កោះស៊ូម៉ាត្រា
From Wikipedia, the free encyclopedia
កោះស៊ូម៉ាត្រា (Sumatra) ជាកោះធំជាងគេលំដាប់ទី៦នៅលើពិភពលោក និងមានផ្ទៃដីសរុប ៤៧០ ០០០គ.ម២។


ភូមិវិទ្យា

អ័ក្សវែងជាងគេរបស់កោះរត់ពីពាយ័ព្យទៅអាគ្នេយ៍ មានប្រវែង១៧៩០គ.ម។ ទទឹងវែងជាងគេរបស់កោះមានប្រវែង៤៣០គ.ម។ សណ្ឋានដីរបស់កោះចែកចេញជា២គឺ តំបន់ជួរភ្នំបារីសាន នៅខាងលិច និងតំបន់ខ្ពង់រាបនៅខាងកើត។ នៅភាគអាគ្នេយ៍កោះស៊ូម៉ាត្រាគឺកោះជ្វា ហើយកោះទាំង២នេះខ័ណ្ឌចែកពីគ្នាដោយច្រកស៊ុនដា។ នៅខាងជើងកោះស៊ូម៉ាត្រាគឺឧបទ្វីបម៉ាឡេ ដែលខ័ណ្ឌចែកគ្នាដោយច្រកម៉ាឡាកា។ នៅខាងកើតឆ្លងរំលងច្រកកាលីម៉ាតា គឺកោះបរនេអូ។ នៅខាងលិចគឺមហាសមុទ្រឥណ្ឌា។
ជួរភ្នំបារីសានគឺជាឆ្អឹងខ្នងរបស់កោះស៊ូម៉ាត្រា ដែលនៅក្នុងនោះមានភ្នំភ្លើងរស់ឈ្មោះ ភ្នំកេរីនស៊ី (កំពស់ ៣៨០៥ម ខ្ពស់ជាងគេក្នុងជួរភ្នំនេះ) ស្ថិតនៅចំកណ្ដាល។ សកម្មភាពភ្នំភ្លើងក្នុងតំបន់នេះបានផ្ដល់នូវដីមានជីជាតិ ទេសភាពស្អាតៗដូចជានៅជុំវិញបឹងតូបា។ តំបន់នេះក៏មានស្រទាប់រ៉ែធ្យូងថ្មនិងមាសផងដែរ។
តំបន់ភាគខាងកើតនៃកោះជាទីទំនាបនិងតំបន់ដីសើមដ៏ល្វឹងល្វើយដែលកកើតពីដីល្បាប់ហូរនាំមកពីតំបន់ភ្នំដោយទន្លេនានា។ ទោះបីជាដីមិនអំណោយផលដល់ការដាំដុះក៏ដោយ តំបន់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចឥណ្ឌូនេស៊ី។ ផលិតផលសំខាន់ពីតំបន់នេះមាន ប្រេងដូង និង ប្រេងកាត។
ផ្ទៃដីភាគច្រើនរបស់កោះនេះធ្លាប់ត្រូវបានគ្របដណ្ដប់ដោយព្រៃរងទឹកភ្លៀងត្រូពិច។ ប៉ុន្តែការអភិវឌ្ឈន៍សេដ្ឋកិច្ចរួមផ្សំនឹងអំពើពុករលួយនិងការកាប់ឈើខុសច្បាប់ បានគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ព្រៃទាំងនេះ។
ប្រជាសាស្ត្រ
កោះស៊ូម៉ាត្រាមិនមានដង់ស៊ីតេប្រជាជនកុះករណាស់ណាទេ។ កោះនេះមានប្រជាជនប្រហែល ៤៥លាននាក់ (៩៦នាក់/គ.ម) ជាកោះដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤លើពិភពលោក។ តំបន់ដែលមានប្រជាជនរស់នៅកកកុញជាងគេគឺនៅតំបន់ស៊ូម៉ាត្រាខាងជើង និងតំបន់ខ្ពង់រាបកណ្ដាលនៃស៊ូម៉ាត្រាខាងលិច។
ប្រជាជនជាបណ្ដុំនៃជនជាតិច្រើនអំបូរប្រហែល៥២ដែលនិយាយភាសាខុសៗគ្នា។ ប៉ុន្ដែភាគច្រើននៃក្រុមទាំងនេះមានប្រពៃណីនិងភាសាប្រហាក់ប្រហែលគ្នា។ ប្រជាជននិយាយភាសាម៉ាឡេសំបូររស់នៅឆ្នេរភាគខាងកើត ចំនែកប្រជាជននៅភាគខាងត្បូងនិងកណ្ដាលនិយាយភាសាអំបូរម៉ាឡេ ដូចជាជនជាតិឡាំពុងនិងជនជាំតិមីណាងកាបាវជាដើម។ តំបន់ខ្ពង់រាបភាគខាងជើងមានជនជាតិបាតាក់រស់នៅ ហើយភាគខាងជើងបំផុតមានជនជាតិអាសេរស់នៅ។ ជនជាតិចិនភាគតិចប្រមូលផ្ដុំគ្នារស់នៅទីប្រជុំជន។ កាលវិភាគការប្រកួតបាល់ទាត់ពិភពលោក Archived 2022-11-14 at the វេយប៊ែខ ម៉ាស៊ីន.
ភាគច្រើនលើសលប់នៃប្រជាជនស៊ូម៉ាត្រាកាន់សាសនាឥស្លាម (៨៧%)។ ក្រៅពីនេះកាន់សាសនាគ្រឹស្ត (១០%) សាសនាព្រះពុទ្ឋ (២%) និងសាសនាព្រាហ្ម (១%)។
Wikiwand - on
Seamless Wikipedia browsing. On steroids.