ការសម្លាប់រង្គាលជនជាតិយូដា
From Wikipedia, the free encyclopedia
Remove ads
ការសម្លាប់រង្គាលជនជាតិយូដា គឺជាផែនការដែលបានឧបត្ថម្ភដោយរដ្ធាភិបាលណាសុីអាល្លឺម៉ង់ក្នុងការប្រល័យពូជសាសន៍យូដាជុំវិញអុឺរ៉ុប អំឡុងសង្គ្រាមលោកលើទី២ ចាប់ពីឆ្នាំ១៩៤១ ដល់ ១៩៤៥ មានជនជាតិយូដាប្រមាណ៦លាននាក់មានស្លាប់ក្រោមការសម្លាប់រង្គាលនេះ ហើយការបានសម្លាប់ជនជាតិផ្សេងទៀតផងដែល ដូចជា ប៉ូឡូញ សូវៀត ហើយភេទទី៣ អ្នកប្រឆាំងរដ្ធាភិបាល
Remove ads
ដើមហេតុនិងការសម្លាប់
ចាប់តាំងពីហ៊ីត្លែរកើតលោកបានមើលឃើញជនជាតិយូដាជាជនជាតិក៏គ្រោះថ្នាក់សម្រាប់អាល្លឺម៉ង់ដោយពួកគេ ភាគច្រើនកាន់កាប់ទ្រព្យសម្បត្តិជាតិអាល្លឺម៉ង់ ព្រមទាំងមានសាសនាខុសពីជនជាតិអាល្លឺម៉ង់ ហើយក៏ដោយក្រោយអាល្លឺម៉ង់ចាញ់សង្គ្រាមលោកលើទី១ អាល្លឺម៉ង់បានបង់ប្រាក់ជាច្រើនទៅកាន់ពួកសម្ព័ន្ធមិត្តដែល ហុីត្លែរបានចោទថាគ្រប់យ៉ាងមកពីជនជាតិយូដា ក្រោយលោកបានកាន់អំណាចនៅឆ្នាំ១៩៣៣ លោកបានដាក់ច្បាប់មួយហៅថា ច្បាប់នូរេមប៊ឺក ដែលបានដកសិទ្ធិគ្រប់យ៉ាងពីជនជាតិយូដា ហើយក៏បានបង្កើត ព្រឹត្តិការណ៍ គ្រីស្តាល់ណាក់ ដែលបានកម្ទេច ហាងនិងផ្ទះសម្បែង ពួកយូដា។ នៅឆ្នាំ១៩៣៩ ជនជាតិយូដាបានបង្ខំអោតរស់នៅផ្ដុំគ្នានៅតាមក្រុង ដូច ក្រុងវ៉ារស្សាវ៉ា ប៉ូឡូញ ក្រោយមានការឈ្លានពានសូវៀតនៅឆ្នាំ១៩៤១ កងកម្លាំងពិសេស អាល្លឺម៉ង់ហៅថា អាញហ្សាតស្គ្រូពិន បានសម្លាប់ជនជាតិយូដា តាមជុំវិញអុឺរ៉ុបខាងកើត។ នៅដើមឆ្នាំ១៩៤២ ក្រុមអង្គភាព អាល្លឺម៉ង់បានបង្កើត ជុំរំមួយ ដែលមានបំណង យកជនជាតិយូដា ដាក់ទីនោះហើយសម្លាប់ចោលទាំងអស់ វាត្រូវបានគេបង្កើតឡើងនៅប្រទេសប៉ូឡូញ ដែលជនរងគ្រោះត្រូវបានគេសម្លាប់ដោយផ្សែងពុល។ នៅឆ្នាំ១៩៤៤ដល់ឆ្នាំ១៩៤៥ ពេលពួកសម្ព័ន្ធមិត្តបុកចូលកាន់តែជ្រៅ អាល្លឺម៉ង់បានបង្ខំអោយជនជាតិយូដាទាំងនោះ ធ្វើដំណើរចេញជុំរំដោយថ្មើរជើង ហើយភាគច្រើនពួកគេបានស្លាប់ដោយសារការ ស្រេកទឹក ឃ្លានអាហារ ឬ បាញ់សម្លាប់
Remove ads
ការទទួលខុសត្រូវ
ការកាត់ក្ដីនៅក្រុងនូរេមប៊ឺក បានចាប់ខ្លួនមេបញ្ជាការអាល្លឺម៉ង់ជាច្រើនមកកាត់ទោស តាមច្បាប់សង្គ្រាម
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads