ព្យាការី
From Wikipedia, the free encyclopedia
ព្យាការី (ភាសាអង់គ្លេស: Prophet) ជាបុគ្គលដែលមានទំនាក់ទំនងជាមួយនឹងអង្គស្ថានសួគ៌ ជាពិសេសគឺមានទំនាក់ទំនងជាមួយព្រះ ព្រមទាំងជាអ្នកនិយាយជំនួសព្រះទៀតផង ទាំងបម្រើដោយធ្វើជាអ្នកកណ្ដាលរវាងមនុស្ស និងព្រះ និងជាអ្នកដែលនាំសេចក្ដីដែលខ្លួនបានដឹងស្ថានលើ ដល់មនុស្សផងដែរ។[1][2]
ពាក្យព្យាការីអង់គ្លេស prophet គឺជាពាក្យផ្សំមួយរបស់ក្រិក ដែលផ្សំឡើងដោយពាក្យ pro (ជាមុន) និងកិរិយាសព្ទ phesein (ប្រាប់); ដូច្នេះ, a προφήτης (prophḗtēs) គឺជាអ្នកដែលប្រាប់ជាមុនអំពីហេតុការណ៍នាពេលអនាគត ហើយក៏ជាអ្នកនាំសារពីព្រះដល់មនុស្សដែរ។[3][4]