កែ ច័ន្ទមុនី
From Wikipedia, the free encyclopedia
Remove ads
លោកជំទាវ កែ ច័ន្ទមុនី គឺជាតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង របស់គណបក្សប្រជាជនកម្ពុជា នៅអណត្តិទី៤-ទី៥ ។
Remove ads
ប្រវត្តិ
លោកជំទាវ កែ ច័ន្ទមុនី កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៩ នៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ការសិក្សា
២០០៦ – ២០០៧ : អនុបណ្ឌិតរដ្ឋបាលសាធារណៈ សាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា ២០០២ – ២០០៤ : បរិញ្ញាប័ត្ររង សាកលវិទ្យាល័យបៀលប្រាយ ១៩៧១ – ១៩៧៥ : សញ្ញាប័ត្រមធ្យមសិក្សាកម្រិត២ វិទ្យាល័យព្រះបាទសុរាម្រឹត
ឡើងកាន់តំណែង
លោកជំទាវ កែ ច័ន្ទមុនី គឺជាតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង របស់គណៈបក្ស ប្រជាជនកម្ពុជា នៅអណត្តិទី៤ ពីឆ្នាំ២០០៨ ដល់២០១៣ និងជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
តំណែងនានា
១៩៨៦ – ២០០៨ : ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ១៩៨៧ – ១៩៩៣ : តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង
ជីវិតគ្រួសារ
លោកជំទាវ កែ ច័ន្ទមុនី នៅលីវ។
មើលផងដែរ
ឯកសារយោង
- អត្ថបទ នៅលើប្លក់ អ្នកណាខ្លះនៅកម្ពុជា
- សមាជិកតំណាងរាស្ត្រ នីតិកាលទី៥ Archived 2018-01-24 at the វេយប៊ែខ ម៉ាស៊ីន.
- ប្រវត្តិសង្ខេបតំណាងរាស្ត្រនីតិកាលទី៤ ២០០៨-២០១៣ (ខុមហ្វ្រែល)
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads