ខុងជឺ
From Wikipedia, the free encyclopedia
Remove ads
ខុងជឺ' (អង់គ្លេស: Confucius,ចិន: 孔子) (៥៥១ - ៤៧៩ មុនគ.ស) ជាគ្រូបង្រៀន ទស្សនវិទូ អ្នកនយោបាយ និងជាស្ថាបនិកសាសនាជនជាតិចិន។ ឈ្មោះដើម គឺ ខុងជឺ ឬ ចុងនី។ កាលពីកុមារភាព លោកជាសិស្សដែលចូលចិត្តសិក្សា និង ជាអ្នកចាប់អារម្មណ៍ ខាងសាសនា និង ទំនៀមទំលាប់។ មិនសូវខុសពី សូក្រាត ប៉ុន្មានទេ លោកខុងជឺ ជួនកាលមិនឆ្លើយសំនួរពីទស្សនវិជ្ជាដោយខ្លួនឯងទេ ដោយលោកអោយមនុស្សសញ្ជឹងគិតពីបញ្ហា និងរៀនពីអ្នកដទៃ ជាពិសេស ប្រវត្តិសាស្ត្រ។ លោកក៏គិតថា មនុស្សគួតែទទួលបានអំណាច ដោយសាសេចក្ដីល្អ និង ជំនាញរបស់ពួកគេ ដោយមិនមែនដោយសាបានមកពីគ្រួសាឡើយ។
ខុងជឺ ចង់អោយមនុស្សគិតពីអ្នកដទៃ ច្រើនជាងគិតអំពីប្រាក់ និង ខ្លួនឯង។
ខុងជឺគិតថា មនុស្សអាចមានទំនាក់ទំនង ៥ យ៉ាងគឺៈ
- ស្ដេច
- ឪពុកម្ដាយ និង កូន
- ប្ដី និង ប្រពន្ធ
- បងប្អូន
- មិត្តភក្ដិ

Remove ads

Remove ads
កំណត់
មើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads