កៅ គឹមហួន
From Wikipedia, the free encyclopedia
Remove ads
កៅ គឹមហួន (ឡាតាំង៖ Kao Kim Hourn) បច្ចុប្បន្នជាអគ្គលេខាធិការនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ លោកធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា[១] សមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Jeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ សមាជិកនៃក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី[២] និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ (WSD)។ ឈ្មោះផ្លូវការរបស់គាត់គឺ ឯកឧត្តមបណ្ឌិត កៅ គឹមហួន។[៣]
គាត់ត្រូវបានចូលរួមក្នុងកិច្ចការសាធារណៈ និងក្រុមផ្តល់គំនិត ចាប់តាំងពីគាត់បានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩៣ ក្រោយពីទទួលបានការអប់រំនៅសហរដ្ឋអាមេរិក។[៤] គាត់បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរចូលជាសមាជិកអាស៊ានរបស់កម្ពុជានៅឆ្នាំ១៩៩៩[៥] ហើយបានបន្តជាអ្នកនាំមុខសម្រាប់កិច្ចការអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៣ និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ ២០០៤ ដល់ ឆ្នាំ២០១៣។[៦]
គាត់បានស្ថាបនា សាកលវិទ្យាល័យកម្ពុជា (UC) នៅឆ្នាំ២០០៣[៧] ដែលបានក្លាយជាសាកលវិទ្យាល័យលំដាប់កំពូលក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលដែលគាត់ធ្វើជាប្រធាន។[៨] គាត់បានបង្កើតក្រុមផ្តល់គំនិត ចំនួនពីរ៖ វេទិកាសេដ្ឋកិច្ចអាស៊ី[៩] និងកិច្ចសន្ទនាអភិវឌ្ឍន៍ទំនុកចិត្តអាស៊ី។ លើសពីនេះ គាត់បានជួយស្ថាបនាបណ្តាញទូរទស្សន៍អាស៊ីអាគ្នេយ៍ និងស្ថានីយវិទ្យុ ដែលស្គាល់ថាជាស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍។
នៅឆ្នាំ ២០១៤ គាត់បានបង្កើត សាលាតេជោសែន កិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា ដែលគោលបំណងផ្តល់នូវការបណ្តុះបណ្តាលកម្រិតខ្ពស់ សម្រាប់អ្នកគ្រប់គ្រង អ្នកធ្វើការគោលនយោបាយ និងមេដឹកនាំវ័យក្មេង។[១០] [១១] នៅឆ្នាំ២០១៥ គាត់បានបង្កើតមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ នៅសាកលវិទ្យាល័យកម្ពុជា ដើម្បីលើកកម្ពស់វិជ្ជាជីវៈខាងសារព័ត៌មានប្រកបដោយគុណភាព និងការអប់រំផ្នែកគមនាគមន៍ និងផ្តល់ឱ្យនិស្សិតនូវការបណ្តុះបណ្តាលជាក់ស្តែង នៅស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ (SEATV) និងវិទ្យុ (FM 106)។
Remove ads
ការអប់រំ
ក្រោយពីសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា ពីឆ្នាំ ១៩៦៧ ដល់ ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានដណ្តើមអំណាច ហើយបានប្រព្រឹត្តការប្រល័យពូជសាសន៍ ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ ១៩៧៩។[១២] កៅ គឹមហួន បានទទួលការអប់រំក្នុងប្រព័ន្ធតិចតួចបំផុត នៅក្នុងកុមារភាព ដោយសារស្ថានភាពក្នុងប្រទេសកម្ពុជានៅពេលនោះគ្មានស្ថេរភាព និងមានអំពើហឹង្សា។ គ្រួសាររបស់គាត់ ត្រូវបានផ្តល់នូវឋានៈជាជនភៀសខ្លួន ក្នុងឆ្នាំ១៩៨១ហើយបានផ្លាស់ប្តូរទីលំនៅទៅរស់នៅទីក្រុង Herndon រដ្ឋ Virginia។ នៅទីនោះ កៅ គឹមហួន បានចូលរៀននៅ វិទ្យាល័យ។ គាត់មានអាយុ ១៦ ឆ្នាំ និងមានបទពិសោធន៍ការអប់រំតិចតួច ហើយគ្មានការបណ្តុះបណ្តាលភាសាអង់គ្លេស។ ប៉ុន្តែ គាត់ទទួលបានជោគជ័យណាស់ ហើយបានបញ្ចប់ការសិក្សាជាមួយនឹងសញ្ញាបត្រមធ្យមសិក្សា ៣ ឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៨៥។ បន្ទាប់មក គាត់បានចូលរៀននៅសាកលវិទ្យាល័យ Baylor នៅទីក្រុង Waco រដ្ឋ Texas ដែលគាត់ទទួលបានបរិញ្ញាបត្រ ផ្នែកការសិក្សាអាស៊ី។ គាត់ទទួលបានអាហារូបករណ៍ថ្នាក់ជាតិ ទៅសិក្សានៅសាកលវិទ្យាល័យ Ohio នៅទីក្រុង Athens សំរាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ នៅឆ្នាំ ១៩៩១ គាត់បានបញ្ចប់ការសិក្សា ជាមួយនឹងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២ គឺ ផ្នែក វិទ្សាសាស្ត្រសង្គម និងផ្នែកកិច្ចការអន្តរជាតិ។ លើសពីនេះ គាត់មានសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យ Hawaii នៅទីក្រុង Manoa នៅកោះ Honolulu។ គាត់ទទួលបានសញ្ញា បត្របណ្ឌិតកិត្តិយស ផ្នែកកិច្ចការសាធារណៈ ពីសាកលវិទ្យាល័យ Ohio នៅឆ្នាំ២០០៧[១៣] ក៏ដូចជា សញ្ញា បត្របណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ ពីវិទ្យាស្ថាន Kalinga Institute of Industrial Technology (KIIT University) របស់ឥណ្ឌា នៅឆ្នាំ២០១៤។[១៤]
Remove ads
ការត្រឡប់មកប្រទេសកម្ពុជាវិញ
កៅ គឹមហួន បានទទួលថវិកា ពីមូលនិធិអាស៊ី ដើម្បីធ្វើការស្រាវជ្រាវលើប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅកម្ពុជា ហើយបានត្រឡប់មករាជធានីភ្នំពេញនៅឆ្នាំ ១៩៩៣ គឺ ៥ ខែ មុនពេល អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) បានរៀបចំការបោះឆ្នោត។
អាជីពវិជ្ជាជីវៈ
គាត់ត្រូវបានតែងតាំងជាប្រធានវិទ្យាស្ថានខ្មែរទំនាក់ទំនងអន្តរជាតិ ហើយកាន់តំណែងនោះ ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៤។ ក្នុងអំឡុងពេលដែលគាត់ធ្វើជាប្រធាន គាត់បានបង្កើតគម្រោងគណនេយ្យភាព និងតម្លាភាពសាធារណៈកម្ពុជា (CPAT) ដែលមានការផ្តល់ជំនួយថវិកាពីមូលនិធិអាស៊ី។ គម្រោងនេះ ដែលជាគម្រោងប្រឆាំងនឹងអំពើពុករលួយមុនគេមួយ នៅក្នុងប្រទេស មិនទទួលបានថវិកាគ្រប់គ្រាន់ទេ ដូច្នេះហើយពុំអាចបង្កើតលទ្ធផលជាដុំកំភួនឡើយ។ បន្ទាប់មក គម្រោងនេះ ត្រូវបានផ្លាស់ប្តូរទៅក្នុងមជ្ឈមណ្ឌលសំរាប់ការអភិវឌ្ឍសង្គម (CSD)[១៥] នៅពេលដែល កៅ គឹមហួន បានចាប់ផ្តើមក្រុមផ្តល់គំនិតមួយផ្សេងទៀត គឺ វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP)។[១៦]
កៅ គឹមហួន បានធ្វើជានាយកប្រតិបត្តិដំបូងគេរបស់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព អស់រយៈពេល ១០ ឆ្នាំ រហូតដល់ឆ្នាំ ២០០៤ ទោះបីជាគាត់នៅតែជាសមាជិកក្រុមប្រឹក្សាភិបាល តាំងពីឆ្នាំ ២០០៤ រហូតដល់បច្ចុប្បន្ន។[១៧][១៨] CICP ដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រកម្ពុជា ឱ្យក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ក្នុងឆ្នាំ១៩៩៩ វិទ្យាស្ថានអាស៊ានសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ និងក្រុមប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក (CSCAP) នៅក្នុងអាណត្តិរបស់ កៅ គឹមហួន។ គាត់បានបោះពុម្ពសៀវភៅជាច្រើន ស្តីពីអាស៊ាន និងទំនាក់ទំនងកម្ពុជា-អាស៊ាន[១៩][២០][២១]ហើយទទួលបានបទពិសោធន៍ជាច្រើននៅក្នុងអាស៊ាន តាមរយៈសកម្មភាពនានា របស់វិទ្យាស្ថានអាស៊ាន សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។ ពេលវេលារបស់គាត់នៅ CICP ក៏បានចូលរួមអន្តរកម្មយ៉ាងច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កៅ គឹមហួន បានធ្វើជាទីប្រឹក្សារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ១៩៩៨ ហើយធ្វើជាទីប្រឹក្សា ឋានៈស្មើអនុរដ្ឋលេខាធិការពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៤។[២២] គាត់ក៏បានក្លាយជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋមន្ត្រី ចាប់តាំងពីឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានបង្កើតឡើង នៅឆ្នាំ១៩៩៩ ។
នៅឆ្នាំ២០០៣ កៅ គឹមហួន បានសហស្ថាបនា សាកលវិទ្យាល័យកម្ពុជា (UC)។ UC ផ្តល់ជូននូវកម្មវិធីសិក្សា ផ្អែកលើប្រព័ន្ធក្រេឌីតរបស់សហរដ្ឋអាមេរិក ដោយបង្រៀនជាភាសាអង់គ្លេស។[២៣] កៅ គឹមហួន ត្រូវបានបណ្តុះគំនិតឱ្យបង្កើតវិទ្យាស្ថានឧត្តមសិក្សាយកគំរូស្រដៀងគ្នាទៅនឹងសហរដ្ឋអាមេរិក ដែលផ្តោតលើការអភិវឌ្ឍជំនាញគិតត្រិះរិះ និងដោះស្រាយបញ្ហារបស់និស្សិត។ តម្លៃទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង ចក្ខុវិស័យ និងបេសកកម្មរបស់សាកលវិទ្យាល័យកម្ពុជា។[២៤][២៥] នៅក្រោមការដឹកនាំរបស់គាត់ សាកលវិទ្យាល័យកម្ពុជា បានបង្កើតមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ ដើម្បីបណ្តុះបណ្តាលនិស្សិតក្នុងអាជីព នៅក្នុង វិស័យវិជ្ជាជីវៈខាងសារព័ត៌មាន និងការបង្កើតទូរទស្សន៍។
សាកលវិទ្យាល័យកម្ពុជា បានបង្កើតក្រុមផ្តល់គំនិត ចំនួន ២ នៅក្រោមការដឹកនាំរបស់ កៅ គឹមហួន: វេទិកាសេដ្ឋកិច្ចអាស៊ី (AEF)[២៦] និង កិច្ចសន្ទនាអភិវឌ្ឍន៍ទំនុកចិត្តអាស៊ី[២៧] ដែលទាំងពីរនេះ ស្ថិតនៅក្រោមឆ័ត្ររបស់សាកលវិទ្យាល័យកម្ពុជា។[២៨]
កៅ គឹមហួន គឺជាសមាជិកគណៈកម្មាធិការស្ថាបនិក និងជាអនុប្រធានវេទិកាសេដ្ឋកិច្ចអាស៊ី ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យកម្ពុជា នៅខែឧសភា ឆ្នាំ២០០៥។[២៩] វេទិកាសេដ្ឋកិច្ចអាស៊ី គឺជាក្រុមផ្តល់គំនិត ដែលលើកកម្ពស់កិច្ចសន្ទនាស្តីពីគោលនយោបាយ ជុំវិញបញ្ហាធំៗ ដែលកំពុងប្រឈមចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ AEF ជាទូទៅប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយឈរលើមូលដ្ឋានប្រចាំឆ្នាំ ។
កៅ គឹមហួន ក៏ជាអគ្គលេខាធិការនៃ កិច្ចសន្ទនាអភិវឌ្ឍន៍ទំនុកចិត្តអាស៊ី (AFDD) ដែលត្រូវបានស្ថាបនា ដោយបណ្ឌិត ហារុហ៊ីសា ហានដា នៅខែធ្នូ ឆ្នាំ២០០៦។ គោលបំណងរបស់ AFDD គឺដើម្បីពង្រឹងកិច្ចសន្ទនា រវាងក្រុមមានជំនឿផ្សេងគ្នា និងនាំសហគមន៍ជំនឿផ្សេងៗ មករួមគ្នាដើម្បីសំរេចបានគោលដៅអភិវឌ្ឍន៍ និងមនុស្សធម៌។
នៅឆ្នាំ២០០៤ គាត់ត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តួនាទីដែលគាត់កាន់រហូតដល់ឆ្នាំ ២០១៣។[៣០] ក្នុងអំឡុងពេលកាន់តំណែងជារដ្ឋលេខាធិការ កៅ គឹមហួន បានធ្វើការជាច្រើនជាមួយអាស៊ាន ដោយបង្កើតទំនាក់ទំនង និងគ្រប់គ្រងការចូលរួមរបស់កម្ពុជា នៅក្នុងយន្តការជាច្រើនរបស់អង្គការនេះ។ គាត់ជាអ្នកដើរតួសំខាន់ ក្នុងការបង្កើត និងចរចាធម្មនុញ្ញអាស៊ាន ក្នុងនាមជាតំណាងកម្ពុជា នៅក្នុងក្រុមការងារជាន់ខ្ពស់អាស៊ាន ស្តីពីការពង្រាងធម្មនុញ្ញអាស៊ាន។[៣១] បន្ថែមលើនេះ កៅ គឹមហួន ក៏ត្រូវបានទទួលបន្ទុកកិច្ចការ អាស៊ានបូកបី យន្តការអាស៊ានបូកមួយ វេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ក៏ដូចជាកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ផងដែរ។
ចាប់ពីឆ្នាំ ២០០៦ កៅ គឹមហួន បានធ្វើជាអនុប្រធាន ក្រុមទីប្រឹក្សា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នៅឆ្នាំ២០០៧ ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងវិទ្យុអាស៊ីអាគ្នេយ៍ ដែលគេស្គាល់ថាជាស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ (SEATV)ត្រូវបានបង្កើតឡើងដោយ កៅ គឹមហួន។ ទីស្នាក់ការធំរបស់ SEATV គឺស្ថិតនៅបរិវេណអគារសាកលវិទ្យាល័យកម្ពុជា នៅរាជធានីភ្នំពេញ[៣២] ហើយត្រូវបានប្រើប្រាស់រួមគ្នាជាមួយមហាវិទ្យាល័យ ព័ត៌មាន និងគមនាគមន៍ របស់សាកលវិទ្យាល័យកម្ពុជា សំរាប់ជាផ្នែកសញ្ញាបត្រជាក់ស្តែង។[៣៣]
ក្នុងពេលជាមួយគ្នា គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ មានមូលដ្ឋាននៅទីក្រុងតូក្យូ ចាប់តាំងពីឆ្នាំ២០០៨។[៣៤] គាត់ក៏ជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃកាកបាទក្រហមកម្ពុជា សំរាប់រយៈពេលពីរអាណត្តិ ដោយមួយអាណត្តិមានរយៈពេល ៥ ឆ្នាំ (អាណត្តិទីមួយ ពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៣ អាណត្តិទីពីរ ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន)។ គាត់ធ្លាប់ជាសមាជិកជំនួស ឱ្យតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានរបស់កម្ពុជា ពីខែសីហា ឆ្នាំ២០០៩ ដល់ ខែកញ្ញា ឆ្នាំ២០១៣ ព្រមទាំងជាអគ្គលេខាធិការនៃលេខាធិការដ្ឋានជាតិអាស៊ាន-កម្ពុជា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣។
នៅឆ្នាំ២០១៣ គាត់ត្រូវបានតម្លើងឋានៈជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកកិច្ចការបរទេស និងអាស៊ាន ដែលគាត់កំពុងកាន់តំណែងក្នុងពេលបច្ចុប្បន្ន។[៣៥] ពីខែតុលា ឆ្នាំ២០១៦ ដល់ ខែឧសភា ឆ្នាំ២០១៧ គាត់ធ្វើជាអនុប្រធានគណៈកម្មការអន្តរ-ក្រសួងរៀបចំកិច្ចប្រជុំ វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ឆ្នាំ២០១៧។ បច្ចុប្បន្នគាត់ជាសមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Jeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ និងក៏ជាសមាជិកក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី។
Remove ads
ជីវិតផ្ទាល់ខ្លួន
កៅ គឹមហួន កើតនៅឆ្នាំ ១៩៦៦ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងប្រទេសកម្ពុជា។[៣៦] ឪពុករបស់គាត់ ជាគ្រូបង្រៀន ពេញមួយជីវិត លើកលែងតែក្នុងអំឡុងពេលរបបខ្មែក្រហម ដែលការអប់រំគឺខុសច្បាប់ ហើយគ្រូបង្រៀនត្រូវបានវាយប្រហារ និងសម្លាប់។ ដោយសារស្ថានការណ៍អំពើហឹង្សាខ្លាំងនៅក្នុងប្រទេស[៣៧] គាត់ និងគ្រួសារបានចំណាយពេលរស់នៅក្នុងជំរុំជនភៀសខ្លួន នៅព្រំដែនកម្ពុជា-ថៃ ក្រោយពីខ្មែរក្រហម ត្រូវបានដកចេញពីអំណាចនៅឆ្នាំ១៩៧៩ ហើយបានផ្លាស់ទីលំនៅទៅរស់នៅសហរដ្ឋអាមេរិកជាជនភៀសខ្លួន។ ក្រោយពីបានឈប់សំរាករយៈពេលយូរ ពីការអប់រំក្នុងប្រព័ន្ធ កៅ គឹមហួន បានបញ្ចប់ការសិក្សាយ៉ាងទូលំទូលាយ នៅសហរដ្ឋអាមេរិក។ កៅ គឹមហួន រស់នៅរាជធានីភ្នំពេញ ជាមួយប្រពន្ធ និងកូនពីរនាក់ របស់គាត់។ ប្រពន្ធគាត់ ឃឹម រ៉ានី ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានទទួលបន្ទុកកិច្ចការទូទៅ នៃសាកលវិទ្យាល័យកម្ពុជា អគ្គនាយកស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ ហើយជាស្ថាបនិក និងជាអគ្គនាយកផលិតកម្មអាស៊ីអាគ្នេយ៍។
Remove ads
ការបោះពុម្ពផ្សាយ
- Perspectives of A Cambodia Development for Peace in the Context of Southeast Asian Integration (1995) [Khmer and English][៣៨]
- Cambodia in ASEAN (1995) [English][៣៩]
- Peace from the Heart (1996) with Samraing Kamsan [Khmer][៤០]
- Peace and Cooperation: Alternative Paradigms (1997) with Din Merican [English][៤១]
- ASEAN Free Trade Agreement: Implications and Future Directions (1997) with Sarah Kanter [English][៤២]
- Women's Political Voice in ASEAN: Sharing a Vision (1997) with Norbert von Hofmann [English][៤៣]
- Cambodian Approach to Conflict Resolution (1998) with Samraing Kamsan [Khmer][៤៤]
- Skepticism, Outrage, Hope: Reactions to the Death of Pol Pot (1998) with Tania Theriault [English][៤៥]
- ASEAN A to Z: A Lexicon of ASEAN-Related Terminology (1998)[៤៦]
- Cambodia's Future in ASEAN: Dynamo or Dynamite? (1998) with Jeffrey A. Kaplan [English][៤៧]
- National Elections: Cambodia's Experiences and Expectations (1998) with Norbert von Hofmann [English][៤៨]
- Cambodia and the International Community: The Quest for Peace, Development, and Democracy (1998)[៤៩]
- Principles Under Pressure: Cambodia and ASEAN's Non-Interference Policy (1999) with Jeffrey A. Kaplan [English][៥០]
- Shared Leadership and Trust Building in Cambodia: Learning from the Past, Sharing Experiences, Views and Visions, and Drawing Lesson for the Future (1999) with Samraing Kamsan [Khmer and English][៥១]
- Grassroots Democracy in Cambodia: Opportunities, Challenges and Prospects (1999) with Samraing Kamsan [Khmer and English][៥២]
- ASEAN 10 is Born: Commemorating Cambodia's Entry into ASEAN (1999) [English][៥៣]
- Banking on Knowledge: The Genesis of the Global Development Network, "The challenges of intervention for Cambodian think tanks" (2000) [English]
- The Greater Mekong Sub region and ASEAN from Backwaters to Headwaters (2000) with Jeffrey A. Kaplan [English][៥៤]
- Cambodia in the New Millennium: Managing the Past and Building the Future (2000) with Samraing Kamsan [Khmer]
- Emerging Civil Society in Cambodia: Promotion of Human Rights and Advancement of Democracy (2001) with Samraing Kamsan and Luy Chanphal [Khmer][៥៥]
- ASEAN A to Z: A Lexicon of ASEAN-Related Terminology, 2nd Edition (2001)
- Building Civil Society for Good Governance in Cambodia: Achievements, Challenges and Prospects (2001) with Samraing Kamsan [Khmer]
- The Role and Function of Cambodian Parliament: Achievements, Challenges and Prospects (2001) with Van Buntheth and Luy Chanphal [Khmer][៥៦]
- Cambodia's Foreign Policy and ASEAN: from non-alignment to engagement (2002) [English][៥៧]
- Whispering in the Ears of Power: The Role of ASEAN Track-Two Diplomacy (2002) [English][៥៨]
- Communal Council Elections and Grassroots Democracy in Cambodia (2002) with Samraing Kamsan and Inn Tong Ann [Khmer]
- Civil-Military Relations in Cambodia: Issues, Challenges and Prospects (2002) [Khmer and English][៥៩]
- Strengthening Civil Society-Government Partnership for Good Governance and Development in the Public Sector in Cambodia: Achievements, Challenges and Future Directions (2002) with Samraing Kamsan [Khmer][៦០]
- Elections in Cambodia: Lessons Learned and Future Directions (2002) [Khmer and English][៦១]
- Sustainable Development, Poverty Reduction and Good Governance in Cambodia (2002) with Chap Soptharith [Khmer]
- Military Reform in Cambodia: Demobilization and Reintegration (2002) with Inn Tong Ann [Khmer][៦២]
- Strengthening Civil Society-Parliament Partnership for Good Governance in Cambodia: Achievements, Challenges and Prospects (2003) with Samraing Kamsan [Khmer][៦៣]
- Legislative Review and Development in Cambodia in the Last Ten Years: Achievements, Challenges and Prospects (2004) with Samraing Kamsan [Khmer and English][៦៤]
- The Making of the ASEAN Charter, "A Personal Reflection" (2009) by Tommy Koh (2009) [English][៦៥]
Remove ads
ពានរង្វាន់ និងមេដាយ
- មេដាយជាតូបការ (ឆ្នាំ២០១៥)
- បណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រពី Kalinga Institute of Industrial Technology ឥណ្ឌា (ឆ្នាំ២០១៤)
[៦៦] - បណ្ឌិតកិត្តិយសផ្នែកកិច្ចការសាធារណៈ ពីសាកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិក (ឆ្នាំ២០០៧)
[៦៧] - គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ (ឆ្នាំ២០១៣)
- គ្រឿងឥស្សរិយយសសុវត្ថរា ថ្នាក់មហាសេនា (ឆ្នាំ២០០៧)
- គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា (ឆ្នាំ២០០៧)
- គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ (ឆ្នាំ២០០៦)
- គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ (ឆ្នាំ២០០៣)
- គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌថ្នាក់សេនា (ឆ្នាំ២០០៣)[៦៨]
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads