម្ទេសក្រហម ខ្ទឹមបារាំង បង្គា ខ្ញី អំបិល និងស្ករស។
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/7/76/Korean_Gimchi01.jpg/640px-Korean_Gimchi01.jpg)
គីមឈី ជាទូទៅ អាចនឹងមានរសជាតិខ្លាំងសម្រាប់អ្នកបរិភោគក្រៅពីជនជាតិកូរ៉េ។ គីមឈី មានច្រើនប្រភេទ ហើយត្រូវបានបរិភោគគ្រប់ពេលបាយ។ គីមឈីជាប្រភេទអាហារជ្រក់ ដែលត្រូវបានរក្សាទុកយ៉ាងយូរ ហើយនឹងមិនងាយខូចឡើង។ ប៉ុន្តែបានទុកចោលក្រោមពន្លឺថ្ងៃ ឬក្នុងអាកាសធាតុក្ដៅ វាអាចប្រែរសជាតិទៅជាជូរខ្លាំង ហើយពិបាកក្នុងការទទួលទាន។ នៅប្រទេសកូរ៉េ ទោះបីជានៅទីណា ក៏យើងអាចប្រទះឃើញធុងគីមឈីគ្រប់ជាកន្លែង។