កៅស្យុង
From Wikipedia, the free encyclopedia
Remove ads
កៅស្យុង [lower-alpha ១] ជាផ្លូវការ ទីក្រុងកៅស្យុង គឺជាក្រុងពិសេសមួយដែលមានទីតាំងនៅភាគខាងត្បូងកោះតៃវ៉ាន់ ។ វាមានចាប់ពីកណ្តាលទីក្រុងឆ្នេរសមុទ្រដល់តំបន់ជួរភ្នំយូសាន ដែលមានផ្ទៃដី ២,៩៥២ គីឡូម៉ែត្រការ៉េ (១,១៤០ម៉ាយ៍) ។ ទីក្រុងកៅស្យ៉ង មានប្រជាជនប្រមាណ ២.៧៣លាននាក់គិតត្រឹមខែតុលា ឆ្នាំ២០២៣ ហើយជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទីបីរបស់តៃវ៉ាន់ និងជាទីក្រុងធំជាងគេនៅភាគខាងត្បូងតៃវ៉ាន់ ។ [២]
Remove ads
ត្រូវបានបង្កើតឡើងនៅសតវត្សទី១៧ ជាភូមិពាណិជ្ជកម្មតូចមួយដែលមានឈ្មោះថា តាកៅ ចាប់តាំងពីពេលនោះមក ទីក្រុងនេះបានរីកចម្រើនទៅជាមជ្ឈមណ្ឌលនយោបាយ និងសេដ្ឋកិច្ចនៃភាគខាងត្បូងតៃវ៉ាន់ជាមួយនឹងឧស្សាហកម្មសំខាន់ៗដូចជា ផលិតកម្ម ការផលិតដែក ការចម្រាញ់ប្រេង ការដឹកជញ្ជូនទំនិញ និង ការកសាងកប៉ាល់ ។ វាត្រូវបានចាត់ថ្នាក់ជាទីក្រុងកម្រិត "ហ្គាម៉ា −" ដោយសកលភាវូបនីយកម្ម និងបណ្តាញស្រាវជ្រាវទីក្រុងពិភពលោក [៣] ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធលេចធ្លោមួយចំនួននៅក្នុងតៃវ៉ាន់។ កៅស្យុង មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសជាតិ ដោយសារទីក្រុងគឺជាទីក្រុងកំពង់ផែសំខាន់របស់តៃវ៉ាន់។ កំពង់ផែកៅស្យុង គឺជាកំពង់ផែធំបំផុត និងមមាញឹកបំផុតនៅតៃវ៉ាន់ ហើយជាង៦៧% នៃការនាំចេញ និងនាំចូលទំនិញតាមកុងតឺន័ររបស់ប្រទេសនេះឆ្លងកាត់ កៅស្យុង ។ [៤] អាកាសយានដ្ឋានអន្តរជាតិកៅស្យុង គឺជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតទីពីរក្នុងចំនួនអ្នកដំណើរនៅតៃវ៉ាន់។ ទីក្រុងនេះមានទំនាក់ទំនងល្អជាមួយទីក្រុងធំៗផ្សេងទៀតដោយផ្លូវដែក ល្បឿនលឿន និង សាមញ្ញ ព្រមទាំងផ្លូវជាតិមួយចំនួនទៀត។ វាក៏ធ្វើជាម្ចាស់ផ្ទះទីស្នាក់ការកង នាវាចរនៃសាធារណរដ្ឋចិន និង សាលាទ័ពជើងទឹក របស់ខ្លួនផងដែរ។ ការងារសាធារណៈថ្មីៗជាច្រើនទៀតដូចជា មជ្ឈមណ្ឌលសិល្បៈផ្តែរ-២ មជ្ឈមណ្ឌលជាតិសម្រាប់សិល្បៈកៅស្យុង និង មជ្ឈមណ្ឌលតន្ត្រីកៅស្យុង មានគោលបំណងលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ និងវប្បធម៌នៃទីក្រុង។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads