អ៊ីនធើណេត
From Wikipedia, the free encyclopedia
អ៊ីនធើណេត រឺ ភាសាខ្មែរថា អន្តរបណ្ដាញ គឺជាប្រព័ន្ឋឬ បណ្តាញរបស់ពិភពលោក ដើម្បីធ្វើការ ទំនាក់ទំនង គ្នា តាមម៉ាស៊ីន កុំព្យូទ័រ ដែលបានប្រើប្រាស់ ប្រព័ន្ឋអ៊ីនធើណេត ឬ សេវាអ៊ីនធើណេត ជាលក្ខណះស្តង់ដា ដើម្បី បំរើការដល់ អ្នកប្រើប្រាស់ជាច្រើនលាននាក់នៅលើ សាកលលោក។ ប្រព័ន្ឋនេះប្រើ«TCP/IP» (Internet Protocol Suite)សំរាប់បម្រើដល់អ្នកប្រើប្រាស់ ជាច្រើននៅពិភពលោក។ អ៊ីនធើណេតជាប្រព័ន្ឋដែលមានបណ្ដាញច្រើន ដូចជាបណ្ដាញឯកជន សាធារណះ នៃបណ្ឌិតសភា នៃរដ្ឋាភិបាល ។ល។ ដែលភ្ជាប់គ្នាតាមខ្សែឫឥតមានខ្សែ វាមានព័ត៍មាននិង ការបម្រើច្រើន ដូចជា «ហាយផើថិច» (hypertext)របស់«វ៉ើល វ៉ាយ វ៉ិប» វ.វ.វ. (World Wide Web - WWW.) និងមានហេដ្ឋារចនាសម្ព័ន្ទ សំរាប់ផ្ញើ «សារអេឡិចត្រូនិច» (អ៊ីម៉ែល) ទូរទស្សន៍ វិទ្យុ ទូរស័ព្ទ កាសែត ។ល។ប្រើប្រព័ន្ឋអ៊ីនធើណេតតាម «VoIp» (ប្រព័ន្ឋសម្លេងតាមអ៊ីនធើណេត) និង«IPTV» (ប្រព័ន្ឋរូបភាពតាមអ៊ីនធើណេត) កាសែត សៀវភៅមើល ។ល។