ក្រសាំង
From Wikipedia, the free encyclopedia
ក្រាសាំងជាឈើមួយប្រភេទ មានផ្លែប្រើជាម្ជូរបាន, ស្លឹកល្អិត, ផ្កាធ្វើជាអន្លក់ទឹកគ្រឿង ឬ ជាបន្លែសម្លកកូរ, ជាឈើមានបន្លា។ ក្រាសាំង គឺជាដើមឈើហូបផ្លែដែលមានដើមកំណើតនៅ ប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងកោះ ជ្វា ប្រទេសឥណ្ឌូនេស៊ី។ [១]
ការពិពណ៌នា
ដើមក្រសាំងគឺជាដើមឈើតូចមួយប្រដាប់ដោយបន្លាវែង ស្តើង និងមុតស្រួចជាច្រើន។ ជាប្រភេទដើមឈើមធ្យម កំពស់ពី ៨-១៥ ម៉ែត្រ មានបន្លារឹងវែង ផ្លែមានសម្បករឹង ពណ៌បៃតង ផ្លែឈើនេះមានសំបកពណ៌បៃតងដ៏ស្វិតហើយមានគ្រាប់ពណ៌លឿងជាច្រើន។
ការប្រើប្រាស់

កសិករប្រទេសកម្ពុជា និងកោះជ្វា ធ្លាប់ដាំដុះក្រសាំង ជាដើមឈើហូបផ្លែ ហើយគេប្រើវាជាឱសថដែរ។ និងជាគ្រឿងផ្សំជូរក្នុងការធ្វើម្ហូបខ្មែរ និងថៃ។ ចំពោះប្រើជាថ្នាំវិញ គេយកសម្បកដើម ដើម្បីជំនួយសរសៃពោះស្រីៗឆ្លងទន្លេ ទាស់សរសៃ គ្រាំ ហើមពោះ ស្រុតស្បូន និងផ្ដាសាយ ជាដើម។[២]
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.