ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨

From Wikipedia, the free encyclopedia

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨
Remove ads

ការ​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៦ គឺត្រូវបានប្រព្រឹត្តធ្វើឡើងក្នុងប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជ្រើសតាំងសមាជិករដ្ឋសភាថ្មី។ ការិយាល័យបោះឆ្នោតបានចាប់បើកពីម៉ោង៧:០០ ព្រឹក និងបិទទៅវិញនៅម៉ោង ៣:០០ ល្ងាច។ ចំនួនអ្នកចូលរួមបោះឆ្នោតលើកនេះត្រូវបានថយចុះ ១៣% ពីចំនួនអ្នកបោះឆ្នោតកាលពីឆ្នាំ២០១៣

ព័ត៌មានសង្ខេប សរុបចំនួន ១២៥ អាសនៈនៃរដ្ឋសភាជាតិ ចំនួនអាសនៈភាគច្រើនដាច់ខាត ៦៣, លទ្ធផល ...
Remove ads

ដោយគ្មានវត្តមានពីគណបក្សប្រឆាំង ការបោះឆ្នោតនេះត្រូវបានសហគមន៍អន្តរជាតិមើលឃើញជា"ការបោះឆ្នោតគ្រាន់តែបង្គ្រប់កិច្ច និងក្លែង"។[][] ដូចដែលបានរំពឹងទុកអញ្ជឹង គណបក្សប្រជាជនដែលជាបក្សកាន់អំណាច បានទទួលសន្លឹកឆ្នោតយ៉ាងលើសលប់ ទូលំទូលាយដោយដណ្តើមបានអសានៈទាំង ១២៥ នៅក្នុងរដ្ឋសភា។[] ទោះបីជាមានការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោតក៏ដោយក៏ចំនួនអ្នកទៅបោះឆ្នោតត្រូវបានគេរាយការណ៍ថា មានចំនួនប្រមាណ ៨៣.០២%។

Remove ads

ផ្ទៃរឿង

ការបោះឆ្នោតលើកមុនក្នុងខែកក្កដា ឆ្នាំ ២០១៣ បានទទួលជ័យជម្នះជាលើកទី៤ ជាប់ៗគ្នាសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាន ៦៨ អាសនៈក្នុងរដ្ឋសភា ខណៈគណបក្សសង្គ្រោះជាតិ ដណ្តើមបានអាសនៈ ៥៥ ដែលនៅសល់។ ទោះបីជាទទួលបានអាសនៈយ៉ាងច្រើនក៏ដោយ ក៏បក្សប្រឆាំងបានច្រានចោលលទ្ធផលនេះ ហើយបានចោទប្រកាន់គណបក្សប្រជាជនថាបានក្លែងបន្លំការបោះឆ្នោត។ ជាលទ្ធផល គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលសភាក្នុងខែកញ្ញា ឆ្នាំ ២០១៣ ហើយបានប្តេជ្ញាថានឹងមិនចូលសភារហូតដល់ការកែទម្រង់ការបោះឆ្នោតត្រូវបានធ្វើឡើង។[] លទ្ធផល​ជម្លោះ​បាន​នាំ​មកឱ្យ​ការផ្ទុះ​នៃ​បាតុកម្មប្រឆាំង​រដ្ឋាភិបាល​យ៉ាងរីក​រាលដាល។[]

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានយល់ព្រមរៀបចំការបោះឆ្នោតរយៈពេលមុនប្រាំខែនៅដើមខែកុម្ភៈ ឆ្នាំ ២០១៨។ ទោះ​យ៉ាង​ណា គណបក្ស​ប្រឆាំង​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ដើម​ឆ្នាំ ២០១៥ ឬ​ពាក់​កណ្ដាល​នៃឆ្នាំ ២០១៦។[] នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤ វិបត្តិនយោបាយនេះបានបញ្ចប់ជាផ្លូវការ ហើយគណបក្សប្រឆាំងបានយល់ព្រមទទួលយកអាសនៈរបស់ពួកគេនៅក្នុងសភា។ គេ​ក៏​បាន​ឯកភាព​គ្នា​ដែរ​ថា ការ​បោះ​ឆ្នោត​លើក​ក្រោយ​នឹង​ត្រូវ​ធ្វើ​នៅ​ឆ្នាំ​២០១៨។[] ទោះ​យ៉ាង​ណាលោក សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ដក​ចេញ​ពី​អភ័យឯកសិទ្ធិ​សភា ហើយ​បន្ទាប់​មក​ត្រូវ​បាន​ហាម​មិន​ឲ្យ​វិល​ត្រឡប់ចូល​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពីបាន​ចាក​ចេញ​ពី​ប្រទេស។[] សំណើ​សុំ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ ត្រូវ​បាន​លោកហ៊ុនសែនរារាំង[] ហើយ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦ អនុ​លោក គឹម សុខា ត្រូវបានជំនួស​លោក សម រង្ស៊ីជា​ប្រធាន​​ភាគតិច។[១០]

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ ហើយត្រូវបានលោក គឹម សុខា បន្តតំណែង។[១១] នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា លោក គឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន និងចោទប្រកាន់ពីបទក្បត់ជាតិ ដែលបានលើកនូវសំណួរ​អំពី​អនាគតនៃ​គណបក្សសង្គ្រោះជាតិ ។[១២] ទង្វើ​មួយ​ទៀត​នៃ​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​គឺ​ការ​បិទ​កាសែត​ខេមបូឌា ដេលី[១៣] នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយបង្ខំ ដោយលុបបំបាត់ការប្រកួតប្រជែងពិតប្រាកដចំពោះគណបក្សប្រជាជនដែលកាន់អំណាច។[] អាសនៈ​របស់​គណបក្សដែលរំលាយ​ក្នុង​សភា​ត្រូវ​បាន​ចែក​ឲ្យ​គណបក្ស​បី​ផ្សេង​ទៀត។[១៤]

Remove ads

លទ្ធផល

ព័ត៌មានបន្ថែម គណបក្ស, សម្លេង ...
Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads