ខេត្តបាកនិញ
From Wikipedia, the free encyclopedia
Remove ads
ខេត្តបាកនិញ គឺជាខេត្តមួយរបស់ប្រទេសវៀតណាមដែលមានទីតាំងនៅតំបន់ដីសណ្ដទន្លេក្រហមនៃភាគខាងជើងនៃប្រទេស។ វាជាខេត្តតូចបំផុតរបស់ប្រទេសវៀតណាមតាមតំបន់ហើយស្ថិតនៅភាគខាងកើតនៃរដ្ឋធានីហាណូយរបស់ប្រទេសជាតិនិងមានព្រំប្រទល់ជាប់ខេត្តបាកយ៉ាង ខេត្តហុឹងអៀន ខេត្តហាយសឿង និងទីក្រុងហាណូយ ។ ខេត្តនេះមានផ្ទៃដី៨២២.៧១ គីឡូម៉ែត្រការ៉េ ហើយគិតត្រឹមឆ្នាំ២០១៩ វាមានប្រជាជនចំនួន ១ ៣៦៨ ៨៤០នាក់។ ឈ្មោះខេត្តមានន័យថា "ស្ងប់ស្ងាត់ខាងជើង" ។
ខេត្តនេះសម្បូរទៅដោយវប្បធម៌ និងត្រូវបានគេស្គាល់ជាជាតិសម្រាប់តន្ត្រីប្រជាប្រិយក្វានហុ ។ ក្វានហុ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការយូណេស្កូក្នុងឆ្នាំ២០០៩។ [៥]
ខេត្តបាក់និញមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ០.៧៦៨(ខ្ពស់)ជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមក្រុង និងខេត្តទាំងអស់នៃប្រទេសវៀតណាម។ [៦]
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads