ខណ្ឌដូនពេញ
From Wikipedia, the free encyclopedia
Remove ads
ខណ្ឌដូនពេញ ជាអក្សរឡាតាំង Daun Penh គឺជាខណ្ឌដ៏សំខាន់មួយនៅភ្នំពេញ កម្ពុជា។ អាជីវកម្មសំខាន់ជាច្រើននៅភ្នំពេញដូចជា មជ្ឈមណ្ឌលទិញឥវ៉ាន់សូរិយា និង សហគ្រាសលក់គ្រឿងអលង្ការម្កុដពេជ្រ ស្ថិតនៅខណ្ឌនេះ។ ខណ្ឌនេះមានផ្ទៃ ៧,៤១ គម២។ តាមរយៈជំរឿនកម្ពុជា១៩៩៨ ខណ្ឌមានប្រជាជន ១៣១ ៩១៣នាក់។[១]
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (ខែធ្នូ ២០០៩) |
ខណ្ឌនេះគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៃភ្នំពេញ ដែលកត់សំគាល់ដោយ ផ្សារធំថ្មី ជាមួយស្ថាបត្យកម្មសិល្បៈតែង និង ផ្លូវសំខាន់ជាច្រើនដែលចេញពីផ្សារនិងឆ្លងកាត់ក្បែងផ្សារនេះ។ ខណ្ឌនេះត្រូវបានបែងចែកទៅជា ១១សង្កាត់ និង ១៣៤ភូមិ។
Remove ads
រដ្ឋបាល
ក្រមប្រៃសណីយ៍នៃខណ្ឌដូនពេញ (១២២០០)
ទីកន្លែងគួរឱ្យចាប់អារម្មណ៍: វត្តភ្នំ FCCភ្នំពេញ សណ្ឋាគារឡឺរ៉ូយ៉ាល់។
Remove ads
និរុត្តិសាស្ត្រ
ឈ្មោះខណ្ឌយកតាមឈ្មោះរបស់ដូនពេញ អ្នកស្ថាបនាពូនភ្នំដូនពេញដែលកើតឡើងក្លាយជាភ្នំដូចសព្វថ្ងៃនេះ។
គ្រឹះស្ថានសិក្សា
រដ្ឋ
- សាលាបឋមសិក្សាចតុមុខ
- សាលបឋមសិក្សាដូនពេញ
- សាលាបឋមសិក្សាព្រះនរោត្តម
- អនុវិទ្យាល័យចតុមុខ
- អនុវិទ្យាល័យវត្តភ្នំ
- វិទ្យាល័យចតុមុខ
- វិទ្យាល័យព្រះស៊ីសុវត្ថិ
- វិទ្យាល័យវត្ដកោះ
- វិទ្យាស្ថានជាតិប៉ាស្ទ័រ
- ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ
- សាកលវិទ្យាល័យជាតិគ្រប់គ្រង
- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ឯកជន
- សាកលវិទ្យាល័យន័រតុន
- សាកលវិទ្យាល័យបញ្ញាសាស្ត្រ
- សាកលវិទ្យាល័យពុទ្ធិសាស្រ្ត
សុខាភិបាល
រដ្ឋ
- មណ្ឌលសុខភាពដូនពេញ
- មន្ទីរពេទ្យកាល់ម៉ែត
- មន្ទីរពេទ្យព្រះកេតុមាលា
- មន្ទីរពេទ្យអង្គឌួង
ឯកជន
- មន្ទីរព្យាបាលធ្មេញឈួនម៉េង
- មន្ទីរពហុព្យាបាលនិងសម្ភពខេមរបុត្រ
- មន្ទីរពេទ្យគន្ធបុប្ផា
វត្តអារាម
- វត្តកោះ
- វត្តបទុមវត្តី
- វត្តព្រះពុទ្ធឃោសាចារ្យ
- វត្តភ្នំ
- វត្តស្រះចក
- វត្តឧណ្ណាលោម
- វត្តពិភទ្ទរង្សី
ស្ថាប័នរដ្ឋ
- មន្ទីរអប់រំ យុជន និង កីឡា, ភ្នំពេញ
- ក្រសួងអប់រំ យុវជន និង កីឡា
- អង្គភាពប្រឆាំងអំពើពុករលួយ
ស្ថានទូត
ផ្សារ
- ផ្សារកណ្ដាល
- ផ្សារចាស់
- ផ្សារតាប៉ាង
- ផ្សារទំនើបសូរិយា
- ផ្សារធំថ្មី
- ផ្សាររាត្រី
- ផ្សារស៊ីលិប
អាសយដ្ឋានទំនាក់ទំនង
សាលាខណ្ឌដូនពេញ លេខ១១ ផ្លូវលេខ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads