លីបង់
From Wikipedia, the free encyclopedia
ប្រទេសលីបង់ (ភាសាអារ៉ាប់៖ لُبْنَان និងភាសាបារាំង៖ Liban) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋលីបង់ គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ វាមានទីតាំងស្ថិតនៅចន្លោះប្រទេសស៊ីរីនៅភាគខាងជើង និងខាងកើត ហើយប្រទេសអ៊ីស្រាអែលនៅភាគខាងត្បូង ខណៈពេលដែលប្រទេសស៊ីបស្ថិតនៅភាគខាងលិចឆ្លងកាត់សមុទ្រមេឌីទែរ៉ានេ។ លីបង់មានចំនួនប្រជាជនប្រហែលប្រាំមួយលាននាក់ និងបានគ្របដណ្តប់លើផ្ទៃដី ១០,៤៥២ គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាជាប្រទេសតូចមួយនៅលើពិភពលោក។ ភាសាផ្លូវការរបស់រដ្ឋគឺ ភាសាអារ៉ាប់ ខណៈភាសាបារាំងក៏ត្រូវបានទទួលស្គាល់ជាផ្លូវការផងដែរ។
ព័ត៌មានសង្ខេប الجمهورية اللبنانية (ភាសាអារ៉ាប់)République libanaise (ភាសាបារាំង), រដ្ឋធានី និង ទីក្រុងធំបំផុត ...
الجمهورية اللبنانية (ភាសាអារ៉ាប់) République libanaise (ភាសាបារាំង) | |
---|---|
ភ្លេងជាតិ كلّنا للوطن "យើងទាំងអស់គ្នា! ដើម្បីប្រទេសរបស់យើង!" | |
ទីតាំងប្រទេសលីបង់ (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | បៃរូត 33°54′N 35°32′E |
ភាសាផ្លូវការ | ភាសាអារ៉ាប់ |
ភាសាទទួលស្គាល់ | ភាសាបារាំង |
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ |
- ប្រធានាធិបតី | មីឈែល អាអុន |
- នាយករដ្ឋមន្ត្រី | ណាជិប មីកាទី |
- ប្រធានសភាតំណាងរាស្ត្រ | ណាប៊ី បេរី |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
- មហារដ្ឋលីបង់ | ១ កញ្ញា ១៩២០ |
- ប្រកាសរដ្ឋធម្មនុញ្ញ | ២៣ ឧសភា ១៩២៦ |
- ប្រកាសឯករាជ្យ | ២២ វិច្ឆិកា ១៩៤៣ |
- របបម៉ាន់ដាតបានបញ្ចប់ | ២៤ តុលា ១៩៤៥ |
- កងកម្លាំងបារាំងបានដកចេញ | ១៧ មេសា ១៩៤៦ |
- កងកម្លាំងអ៊ីស្រាអែលបានដកថយ | ២៤ ឧសភា ២០០០ |
- កងទ័ពស៊ីរីបានដកថយ | ៣០ មេសា ២០០៥ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១០,៤៥២ គ.ម២ (ទី១៦១) |
- ផ្ទៃទឹក (%) | ១.៨ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០១៨) | ៦,៨៥៩,៤០៨[1][2] (ទី១០៩) |
- ដង់ស៊ីតេ | ៥៦០ នាក់/គ.ម២ (ទី២១) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ៩១ ពាន់លានដុល្លារ[3] |
- ក្នុងម្នាក់ | ១១,៥៦២ ដុល្លារ[3] (ទី៦៦) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ១៨ ពាន់លានដុល្លារ[3] (ទី៨២) |
- ក្នុងម្នាក់ | ២,៧៤៥ ដុល្លារ[3] |
ជីនី (២០១១) | ៣១.៨[4] មធ្យម |
HDI (២០១៩) | ០.៧៤៤[5] ខ្ពស់ · ទី៩២ |
រូបិយវត្ថុ | ផោនលីបង់ (LBP) |
ល្វែងម៉ោង | UTC+២ (EET) |
- រដូវក្តៅ (DST) | UTC+៣ (EEST) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៩៦១ |
ដែនកម្រិតខ្ពស់ | .lb |
បិទ