អាស៊ីហ្គេម
From Wikipedia, the free encyclopedia
អាស៊ីហ្គេម (ជាភាសាអង់គ្លេស៖ Asian Games) ជាព្រឹត្តិការណ៍ពហុកីឡា ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្ដងក្នុងចំនោមកីឡាករនៅអាស៊ី។ ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)និង ក្រោមការត្រួតពិនិត្យពី គណកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ ជាទូទៅមានតែរដ្ឋដែលត្រូវបានទទួលស្គាល់ទេដែលចូលរួម លើកលែងករណីរបស់ប្រទេសគ្មានអធិបតេយ្យភាពមួយចំនួន ដូចជាតៃវ៉ាន់ ដែលត្រូវបានអនុញ្ញាតិអោយចូលរួមប្រកួតក្នុងនាមចិនតៃប៉ិ ដោយសារស្ថានភាពនយោបាយរបស់តៃវ៉ាន់។