កូម៌ៈ
From Wikipedia, the free encyclopedia
Remove ads
កូម៌ៈ (កូ-រ-ម័ក) (ភាសាសំស្ក្រឹត៖ कुर्म) គឺជាអវតារទីពីរ របស់ព្រះវិស្ណុ។
កូរសមុទ្រទឹកដោះ

កាលពីដើមឡើយ មានមហាសមុទ្រទឹកដោះគ្របដណ្ដប់ពេញលើចក្រវាលទាំងមូល។ ពួកទេវៈ និងពួកអសុរ ដែលចង់បានទឹកអម្រឹត គឺទឹកមន្តអមតៈ ក៏នាំគ្នាកូរសមុទ្រទឹកដោះនោះ។
ព្រះវិស្ណុ ដកភ្នំមន្ទរៈ យកមកធ្វើជាខ្នូរ(ឈើកូរ) ហើយប្រែកាឡាខ្លួន ជាមហាអណ្ដើកកូម៌ៈ ដើម្បីទ្រភ្នំមន្ទរៈ កុំឲ្យលិច។ ចំណែកស្ដេចនាគ ឈ្មោះវាសុកី យកខ្លួនធ្វើជាព្រ័ត្រសម្រាប់ឲ្យគេទាញ។ ពួកទេវៈ ទាញខាងកន្ទុយ ឯពួកអសុរ ទាញខាងក្បាល។
បន្ទាប់ពីកូរវឹក អស់រយៈពេល១០០០ឆ្នាំ រតនៈយ៉ាងច្រើនឥតគណនា ក៏បានផុសឡើងពីទឹក ក្នុងនោះមានព្រះនាងលក្ស្មី (មហេសីព្រះវិស្ណុ), អៃរាវ័ត (ដំរីក្បាលបី) ... ។ នៅទីបំផុត ទឹកអម្រឹត និងទេពអប្សរ ក៏ផុសចេញមក។ ព្រះវិស្ណុ យកទឹកអម្រឹតចែកឲ្យពួកទេវៈទៅ។[១]
Remove ads
ឯកសារយោង
តំណភ្ជាប់
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads