![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/cd/Tamarind_fruits_%2528Tamarindus_indica_%2527Si_Thong%2527%2529.jpg/640px-Tamarind_fruits_%2528Tamarindus_indica_%2527Si_Thong%2527%2529.jpg&w=640&q=50)
អម្ពិល
From Wikipedia, the free encyclopedia
អម្ពិល គឺជារុក្ខជាតិមានផ្លែនឹងស្លឹកមានរសជាតិជូរ ខ្លះមានរសជាតិផ្អែមទុកសម្រាប់យកមកទទួលទានទុកធ្វើជាបង្អែម។ អម្ពិលជាឈើមួយពួក មានដើមធំសាច់ស្វិត ស្លឹកល្អិតៗមានរសជូរហើយផ្លែវែងៗ អម្ពិលខ្លះមានរសជូរ សម្រាប់ប្រើជាគ្រឿងម្ជូរ ខ្លះមានរសផ្អែមលាយជូរបន្តិចៗសម្រាប់ប្រើជាបង្អែមក៏បាន ស្លឹកខ្ចីនិងផ្កាប្រើជាបន្លែស្លបាន ។ អម្ពិលមានឈ្មោះ ៣ ប្រភេទគឺ អម្ពិលក្ដារ ផ្លែធំៗសំប៉ែតៗមានរសជូរច្រើន អម្ពិលក្ដាម ឬ អម្ពិលអាចម៍ឆ្មា ផ្លែតូចៗមូលៗច្រើនតែមានរសជូរអែមល្មមឆ្ងាញ់ អម្ពិលផ្អែម ច្រើនតែមានផ្លែតូចៗ មានរសផ្អែមលាយជូរបន្តិចបន្តួច។ អម្ពិលទាំង ៣ ប្រភេទនេះមានដើមនិងស្លឹកតែបែបមួយ ផ្សេងគ្នាតែសណ្ឋានផ្លែនិងរសជាតិផ្លែ ជាឈើងាយកើត, រស់នៅបានយូរអង្វែងឆ្នាំ ជាឈើមានប្រយោជន៍ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា។ អម្ពិល គឺជាដើមឈើដែលបង្កើតផលផ្លែដែលអាចបរិភោគបាន ដែលមានដើមកំណើតនៅទ្វីបអាហ្រ្វិកត្រូពិច និងមានតាមលក្ខណៈធម្មជាតិនៅអាស៊ី។ ដើមអម្ពិល ជាដើមដុះលូតលាស់មធ្យមមានអាយុវែងមានកំពស់ដល់ទៅ ២៥ ម៉ែត្រ ដើមឈើដុះលូតលាស់បានល្អនៅក្នុងពន្លឺព្រះអាទិត្យពេញ។
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/c/cd/Tamarind_fruits_%28Tamarindus_indica_%27Si_Thong%27%29.jpg/640px-Tamarind_fruits_%28Tamarindus_indica_%27Si_Thong%27%29.jpg)
អម្ពិលទុំមានលក្ខណៈសម្បត្តិច្រើននៃការបន្សាបជាតិពុល ជួយបិទរន្ធញើស កាត់បន្ថយស្នាមនិងស្នាមជាំដែលទាក់ទងនឹងអាយុ និងរក្សាស្បែករបស់អ្នកឱ្យស្អាត។ អម្ពិលផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារស្បែករបស់អ្នក ពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ និងមានលក្ខណៈសម្បត្តិព្យាបាលរបួស។[1]