បន្ទាត់សេកង់
From Wikipedia, the free encyclopedia
បន្ទាត់សេកង់នៃខ្សែកោងមួយគឺជាបន្ទាត់ដែលប្រសព្វនឹងខ្សែកោងនោះត្រង់ពីរចំនុច។ វាត្រូវបានគេប្រើប្រាស់ដើម្បីប៉ាន់ប្រមាណបន្ទាត់ប៉ះទៅនឹងខ្សែកោង នៅត្រង់ចំនុច P ណាមួយ។ ប្រសិនបើបន្ទាត់សេកង់នៃខ្សែកោងមួយត្រូវបានកំនត់ដោយពីរចំនុច P និង Q ដែល P ជាចំនុចនឹង និង Q ជាអថេរ Q ខិតទៅរក P តាមបណ្តោយខ្សែកោង។ ទិសដៅនៃបន្ទាត់សេកង់គឺខិតជិតនឹងទិសដៅនៃបន្ទាត់ប៉ះត្រង់ P ។ ជាលទ្ធផលនៅពេលដែល Q ខិតជិត P បន្ទាត់សេកង់អាចត្រូវបានគេចាត់ទុកថាវាប្រហាក់ប្រហែលនឹងបន្ទាត់ប៉ះ។
អង្កត់ធ្នូគឺជាអង្កត់មួយនៃបន្ទាត់សេកង់ដែលចុងសងខាងរបស់វាស្ថិតនៅលើខ្សែកោង។
ក្នុងករណីពិសេសនៃខ្សែកោងតំណាងអោយអនុគមន៍ មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះគឺជាលីមីតនៃមេគុណប្រាប់ទិសនៃបន្ទាត់សេកង់ ដែលអោយដោយដេរីវេនៃអនុគមន៍នោះ។