ក្រឡាញ់

From Wikipedia, the free encyclopedia

ក្រឡាញ់
Remove ads

ក្រឡាញ់ គឺជា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​បរិភោគ​បាន ។ ផ្លែក្រឡាញ់ ជាប្រភេទអនុផលធម្មជាតិ ដែលមានដើមធំ ហើយដុះនៅតាមតំបន់ភ្នំ នៅក្នុងព្រៃក្រាស់ៗ។ អនុផលព្រៃឈើនេះ ផ្ដល់ផលមួយរដូវកាល មានរយៈពេល៣ខែ គឺចាប់ពីខែតុលា ដល់ធ្នូ។ ភាគច្រើនមានលក់ក្នុងទីផ្សារនៅរដូវភ្លៀង។

Thumb
ផ្លែក្រឡាញ់

ការពិពណ៌នា

ក្រឡាញ់ គឺជាចុល្លព្រឹក្សមួយប្រភេទ ដែលមានកម្ពស់ពី ១៥ ទៅ២៥ម៉ែត្រ ហើយដុះក្នុងព្រៃក្រាស់ ឬស្រោង នៃឥណ្ឌូចិន ស្រីលង្កា កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ​និង វៀតណាម។ ដើមក្រឡាញ់មានដើមកំណើតនៅ ហ្គាណា នីហ្សេរីយ៉ា និងប្រទេសជាច្រើននៅអាហ្វ្រិកខាងលិចដែរ។ [] [] វាត្រូវបានគំរាមកំហែងដោយ ការបាត់បង់ទីជម្រក ។ []​​ ក្រឡាញ់ក៏ជាប្រភពចំណូលបន្ថែម ដល់ពលរដ្ឋដែលរស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែរ។

ការប្រើប្រាស់

Thumb
ផ្លែឈើ ក្រឡាញ់ នៅផ្សារមួយនៅទីក្រុងព្រៃនគរ

ផ្លែក្រឡាញ់ មិនត្រឹមតែអាចបរិភោគបានទេ តែវាក៏ជាប្រភេទផ្លែធម្មជាតិ ដែលជួយដល់សុខភាពមនុស្សផងដែរ។[] ក្រឡាញ់ព្យាបាលរាក​ និងឫសដូងវិល។[]

ក្រៅពីអត្ថប្រយោជន៍នេះ សំបកក្រឡាញ់ ក៏អាចយកមកជំនួសស្លា សម្រាប់ស៊ីម្លូដែរ។ គេយកសំបកធ្វើថ្នាំជ្រលក់សំពត់ អាវ និងសំណាញ់។ ដើមក្រឡាញ់គឺជាប្រភេទឈើជាប់ល្អ សម្រាប់ធ្វើសសរផ្ទះ នឹងរនូត តែឈើនេះ ទុកមិនបានយូរហួសពី៥០ ទៅ១០០ឆ្នាំឡើយ។ គេនិយមយកឈើនេះមកធ្វើរ៉ក ធ្វើត្បាល់ កិនស្រូវ និងរទេះគោ ដូចជាធ្វើដុំរទេះ ខ្នល់រទេះ និងក្រងអន្ទាសរទេះ។[]

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads