From Wikipedia, the free encyclopedia
អាតុល ជាកងផ្កាថ្មដែលរុំព័ទ្ធឡាហ្គូនមួយទាំងស្រុងឬដោយផ្នែក។ អាតុលក៏ជាប្រភេទកោះមួយដែរ។
អាតុលច្រើនមាននៅសមុទ្រនិងមហាសមុទ្រក្នុងតំបន់ត្រូពិចនិងអនុត្រូពិច។ នេះបណ្ដាលមកពីនៅតាមតំបន់នោះទឹកមានកំដៅក្ដៅល្មម អនុគ្រោះដល់ការដុះលូតលាស់របស់ផ្កាថ្មដែលបង្កើតបានជាទីទួល។ អាតុលភាគច្រើនមាននៅមហាសមុទ្រប៉ាស៊ីហ្វិក (ជាពិសេសផ្ដុំគ្នានៅកំរងកោះទូអាមុទូ កំរងកោះខារ៉ូលីន កំរងកោះម៉ាស្សល កំរងកោះខូរ៉លស៊ី និង នៅតាមក្រុមកោះគីរីបាទី ទូវ៉ាលូ និង តូកេឡាវ) និងនៅមហាសមុទ្រឥណ្ឌា (កំរងកោះម៉ាល់ឌីវ កំរងកោះឡាក់កាឌីវ កំរងកោះឆាហ្គោស ជាដើម)។ នៅមហាសមុទ្រអាត្លង់ទិកមិនសូវមានក្រុមអាតុលធំៗទេ លើកលែងតែអាតុលទាំង៨ ដែលនៅខាងកើតប្រទេសនីការ៉ាហ្គ័រ។
ពាក្យអាតុលត្រូវបានហៅដំបូងដោយធម្មជាតិវិទូអង់គ្លេសឆាល ដាវីន។ ដាវីន បានពន្យល់ពីកំណកំណើតអាតុលផ្កាថ្មនៅប៉ាស៊ីហ្វិកខាងត្បួង(ឆ្នាំ១៨៤២) បន្ទាប់ពីធ្វើការសង្កេតនិងសិក្សារយៈពេល៥ឆ្នាំ(១៨៣១-១៨៣៦)។ លោកបានពន្យល់ថាភ្នំភ្លើងខ្ពស់ៗសឹករិចរិលក្លាយជាទួលកោះ រួចចុងក្រោយក្លាយជាអាតុល។ ផ្កាថ្មដែលនៅព័ទ្ធជុំវិញកោះភ្នំភ្លើងនៅតំបន់ត្រូពិច ដុះលូតលាស់ទៅលើ ព្រមពេលដែលកោះសឹក(លិចចូលទៅក្នុងសមុទ្រ) ក្លាយទៅជាទួលកោះ។ ក្រោយមកផ្កាថ្មនៅតាមជាយជុំវិញបន្តដុះលូតលាស់ ខណៈផ្នែកខាងក្នុងស្រុតចុះបន្តិចម្ដងៗក្លាយជាឡាហ្គូន ព្រោះផ្នែកខាងក្នុងមិនអនុគ្រោះដល់ស្លែនិងផ្កាថ្មដុះ។ នៅពេលមួយដែលផ្នែកខាងក្នុងស្រុតចុះទាបជាងផ្ទៃសមុទ្រ មានតែផ្នែកជុំវិញប៉ុណ្ណោះដែលនៅសល់ ក្លាយជាអាតុល។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.