ន័រវែស
From Wikipedia, the free encyclopedia
ប្រទេសន័រវែស ដោយមានឈ្មោះផ្លូវការថា ព្រះរាជាណាចក្រន័រវែស គឺជាប្រទេសន័រឌិកមួយស្ថិតនៅតំបន់អឺរ៉ុបខាងជើង។ ទឹកដីគោកប្រទេសន័រវែសរួមមានផ្នែកខាងលិច និងខាងជើងបំផុតនៃឧបទ្វីបស្កង់ដាណាវី។ ចំណែកឯទឹកដីក្រៅស្រុករបស់ប្រទេសនេះមានដូចជា កោះអាកទិកហានម៉ាយិន និងប្រជុំកោះស្វាល់បាដ។ ប្រទេសនេះមានផ្ទៃដីសរុប ៣៨៥,២០៧ គីឡូម៉ែត្រការ៉េ និងប្រជាជនចំនួន ៥,៣៨៥,៣០០ នាក់គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០។[17] ន័រវែសមានព្រំដែនខាងកើតប្រវែង ១,៦១៩ គម ជាប់នឹងប្រទេសស៊ុយអែត រីឯព្រំប្រទល់ប៉ែកឦសានគឺជាប់នឹងប្រទេសហ្វាំងឡង់និងរុស្ស៊ី ហើយច្រកសមុទ្រស្កាហ្កេរ៉ាក់នៅភាគខាងត្បូង ដោយមានប្រទេសដាណឺម៉ាក និងសហរាជាណាចក្រស្ថិតនៅផ្នែកម្ខាងទៀត។ ន័រវែសមានឆ្នេរធំទូលាយនៅជាប់មហាសមុទ្រអាត្លង់ទិក និងសមុទ្របារ៉ែន។ អូស្លូគឺជារាជធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេសនេះ។
ព័ត៌មានសង្ខេប រាជធានី និង ទីក្រុងធំបំផុត, ភាសាផ្លូវការ ...
ឈ្មោះផ្លូវការផ្សេងៗ Kongeriket Norge (បុកម័ល) Kongeriket Noreg (នីនុស) Norgga gonagasriika (សាមីខាងជើង) Vuona gånågisrijkka (សាមីលូលេ) Nöörjen gånkarïjhke (សាមីខាងត្បូង) Norjan kuninkhaanvaltakunta (កេវិន) | |
---|---|
ភ្លេងជាតិ Ja, vi elsker dette landet ("នឹងហើយ យើងស្រឡាញ់ប្រទេសមួយនេះ") ព្រះរាជភ្លេង: Kongesangen ("ចម្រៀងព្រះមហាក្សត្រ") | |
ទីតាំងប្រទេសន័រវែស (ក្រហម) នៅលើភូគោល | |
រាជធានី និង ទីក្រុងធំបំផុត | អូស្លូ 59°56′N 10°41′E |
ភាសាផ្លូវការ | ភាសាន័រវែស [lower-alpha 1] ភាសាសាមី[1][lower-alpha 2] |
ភាសាជាតិ | ភាសាកេវិន • ភាសារ៉ូម៉ានី • ភាសាស្កង់ដូរ៉ូម៉ានី[2] |
ក្រុមជនជាតិ |
|
សាសនា |
|
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត |
- ព្រះមហាក្សត្រ | ហារ៉ាល់ទី៥ |
- នាយករដ្ឋមន្ត្រី | ចូណាស ហ្ការ ស្ទ័រ |
- ប្រធានសភាស្តតទីង | ម៉ាស៊ូដ ហ្ការ៉ាក់ហានី |
នីតិបញ្ញត្តិ | ស្តតទីង |
ប្រវត្តិសាស្ត្រ | |
- បង្រួបបង្រួម | ៨៧២ |
- ន័រវែសបុរាណ (វិសាលភាពកំពូល) | ១២៦៣ |
- សហភាពកាល់ម៉ារ | ១៣៩៧ |
- ដាណឺម៉ាក-ន័រវែស | ១៥២៤ |
២៥ កុម្ភៈ ១៨១៤ | |
- ប្រកាសរដ្ឋធម្មនុញ្ញ | ១៧ ឧសភា ១៨១៤ |
- ស៊ុយអែត-ន័រវែស | ៤ វិច្ឆិកា ១៨១៤ |
- សហភាពស៊ុយអែត-ន័រវែសត្រូវរំលាយ | ៧ មិថុនា ១៩០៥ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣៨៥,២០៧ គ.ម២ [11] (ទី៦៧) |
- ផ្ទៃទឹក (%) | ៥.៣២ (២០១៥)[12] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤) | ៥,៥៥០,២០៣[13] (ទី១១៨) |
- ដង់ស៊ីតេ | ១៤.៤ នាក់/គ.ម២ (ទី២១៣) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ៣៥០ ពាន់លានដុល្លារ[14] (ទី៤៩) |
- ក្នុងម្នាក់ | ៦៤,៨៥៦ ដុល្លារ[14] (ទី៦) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ៣៦៦ ពាន់លានដុល្លារ[14] (ទី៣៣) |
- ក្នុងម្នាក់ | ៦៧,៩៨៧ ដុល្លារ[14] (ទី៤) |
ជីនី (២០១៩) | ២៥.៤[15] ទាប |
HDI (២០២២) | ០.៩៦៦[16] ខ្ពស់ណាស់ · ២ |
រូបិយវត្ថុ | ក្រូនន័រវែស (NOK) |
ល្វែងម៉ោង | UTC+១ (CET) |
- រដូវក្តៅ (DST) | UTC+២ (CEST) |
ទម្រង់កាលបរិច្ឆេទ | dd.mm.yyyy |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៤៧ |
ដែនកម្រិតខ្ពស់ | .no |
បិទ