ក្រុមជំនុំ

ជំនួយ:អសង្ស័យកម្ម From Wikipedia, the free encyclopedia

ក្រុមជំនុំ
Remove ads

ក្រុមជំនុំ (អង់គ្លេស: Church) ជាមនុស្សទាំងឡាយណាដែលត្រូេវបានត្រាស់ហៅដោយព្រះគ្រីស្ទ និងត្រូេវបានត្រាស់ហៅឲ្យមកឯព្រះគ្រីស្ទ ដើម្បីឲ្យបានរួមប្រកបជាមួយនឹងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។ នៅក្នុងគំនិតរបស់ពួកយូដា ក្រុមជំនុំគឺជាសហធម្មាចារី ឬក្រុមមនុស្សដែលប្រមូលផ្ដុំគ្នាដើម្បីថ្វាយបង្គំ។

Thumb
ការបង្ហាញនៅមជ្ឈឹមសម័យ ស្ដីអំពីក្រុមជំនុំ ពី the Hortus deliciarum of Herrad of Landsberg (សតវត្សទី១២)

ក្រុមជំនុំគ្រីស្ទានគឺជាពាក្យមួយដែលត្រូវបានប្រើជាទូទៅដោយនិកាយប្រូតេស្តង់ និងក្រុមផ្សេងទៀត សំដៅទៅលើក្រុមមនុស្សទាំងមូលដែលកាន់សាសនាគ្រីស្ទ។ នៅក្នុងការយល់ឃើញនេះ «ក្រមជំនុំគ្រីស្ទាន» មិនសំដៅទៅលើនិកាយគ្រីស្ទានជាក់លាក់ណាមួយឡើយ គឺសំដៅទៅលើរូកាយរបស់ពួកអ្នកជឿទាំងអស់។[]

មានការបកប្រែជាច្រើនជាភាសាអង់គ្លេស នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ជាទូទៅប្រើពាក្យ "church" ជាការបកប្រែពាក្យ "ἐκκλησία" (ដែលត្រូវបានសរសេរជាអក្សរផ្សេងទៀតគឺ "ecclesia") ត្រូវបានគេឃើញនៅក្នុងអត្ថបទដើមជាភាសាក្រិក ដែលជាទូទៅពាក្យនេះមានន័យថា "អង្គប្រជុំ"។[] ពាក្យនេះឃើញប្រើនៅក្នុង២ខក្នុងកណ្ឌគម្ពីរម៉ាថាយ ២៤ខក្នុងកណ្ឌគម្ពីរកិច្ចការ ៥៨ខក្នុងសំបុត្ររបស់ប៉ូល ២ខក្នុងកណ្ឌគម្ពីរហេព្រើរ ១ខក្នុងសំបុត្រយ៉ាកុប ៣ខក្នុង៣យ៉ូហាន និង១៩ខក្នុងកណ្ឌគម្ពីរវិវរណៈ។[]

នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យ ἐκκλησία ត្រូវបានប្រើសម្រាប់សហគមក្នុងតំបន់ ព្រមទាំងសំដៅទៅលើពួកអ្នកជឿទាំងអស់។[]

Remove ads

ដើមកំណើតក្រុមជំនុំ

ពាក្យក្រិក ekklēsia, ន័យត្រង់គឺ "ហៅឲ្យមកជួយ" ឬ "ហៅឲ្យមកធ្វើអ្វីមួយ" ហើយជាធម្មតាពាក្យនេះត្រូវបានប្រើដើម្បីសំដៅទៅលើក្រុមមនុស្សដែលត្រូវបានហៅមកឲ្យរួបរួមគ្នា ដើម្បីបំពេញមុខងារមួយចំនួន ជាពិសេសបណ្ដាលជននៅទីក្រុង ដូចមាននិយាយក្នុងកិច្ចការ ១៩:៣២-៤១ ជាពាក្យក្នុងព្រះគម្ពីរសញ្ញាថ្មី សំដៅទៅលើក្រុមជំនុំគ្រីស្ទាន (ទាំងក្រុមក្នុងតំបន់ ឬរូបកាយរបស់ពួកអ្នកដែលមានជំនឿ)។

នៅក្នុងភាសាអង់គ្លេស ពាក្យ "church" មកពីភាសាអង់គ្លេសសម័យដើម cirice, ដែលមានប្រភពមកពីភាសាអាឡឺម៉ង់ខាងលិច *kirika, ហើយមកពីពាក្យក្រិក κυριακή kuriakē, មានន័យថា "របស់ព្រះអម្ចាស់"។ ពាក្យ Kuriakē (ពាក្យកាត់របស់ κυριακὴ οἰκία kuriakē oikia) ដែលសំដៅលើ "ក្រុមជំនុំ" មានន័ថា "ដំណាក់របស់ព្រះអម្ចាស់" ឬ ἐκκλησία κυριακή ekklēsia kuriakē មានន័យថា "ក្រុមជំនុំរបស់ព្រះអម្ចាស់"។[] ក្រុមជំនុំគ្រីស្ទានជាច្រើនជួនកាលត្រូវបានហៅថា κυριακόν kuriakon (មាន័យថា "របស់ព្រះអម្ចាស់") នៅក្នុងភាសាក្រិក តាំងពីសតវត្សទី៤។[]

Remove ads

ប្រវត្តិសាស្ត្រក្រុមជំនុំ

ក្រុមជំនុំគ្រីស្ទានមានដើមកំណើតក្នុងពួកយូដាកាត់រ៉ូម ក្នុងសតវត្សទី១ ដែលត្រូវបានគេឃើក្នុងបទបង្រៀនរបស់ព្រះយេស៊ូវអ្នកណាសារ៉ែត ដែលព្រះអង្គបានប្រមូលក្រុមសាវ័កមុនដំបូង។ ក្រោយមកពួកសាវ័កទាំងនោះត្រូេវបានគេស្គាល់ថាជា "គ្រីស្ទាន"; យោងតាមបទគម្ពី ព្រះយេស៊ូវបានបង្គាប់ពួកគេឲ្យផ្សាយដំណឹងល្អទៅទូទាំងពិភពលោក។ ចំពោះគ្រីស្ទានភាគច្រើន ថ្ងៃសម្រាកនៃបុណ្យថ្ងៃទី៥០ (ជាព្រឹត្តិការណ៍ដែលកើតឡើងក្រោយពិព្រះយេស៊ូវយាងឡើងទៅស្ថានសួគ៌) តំណាងឲ្យកំណើតនៃក្រុមជំនុំ [][][] និងការយាងចុះមកនៃព្រះវិញ្ញាណដ៏វិសុទ្ធលើពួកសាវ័កដែលព្រះយេស៊ូវបានត្រាស់ហៅ។[១០] ភាពដឹកនាំនៃក្រុមជំនុំគ្រីស្ទានបានចាប់ផ្ដើមដោយពួកសាវ័ក។[១១][១២]

ក្រុមជំនុំបានរីកសុសសាយបន្តិចម្ដងៗទូទាំងចក្រភពរ៉ូម និងតំបន់ផ្សេងៗទៀត ដោយទទួលបាននូវការសម្រេចបានយ៉ាងច្រើន ដូចជានៅយេរូសាឡិម អាន់ទីយ៉ូក និងអ៊ីដេសសា។[១៣][១៤][១៥]។ ក្រុមជំនុំគ្រីស្ទានត្រូវបានគេបៀតបៀនជាខ្លាំង។ ក្រុមជំនុំគ្រីស្ទានត្រូវបានអាជ្ញាធរយូដាថ្កោលទោសថាជាក្រុមខុសឆ្គង (ពួកយូដាដែលបដិសេធព្រះយេស៊ូវ)។[១៦] ក្រុមជំនុំបានរីកចំរើនបន្តិចម្ដងៗ រហូតបានក្លាយជាក្រុមស្របច្បាប់ ហើយបន្ទាប់មកត្រូវបានលើកកម្ពស់ដោយអធិរាជConstantine និង Theodosius I ក្នុងសតវត្សទី៤។

[១៧][១៨][១៩][២០][១៩][២១][២២][២៣][២០][១៩][២៤][២៥][២៦] [២៧][២៨][២៩][៣០][៣១][៣២][៣២][៣៣][៣៤][៣៥][៣៦][៣២][៣៧][៣៨][៣៩][៤០][៤១][៤២][៤៣][៤៤][៤៥][១៨][៤៦][៤៧][៤៨][៤៩][៥០][៤៩][៥១][៥២][៥៣][៥៤] [៥៥][៥៦][៥៧][៥៨][៥៩]

Thumb
ពិធីលៀងព្រះអម្ចាស់ មានព្រះយេស៊ូវ និងសាវ័កទាំង១២របស់ព្រះអង្គ គូរដោយ Leonardo da Vinci

ក្រុមជំនុំដែលយើងអាចមើលឃើញ និងក្រុមជំនុំដែលយើងមិនអាចមើលឃើញ

Thumb
"... ក្រុមជំនុំដ៏វិសុទ្ធមួយ នឹងនៅស្ថិតស្ថេរជារៀងរហូត។ ក្រុមជំនុំគឺជាក្រុមវិសុទ្ធជន ដែលត្រូវបានបង្រៀនយ៉ាងត្រឹមត្រូវដោយព្រះបន្ទូលរបស់ព្រះ ហើយមានពិធីសាសនាដែលត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ" – ពាក្យអះអាងរបស់ Augsburg[៦០]

ដូចដែលបានពិពណ៌នានៅក្នុងព្រះគម្ពីរ ប្រូតេស្តង់ជាច្រើនជឿថាក្រុមជំនុំគ្រីស្ទាន មានចរិតលក្ខណៈពីរយ៉ាងដែលត្រូវបានគេពិពណ៌នាថាជាក្រុមជំនុំដែលយើងអាចមើលឃើញ និងជាក្រុមជំនុំដែលយើងមិនអាចមើលឃើញ។

នៅក្នុងទស្សនៈបែបនេះ ក្រុមជំនុំដែលយើងមិនអាចមើលឃើញ មានមនុស្សទាំងអស់ពីគ្រប់សម័យកាល និងពីគ្រប់ទីកន្លែង ដែលមនុស្សទាំងនោះបានរួមជីវិតជាមួយព្រះគ្រីស្ទតាមរយៈការកើតជាថ្មី និងតាមរយៈសេចក្ដីសង្គ្រោះ ហើយជាអ្នកដែលនឹងរួមអស់កល្បជានិច្ចជាមួយព្រះគ្រីស្ទក្នុងជីវិតដ៏អស់កល្បជានិច្ច។ ជាសាកល ក្រុមជំនុំដែលយើងមិនអាចមើលឃើញគឺសំដៅទៅលើរូបកាយដែលយើងមិនអាចមើលឃើញ របស់ពួកអ្នកដែលព្រះបានជ្រើសរើស ផ្ទុយពីក្រុមជំនុំដែលយើងមើលឃើញ ដែលសំដៅទៅលើស្ថាប័នណាមួយដែលប្រកាសដំណឹងល្អ និងបម្រើពិធីសាសនាផ្សេងៗ។ សមាជិកគ្រប់គ្នារបស់ក្រុមជំនុំដែលយើងមិនអាចមើលឃើញត្រូវបានចាត់ទុកថាបានទទួលសេចក្ដីសង្គ្រោះ ខណៈដែលក្រុមជំនុំដែលយើងអាចមើលឃើញ មានអ្នកខ្លះបានទទួលសេចក្ដីសង្គ្រោះ និងអ្នកខ្លះទៀតមិនបានទទួលសេចក្ដីសង្គ្រោះទេ។[៦១][៦២]

ក្នុងទស្សនៈដូចគ្នានេះដែរ ក្រុមជំនុំដែលយើងអាចមើលឃើញ មានពួកអ្នកដែលចូលរួមប្រកាសជំនឿ និងប្រមូលគ្នាដើម្បីស្គាល់ និងបម្រើព្រះយេស៊ូវគ្រីស្ទដែលជាក្បាលនៃក្រុមជំនុំ។ ក្រុមជំនុំបែបនេះ មានទូទាំងសាកលលោកក្នុងពួកអ្នកដែលគិតថាខ្លួនជាគ្រីស្ទាន ហើយមានក្នុងតំបន់ផងដែរ គឺក្នុងទីកន្លែងជាក់លាក់មួយ ដែលពួកអ្នកជឿជាច្រើនប្រមូលគ្នាដើម្បីថ្វាយបង្គំព្រះ។ ក្រុមជំនុំដែលយើងអាចមើលឃើញ អាចសំដៅទៅលើសមាគមមួយនៃក្រុមជំនុំជាក់លាក់ជាច្រើនពីតំបន់ផ្សេងៗ ដែលរួមគ្នាក្រោមធម្មនុញមួយ និងគោលការណ៍គ្រប់គ្រងដែលគេបានកំណត់។ ក្រុមជំនុំដែលយើងមើលឃើញ ជាធម្មតាត្រូវបានគ្រប់គ្រងដោយអ្នកកាន់ការិយាល័យ ដែលមានងារជាអ្នកបម្រើ គ្រូគង្វាល គ្រូបង្រៀន ចាស់ទុំ និងជាអ្នកដឹកនាំ។

[៦៣][៦៤][៦៥][៦៦][៦៧][៦៨][៦៩][៧០][៧១][៧២][៧៣][៧៤][៧៥][៧៦]

Remove ads

ឯកសារយោង

បញ្ជីឈ្មោះសៀវភៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads