ស្ប៉ាយដឺ (កម្មវិធី)
From Wikipedia, the free encyclopedia
ស្ប៉ាយដឺ គឺជាកម្មវិធីអភិវឌ្ឍន៍ចម្រុះសម្រាប់អភិវឌ្ឍឬបង្កើតកម្មវិធីគណនាបែបវិទ្យាសាស្ត្រដោយប្រើភាសាសរសេរកម្មវិធីផាយថុន ។ វាជាកម្មវិធីបើកចំហ ( អ្នកប្រើប្រាស់អាចយកកូដរបស់វាមកសិក្សា កែច្នៃ និងចែកចាយបន្តដោយសេរី ) ហើយយើងអាចប្រើប្រាស់វានៅលើប្រព័ន្ធប្រតិបត្តិការផ្សេងៗជាច្រើន ។ ស្ប៉ាយដឺត្រូវបានភ្ជាប់មកជាមួយនូវកញ្ចប់បណ្ណាល័យ និងកម្មវិធីពិសេសៗជាច្រើនសម្រាប់អភិវឌ្ឍឬបង្កើតកម្មវិធីគណនាបែបវិទ្យាសាស្ត្រដូចជា ណាំផាយ (NumPy) សាយផាយ (SciPy) ម៉ាតផ្លតលីប (Matplotlib) ផេនដាស (pandas) អាយផាយថុន (IPython) ស៊ីមផាយ (SymPy) សាយថុន (Cython) និងកម្មវិធីបើកចំហមួយចំនួនទៀត ។[3] [4] កម្មវិធីអភិវឌ្ឍន៍ចម្រុះស្ប៉ាយដឺនេះត្រូវបានចែកចាយឲ្យប្រើប្រាស់ក្រោមអាជ្ញាបណ្ណអេមអាយធី (MIT license) ។[5]
រូបថតលើអេក្រង់នៃកម្មវិធីអភិវឌ្ឍន៍ចម្រុះស្ប៉ាយដឺដែលកំពុងដំណើរនៅលើប្រព័ន្ធប្រតិបត្តិការវីនដូស៍ | |
អ្នកបង្កើតដើម | ព្យែរ រេបូ (Pierre Raybaut) |
---|---|
អ្នកអភិវឌ្ឍ | Spyder project contributors |
ចេញផ្សាយដំបូង | 18 October 2009; 14 ឆ្នាំកន្លងទៅ (2009-១០-18)[1][2] |
Stable releaase | 5.2.2 / 22 January 2022; 2 ឆ្នាំកន្លងទៅ (2022-០១-22) |
សរសេរក្នុង | ភាសាសរសេរកម្មវិធីផាយថុន |
ប្រព័ន្ធប្រតិបត្តិការ | Cross-platform |
Platform | Qt, Windows, macOS, Linux |
ប្រភេទ | កម្មវិធីអភិវឌ្ឍន៍ចម្រុះ |
អាជ្ញាបណ្ណ | MIT |
គេហទំព័រ | https://www.spyder-ide.org/ |
ស្ប៉ាយដឺត្រូវបានបង្កើត និងអភិវឌ្ឍឡើងជាដំបូងនៅឆ្នាំ ២០០៩ ដោយលោក ព្យែរ រេបូ (Pierre Raybaut) ហើយចាប់តាំងពីឆ្នាំ ២០១២ មក វាត្រូវបានថែទាំ និងអភិវឌ្ឍដោយអ្នកអភិវឌ្ឍផាយថុនសម្រាប់ការគណនាបែបវិទ្យាសាស្ត្រមួយក្រុម និងសហគមន៍អ្នកប្រើប្រាស់ផងដែរ ។
យើងអាចដំឡើងកម្មវិធីបន្ថែមមុខងារនានាទៅលើស្ប៉ាយដឺបាន ដែលកម្មវិធីបន្ថែមមុខងារទាំងនោះត្រូវបានបង្កើតឡើងដោយក្រុមអ្នកអភិវឌ្ឍស្ប៉ាយដឺផ្ទាល់ ( ភាគីទី ១ ) ឬដោយអ្នកអភិវឌ្ឍដទៃទៀត ( ភាគីទី ៣ ) ។ មុខងារបន្ថែមទាំងនោះរួមមាន មុខងារត្រួតពិនិត្យទិន្នន័យដោយប្រើឧបករណ៍អន្តរកម្ម ( សកម្មភាពឆ្លើយតបទៅមកជាមួយអ្នកប្រើប្រាស់ ) មុខងារធានាគុណភាព និងត្រួតពិនិត្យកូដដោយស្វ័យប្រវត្តិនានាដូចជា ផាយហ្វលេកស៍ (Pyflakes) ផាយលីនធ៍ (Pylint)[6] និងរ៉ូភ (Rope) ។ លើសពីនេះទៅទៀត ស្ប៉ាយដឺអាចដំណើរការបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការវីនដូស៍ (Windows) ម៉ាក់ខ៍អូអេស៍ (macOS) និងលីនុកស៍ ( ឬលីនុច ) ។ ចំពោះលីនុកស៍ យើងអាចប្រើវាបានតែនៅលើមែកធាងលីនុកស៍ដែលគេពេញនិយមមួយចំនួនតែប៉ុណ្ណោះដូចជា អាក់ខ៍លីនុកស៍ (Arch Linux) ឌីបៀន (Debian) ហ្វេដូរ៉ា (Fedora) ហ្គេនធូលីនុកស៍ (Gentoo Linux) អូផេនសូហ្សា (openSUSE) និងអ៊ុប៊ុនធូ (Ubuntu) ។
ស្ប៉ាយដឺប្រើ Qt សម្រាប់បង្កើតផ្ទៃប្រើប្រាស់ដោយរូបភាពរបស់វា ហើយវាត្រូវបានរចនាឡើងដើម្បីប្រើ PyQt ឬ PySide ។ [7]