អ៊ីរ៉ង់
From Wikipedia, the free encyclopedia
ប្រទេសអ៊ីរ៉ង់ (ភាសាពែរ្ស៖ ايران) ឬអាចហៅបានថា ពែរ្ស ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយប្រទេសអាមេនីនិងអាស៊ែបៃសង់នៅទិសពាយព្យ ខាងជើងជាប់សមុទ្រកាសព្យែន ភាគឥសាន្តជាប់នឹងប្រទេសតួកមេនីស្ថាន ខាងកើតជាប់អាហ្វហ្កានីស្ថាន ភាគអាគ្នេយ៍ជាប់នឹងប៉ាគីស្ថាន ខាងត្បូងជាប់ឈូងសមុទ្រពែរ្សនិងឈូងសមុទ្រអូម៉ង់ រីឯភាគខាងលិចវិញគឺជាប់នឹងប្រទេសតួកគីនិងអ៊ីរ៉ាក់។ ប្រទេសអ៊ីរ៉ង់បានគ្របដណ្តប់លើផ្ទៃដីសរុប ១,៦៤៨,១៩៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៨៥ លាននាក់។ វាជាប្រទេសធំបំផុតទីពីរនៅតំបន់មជ្ឈឹមបូព៌ា (ក្រោយអារ៉ាប៊ីសាអ៊ូឌីត) និងជាប្រទេសដែលមានទំហំធំបំផុតទីប្រាំមួយប្រចាំទ្វីបអាស៊ី។ ទីក្រុងតេហេរ៉ង់គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតរបស់ប្រទេសមួយនេះ។
អត្ថបទនេះអាចនឹងត្រូវការការរៀបរយដើម្បីឱ្យត្រូវនឹងបទដ្ឋានគុណភាពរបស់វិគីភីឌា។ សូមពិចារណាការប្រើប្រាស់សេចក្ដីណែនាំធ្វើឱ្យមានសណ្ដាប់ធ្នាប់ឱ្យចំកន្លែង។) សូមកែលម្អអត្ថបទនេះ បើសិនជាអ្នកអាច។ ទំព័រពិភាក្សានៃអត្ថបទនេះអាចនឹងមានសេចក្ដីណែនាំមួយចំនួន។ |
جمهوری اسلامی ایران (ភាសាពែរ្ស) | |
---|---|
បាវចនា استقلال، آزادی، جمهوری اسلامی "ឯករាជ្យ សេរីភាព សាធារណរដ្ឋឥស្លាម" | |
ភ្លេងជាតិ سرود ملی جمهوری اسلامی ایران (ភ្លេងជាតិនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់) | |
ទីតាំងប្រទេសអ៊ីរ៉ង់ (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | តេហេរ៉ង់ 35°41′N 51°25′E |
ភាសាផ្លូវការ | ភាសាពែរ្ស |
ភាសាប្រចាំតំបន់ | |
ក្រុមជនជាតិ | បញ្ជីក្រុមជនជាតិ
|
រដ្ឋាភិបាល | សាធារណរដ្ឋឥស្លាមអាស្រ័យសភាឯកភូតប្រធានាធិបតីនិយមប្រកាន់របបទេវាធិបតេយ្យខាមេនីនិយម |
- មេដឹកនាំកំពូល | អាលី ខាមេនៃ |
- ប្រធានាធិបតី | អ៊ីប្រាហ៊ីម រ៉ៃស៊ី |
- អនុប្រធានាធិបតី | មហាម៉ាដ ម៉ុក្កប៊ែរ |
- ប្រធានសភា | មហាម៉ាដ បាហ្កែរ ហ្កាលីបាហ្វ |
- ប្រធានតុលាការកំពូល | ហ្កូឡាម-ហូសេន ម៉ូសេនី អ៊ីចេអ៊ី |
នីតិបញ្ញត្តិ | សភាព្រឹក្សាឥស្លាម |
ប្រវត្តិសាស្ត្រ | |
- ចក្រភពមេដេស | ប្រ. ៦៧៨ មុន គ.ស |
- ចក្រភពប៉ារទី | ២៤៧ មុន គ.ស |
- ចក្រភពសាស្សានីដ | គ.ស ២២៤[3] |
- រាជវង្សប៊ូយីដ | ៩៣៤ |
- ចក្រភពសេហ្វេវីដ | ១៥០១[4] |
- រាជវង្សអាហ្វសារីដ | ១៧៣៦ |
- រាជវង្សហ្សាន | ១៧៥១ |
- អ៊ីរ៉ង់កាចារ | ១៧៩៦ |
- អ៊ីរ៉ង់ប៉ាឡាវី | ១៥ ធ្នូ ១៩២៥ |
- បដិវត្តន៍ឥស្លាម | ១១ កុម្ភៈ ១៩៧៩ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ៣ ធ្នូ ១៩៧៩ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១,៦៤៨,១៩៥ គ.ម២ (ទី១៧) |
- ផ្ទៃទឹក (%) | ១.៦៣ (គិតត្រឹមឆ្នាំ២០១៥)[5] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩) | ៨៣,១៣៨,៧៤១ [6] (ទី១៧) |
- ដង់ស៊ីតេ | ៤៨ នាក់/គ.ម២ (ទី១៦២) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១.២៤៦ ទ្រីលានដុល្លារ[7] (ទី២៣) |
- ក្នុងម្នាក់ | ១៤,៥២០ ដុល្លារ[7] (ទី៦៦) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១.១៣៦ ទ្រីលានដុល្លារ[7] (ទី១៧) |
- ក្នុងម្នាក់ | ១៣,២៤០ ដុល្លារ[7] (ទី៧៨) |
ជីនី (២០១៨) | ៤២.០[8] មធ្យម |
HDI (២០១៩) | ០.៧៨៣[9] ខ្ពស់ · ទី៧០ |
រូបិយវត្ថុ | រៀលអ៊ីរ៉ង់ (﷼) (IRR) |
ល្វែងម៉ោង | UTC+០៣:៣០ (IRST) |
- រដូវក្តៅ (DST) | UTC+០៤:៣០ (IRDT) |
ទម្រង់កាលបរិច្ឆេទ | ឆ្នាំ/ខែ/ថ្ងៃ – yyyy/mm/dd (SH) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | ៩៨ |
កូដ ISO 3166 | IR |
ដែនកម្រិតខ្ពស់ | .ir, ایران. |
អ៊ីរ៉ង់គឺជាទីកន្លែងកំណើតនៃអរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោកដោយចាប់ផ្តើមជាមួយនគរអ៊ីឡាមតូចៗនៅក្នុងសហស្សវត្ស៍ទីបួនមុន គ.ស។ នគរទាំងនោះត្រូវបានបង្រួបបង្រួមជារដ្ឋតែមួយឈ្មោះថាមេដេសនៅក្នុងសតវត្សទី ៧ មុន គ.ស ហើយនៅក្នុងសតវត្សទី ៦ មុន គ.ស ចក្រភពអាឆេមីនីដ្ស៍ក៏និម្មិតឡើងនិងត្រូវបានគេចាត់ទុកថាជាមហាអំណាចពិភពលោកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ។ ចក្រភពមួយនេះក៏ដួលរលំទៅវិញនៅក្នុងសតវត្សទីបួនមុន គ.ស និងបានបែកបាក់ជារដ្ឋអេលីនីស្ទីកតូចៗ។ ការបះបោរជាតិនិយមបានផ្ទុះឡើងនៅក្នុងសតវត្សទីបីមុន គ.ស ហើយចក្រភពប៉ារធ្យាក៏បានលិចឡើងរួចបានស្នងបន្តដោយចក្រភពសាស្សានីដ្ស៍នៅក្នុងសតវត្សទីបីនៃ គ.ស។ ពួកអារ៉ាប់មូស្លីមបានចូលត្រួតត្រាលើចក្រភពមួយនេះនៅក្នុងសតវត្សទី ៧ ដែលនាំឱ្យមានឥស្លាមនីយកម្មនៅក្នុងតំបន់។ ក្រោយៗមក អ៊ីរ៉ង់បានក្លាយជាមជ្ឈមណ្ឌលចម្បងនៃវប្បធម៌និងការរៀនសូត្រអំពីសាសនាឥស្លាមហើយសិល្បៈ អក្សរសាស្ត្រ ទស្សនវិជ្ជា និងស្ថាបត្យកម្មរបស់វាបានសាយភាយទៅពាសពេញពិភពមូស្លីម។ ក្នុងរយៈពេលពីរសតវត្សបន្ទាប់ រាជវង្សឥស្លាមជាបន្តបន្ទាប់គ្នាបានលេចរូបរាងឡើងនិងបានដួលរលំទៅវិញមុនពេលត្រូវពួកសែលជុកទួកនិងម៉ុងកូលចូលមកត្រួតត្រា។ នៅសតវត្សរ៍ទី ១៥ ជនជាតិដើមសេហ្វេវីដបានស្តារឡើងនូវរដ្ឋបង្រួបបង្រួមនិងអត្តសញ្ញាណជាតិអ៊ីរ៉ង់វិញហើយបានបរិវត្តប្រទេសទៅកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត។ ប្រទេសអ៊ីរ៉ង់បានក្លាយជាមហាអំណាចពិភពលោកម្តងទៀតនៅក្រោមរជ្ជកាលរបស់ណាដែរ ស្សារក្នុងអំឡុងសតវត្សទី ១៨ ក៏ប៉ុន្តែនៅក្នុងសតវត្សទី ១៩ ឥទ្ធិពលអ៊ីរ៉ង់បានធ្លាក់ចុះវិញបន្ទាប់ពីបាត់បង់ទឹកដីមួយចំនួនរបស់ខ្លួនទៅរុស្ស៊ី។ នៅដើមសតវត្សរ៍ទី ២០ អ៊ីរ៉ង់បានឆ្លងកាត់បដិវត្តន៍រដ្ឋធម្មនុញ្ញពែក្ស។ កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើជាតូបនីយកម្មវិស័យប្រេងឥន្ធនៈហ្វូស៊ីលពីក្រុមហ៊ុនលោកខាងលិចបាននាំឱ្យមានរដ្ឋប្រហារអង់គ្លេស-អាមេរិកនៅឆ្នាំ១៩៥៣ ហើយអំណាចត្រូវធ្លាក់ក្រោមរាជានិយមទាំងស្រុង ចំណែកឯឥទ្ធិពលនយោបាយលោកខាងលិចក៏បន្តកើនឡើងលើសដើម។ បន្ទាប់ពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩ របបសាធារណរដ្ឋឥស្លាមថ្មីក៏បានប្រកាសឡើងដោយរូហូឡា កូមេនីដែលត្រូវជាមេដឹកនាំកំពូលដំបូងបង្អស់របស់អ៊ីរ៉ង់។
រដ្ឋាភិបាលអ៊ីរ៉ង់គឺប្រកាន់លទ្ធិទេវាធិបតេយ្យឥស្លាមដែលមានលក្ខណៈជាប្រព័ន្ធប្រជាធិបតេយ្យប្រធានាធិបតីនិយមដោយសិទ្ធិអំណាចខ្ពស់បំផុតត្រូវស្ថិតនៅក្រោម"មេដឹកនាំកំពូល"ទាំងស្រុង[10]ដែលសព្វថ្ងៃកំពុងកាន់ដោយអាលី កាមេនី។ រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាលផ្តាច់ការនិងថែមទាំងបានទាក់ទាញសេចក្តីរិះគន់ជាច្រើនលើករណីរំលោភបំពានសិទ្ធិមនុស្សនិងសេរីភាពជនស៊ីវិល[11][12][13][14]ដូចជាការបង្ក្រាបបាតុកម្មមហាជនដោយប្រើប្រាស់អំពើហឹង្សា ការបោះឆ្នោតជាតិប្រព្រឹត្តិទៅដោយអយុត្តិធម៌ និងសិទ្ធិស្ត្រីនិងកុមារមានការកំណត់។ល។
អ៊ីរ៉ង់គឺជាមហាអំណាចតំបន់និងមជ្ឈឹមដែលមានទីតាំងភូមិសាស្ត្រនយោបាយនៅទ្វីបអាស៊ី។[15] វាគឺជាប្រទេសស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច អង្គការសហប្រតិបត្តិការឥស្លាម និងអង្គការប្រទេសនាំចេញប្រេងកាត។ អ៊ីរ៉ង់រួមមានទីបម្រុងប្រេងហ្វូស៊ីលជាច្រើនដូចជា ទីផ្គត់ផ្គង់ឧស្ម័នធម្មជាតិធំជាងគេទីពីរលើពិភពលោកនិងទីបម្រុងប្រេងកាតធំជាងគេទីបួន។[16] កេរដំណែលវប្បធម៌ដ៏សំបូរបែបរបស់ប្រទេសនេះត្រូវបានឆ្លុះបញ្ចាំងដោយសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ២២ របស់ខ្លួននៅក្នុងអង្គការយូណេស្កូ។[17] ចាប់តាំងពីកកើតមក អ៊ីរ៉ង់គឺជារដ្ឋពហុជាតិហើយសព្វថ្ងៃគឺនូវតែជាសង្គមពហុនិយមដែលមានក្រុមជនជាតិភាគតិច ភាសា និងសាសនាចម្រុះជាច្រើន។ ទោះបីជាជំរឿនរដ្ឋាភិបាលអ៊ីរ៉ង់អះអាងថាអ៊ីរ៉ង់ជាមូស្លីម ៩៩.៥% ក៏ដោយមានតែ ៧៣% ប៉ុណ្ណោះដែលចាត់ទុកសាសនាជាផ្នែកសំខាន់នៃជីវិតរបស់ពួកគេ។[2] ទោះជារដ្ឋាភិបាលអ៊ីរ៉ង់បានអះអាងថាប្រជាជនខ្លួន ៩៩.៥% ជាអ្នកកាន់សាសនាឥស្លាមក្តីប៉ុន្តែបើយោងតាមការស្រាវជ្រាវរបស់ភ្ជូ (Pew) បានឱ្យដឹងថា ប្រជាជនអ៊ីរ៉ង់តែ ៧៣% ប៉ុណ្ណោះដែលចាត់ទុកសាសនាជាចំណែកដ៏សំខាន់នៅក្នុងជីវិតរបស់ពួកគេ។ [18] ផ្អែកតាមការស្រាវជ្រាវឯករាជ្យរបស់ ហ្គាម៉ាអាន (GAMAAN) បានឱ្យដឹងថា ប្រជាជនអ៊ីរ៉ង់ប្រមាណ ៣២.៥% ប៉ុណ្ណោះដែលបានអះអាងខ្លួនថាជាអ្នកកាន់និកាយស៊ីអ៊ីត។ ការផ្លាស់ប្តូរប្រជាសាស្រ្តសាសនានៅក្នុងប្រទេសត្រូវបានគេមើលឃើញថាជាលទ្ធផលនៃការរីកចម្រើនខាងលោកិយនិងជាតិនិយមពែរ្ស។ កំណើនជាតិនិយមនិងការលែងជឿលើជំនឿសាសនាបានបណ្តាលឱ្យប្រជាសាស្ត្រសាសនាអ៊ីរ៉ង់ទទួលរងការផ្លាស់ប្តូរយ៉ាងច្រើន។[19][20]