ចូលឆ្នាំខ្មែរ
សង្ក្រាន្តខ្មែរ / From Wikipedia, the free encyclopedia
ចូលឆ្នាំខ្មែរ (អង់គ្លេស: Khmer New Year) គឺជាពិធីបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យ គិម្ហៈរដូវ "បុណ្យរដូវក្ដៅ" (The Hot Season) នៃវិស្សមកាលតូច (Small vacations) ដែលបានមកពីអរិយធម៌ នៃវប្បធម៌ ប្រទេសឥណ្ឌា ដែលហៅថ្ងៃចូលឆ្នាំថ្មីថា "សង្ក្រាន្ត" (Sangkranta) ដែលពាក្យ សង្ក្រាន្ត ជាភាសាដើម នៃពាក្យ (សំស្ក្រឹត-Sanskrit) ដែលត្រូវបានប្រជាជនកម្ពុជា ឱ្យនិយមន័យថា (សង្ក្រាន្តខ្មែរ-Sangkrant Khmer) គឺជាថ្ងៃចូលឆ្នាំថ្មី ដែលប្រារព្ធឡើងរៀងរាល់ ថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា (April) ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងត្រូវបានឈប់សំរាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេ ដែលមានរយៈពេលពេញមួយសប្ដាហ៍ ។[1]
មហោទរាទេវី | ||||
Surya god journey with his own Sun Change the three Era of Cambodia | ||||
ឈ្មោះផ្លូវការណ៍ | ចូលឆ្នាំខ្មែរ | |||
ចាប់ផ្ដើម | ស.វទី៧ នៃបុណ្យមេសារាសី | |||
សម្គាល់ហៅ | សង្ក្រាន្តខ្មែរ | |||
ប្រភេទបុណ្យ | បុណ្យចូលឆ្នាំថ្មី | |||
ប្រារព្ធដោយ | ជនជាតិខ្មែរ | |||
រយៈពេល | ៣ ឬ ៤ ថ្ងៃ | |||
ថ្ងៃចាប់ផ្ដើម | ១៣ ឬ ១៤ រៀងរាល់ខែមេសា | |||
ព្រេងនិទាន ចូលឆ្នាំខ្មែរ | ភាភទាក់ទងទៅនិងសាសនា
ហិណ្ឌូសាសនា | |||
ទំនៀមពិធី |
|