ចូសេហ្វ ហិនរី
អ្នកវិទ្យាសាស្រ្ត ជនជាតិអាមេរិក / From Wikipedia, the free encyclopedia
ចូសេហ្វ ហិនរី (Joseph Henry) (១៧ ធ្នូ ១៧៩៧ - ១៣ ឧសភា ១៨៧៨) ជាអ្នកវិទ្យាសាស្ត្រអាមេរិកដែលបានធ្វើជាអគ្គលេខាធិការទី១នៃស្ថាប័ន Smithsonian Institution។ នៅក្នុងឆាកជីវិតរបស់គាត់ គេតែងចាត់ទុកគាត់ជាអ្នកវិទ្យាសាស្ត្រអាមេរិកដ៏អស្ចារ្យបំផុត បន្ទាប់ពីបេនចាមីន ហ្វ្រែងឃ្លីន (Benjamin Franklin)។ នៅពេលកំពុងធ្វើអេឡិចត្រូមេដែក ហិនរីបានរកឃើញបាតុភូតអូតូអាំងឌុចស្យុង។ គាត់ក៏បានរកឃើញបាតុភូតអាំងឌុចស្យុងមុយទុយអែល ដាច់ដោយឡែកពីម៉ៃឃើល ហ្វារ៉ាដេយ ប៉ុន្តែហ្វារ៉ាដេយជាអ្នកបោះផ្សាយលទ្ធផលរបស់គាត់មុន។ ស្នាដៃរបស់គាត់លើរ៉ឺឡេអេឡិចត្រូម៉ាញ៉េទិច បានក្លាយជាគ្រឹះរបស់ទូរសារអគ្គីសនីដែលក្រោយមកផលិតដោយ សាម៉ុយអែល ម៉កស៍ (Samuel Morse) និង ឆាលស៍ វៀតស្តូន (Charles Wheatstone)។
Joseph Henry | |
ចូសេហ្វ ហិនរី , ឆ្នាំ១៨៧៩ | |
កើតនៅ | ថ្ងៃទី ១៧ ធ្នូ ១៧៩៧ អាល់បានី, ញូយ៉ក, អាមេរិក |
មរណភាព | ថ្ងៃទី ១៣ ឧសភា ១៨៧៨ (អាយុ៨០ឆ្នាំ) វ៉ាស៊ីងតុនឌីស៊ី, អាមេរិក |
សញ្ជាតិ | សហរដ្ឋអាមេរិក |
ស្នាដៃសំខាន់ៗ | អាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច |
ខ្នាតរបស់អាំងឌុចតង់នៅក្នុងSI គឺ ហង់រី ត្រូវបានដាក់ឈ្មោះជាកិត្តិយសដល់គាត់។