ខេត្តបកែវ
From Wikipedia, the free encyclopedia
Remove ads
ខេត្តបកែវ (ជាភាសាលាវ៖ ບໍ່ແກ້ວ) (ឈ្មោះជាខ្មែរ៖ បកែវ) ជាខេត្តនៅភាគខាងជើងប្រទេសឡាវ។ ឈ្មោះរបស់ខេត្តនេះមានន័យថា រ៉ែត្បូង ស្រដៀងគ្នានឹងតំបន់បកែវនៅប្រទេសកម្ពុជាដែរ។ ខេត្តបកែវសម្បូររ៉ែត្បូងនិងថ្មមានតម្លៃ។ ខេត្តនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៣ ដោយផ្ដាច់ខ្លួនចេញពីខេត្តហ្លួងណាំថា។ ទីរួមខេត្តរបស់ខេត្តនេះ គឺនៅបានហួយសាយ នៅតាមដងទន្លេធំ (ទន្លេមេគង្គ)។ នៅត្រើយម្ខាងទៀតនៃទន្លេមេគង្គ គឺប្រទេសភូមា (មីយ៉ាន់ម៉ា) និង ថៃ។ គេអាចឆ្លងពីប្រទេសថៃមកខេត្តបកែវដោយប្រើសាឡាង។ ទិដ្ឋការចូលប្រទេសឡាវ អាចសុំបាននៅច្រកព្រំដែន ពេលមកដល់។ នៅចុងឆ្នាំ ២០០៧ គម្រោងសាងសង់ផ្លូវជាតិលេខ ៣ ដែលតភ្ជាប់ទីរួមខេត្តទៅខេត្តហ្លួងណាំថា បានបញ្ចប់។ តាមរយៈផ្លូវនេះ គេអាចធ្វើដំណើរពីព្រំដែនថៃទៅប្រទេសចិន ក្នុងរយៈពេលតែ ៣ ទៅ ៤ ម៉ោង ដោយរថយន្ត។ បច្ចុប្បន្ន មានសាឡាងចម្លងរវាងខេត្តបកែវនិងប្រទេសភូមាដែរ តែដោយគ្មានប៉ុស្ដិ៍អន្តោប្រវេសន៍ អ្នកដំណើរក្រៅពីប្រជាជនរបស់ប្រទេសទាំង ២ មិនអាចឆ្លងកាត់ទៅមកបានទេ។
Remove ads
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads