កោះគជ់
From Wikipedia, the free encyclopedia
Remove ads
កោះគជ់ ឬ កោះគុត គឺជាកោះដែលមានចម្ងាយឆ្ងាយជាងគេពីដីគោក និងជាកោះ ដែលធំជាងគេលំដាប់ទី២ នៅក្នងខេត្តត្រាត ដែលមានទីតាំងស្ថិតនៅជាប់កោះឆាង ហើយក៏ជាកោះធំជាងគេលំដាប់ទី៤នៅក្នុងប្រទេសថៃ។ កោះនេះលាតសន្ធឹងលើផ្ទៃដី ១០៥គីឡូម៉ែត្រការ៉េ ហើយមានបណ្តោយប្រវែង ២៥គីឡូម៉ែត្រ និងទទឹង១២គីឡូម៉ែត្រ។ កោះនេះ មានកោះព័ន្ធជុំវិញដូចជាកោះក្រះដាត និងកោះម៉ាកជាដើម។ កោះនេះនៅរក្សាភាពធម្មជាតិបានទាំងស្រុង ព្រោះនៅលើកោះនេះសម្បូរទៅដោយភ្នំ និងទឹកធ្លាក់ពីធម្មជាតិ។ កត្តាទាំងនេះហើយ ដែលធ្វើឱ្យកោះនេះមានទឹកធ្លាក់ល្បីឈ្មោះជាងគេគឺទឹកធ្លាក់ខ្លងចៅ។ ទឹកធ្លាក់ជាកន្លែងប្រវត្តិសាស្រ្តមួយ ដោយសារព្រះបាទរ៉ាម៉ាទី៦ បានទៅទស្សនានៅទីនោះ នៅក្នុងឆ្នាំ១៩១១។ ព្រះរាជាបានដាក់ឈ្មោះឱ្យទឹកធ្លាក់ថាទឹកធ្លាក់អាណាមកុក ដើម្បីរំលឹងដល់អ្នកដឹកនាំជនជាតិវៀតណាមឈ្មោះ អ៊ុង ឈៀងស៊ូ[១]។

Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads