ខេត្តព្រៃវែង

ស្ពានអ្នកលឿង From Wikipedia, the free encyclopedia

ខេត្តព្រៃវែង
Remove ads

ខេត្តព្រៃវែង គឺជាខេត្តមួយនៃប្រទេសកម្ពុជា ខេត្តព្រៃវែងជាខេត្តមួយដែលស្ថិតនៅតំបន់ទំនាបកណ្ដាលជាខេត្តដែលផលិតស្រូវច្រើនជាងគេក្នុងប្រទេសកម្ពុជា ខេត្តព្រៃវែងជាខេត្តមួយដែលមានចំនួនប្រជាជន១.១ លាននាក់ច្រើនជាងគេទី៣នៅក្នុងប្រទេសកម្ពុជា ខេត្តព្រៃវែងជាប់នឹងដងទន្លេមេគង្គដែលអំណោយផលក្នុងវិស័យកសិកម្មផងដែរ។

ព័ត៌មានសង្ខេប ខេត្តព្រៃវែង, ប្រទេស ...
Remove ads

ខេត្តព្រៃវែង មានទីតាំងនៅភាគនិរតីនៃទន្លេមេគង្គដ៏មានសក្ដានុពល។ ហើយខេត្តព្រៃវែងមានទីរួមខេត្តមួយគឺ ក្រុងព្រៃវែង

Remove ads

រឿងព្រេង

ជាយូរលង់ណាស់មកហើយ ស្រុកបាភ្នំ កកើតឡើងដោយមានឈ្មោះថា នគរបាភ្នំ។ នគរនេះមានព្រះមហាក្សត្រ បានដឹកនាំមេទ័ពស្រី និងប្រុសយ៉ាងខ្លាំងពូកែ គ្រប់គ្រងលើតំបន់អាណាខេត្តនានា ទាំងអស់។ ទ័ពការពារ នគរបាភ្នំ មានទ័ពបា និងទ័ពមេជាច្រើន ហើយបណ្តាទ័ពបរទេសតែងបាក់ខ្លបខ្លាចទ័ពនគរបាភ្នំ។ នៅសម័យនោះ គឺស្រីដែលដណ្តឹងប្រុស។ ម្យ៉ាងទៀតទ័ពបានិងទ័មេតែងតែប្រឡងប្រជែងគ្នា លើការងារបំរើនគរហើយនាំគ្នាពូនភ្នំប្រឡងប្រជែង។ ខាងបាគេពូនភ្នំខាងបាខាងមេដែងគេពូនខាង មេដែង និងសន្មតផ្កាយព្រឹករះគឺឈប់សំរាកពូនភ្នំ។ ពេលនោះទ័ពខាងមេដែលមានល្បិចចង់ឈ្នះទ័ពខាងបាបានធ្វើគោមហោះមួយខ្ពស់នៅខាងគេ។ ខាងបាកាលបានមើលឃើញគោមនោះរះឡើង ស្មានថាផ្កាយព្រឹករះក៏ឈប់សំរាកពូនភ្នំ។ ខាងទ័ពមេដែងគេនៅតែពូនភ្នំដល់ផ្កាយព្រឹករះ។ ដូច្នេះ ខាងមេដែងគេពូនភ្នំបានខ្ពស់ជាខាងទ័ពបា។គេបន្ត ប្រឡងប្រជែងគ្នា ខាងបាញ់ធ្នូទៅវិញទៅមកបន្តទៀត។ ខាងទ័ពបាគេកាច់ឈើល្អៗធ្វើព្រួញបាញ់ទៅខាងមេដែងជាប់នាមថាភ្នំឈើកាច់ ។ ខាងភ្នំមេដែងមានដើមឈើល្អៗដុះរហូតមកដល់សព្វថ្ងៃនេះ។ ខាងទ័ពភ្នំ មេដែង គេកាច់ឈើតូចតាចមិនល្អធ្វើព្រួញបាញ់មកខាងទ័ពភ្នំបា។ ម្លោះហើយភ្នំឈើកាច់មានដើមឈើតូចតាច ទាប មិនល្អដុះរហូតមកដល់សព្វថ្ងៃ ជាប់នាមមកថា បាភ្នំ និង ភ្នំមេដែង ។ បណ្តាទ័ពភ្នំបា និង ភ្នំមេដែង បានបន្តប្រឡងប្រជែងមហិទ្ធិរិទ្ធដោយទ័ពបា ប្រើដំរីស្តរ ទៅពិតភ្នំមេដែង បាក់ មួយជំហៀងខាងជើង ឯទ័ពខាងភ្នំមេដែង ប្រើមាន់សម្រាប់កកាយភ្នំបា ឱ្យរតាត់រតាយ គ្នីគ្នា ដូចជា ភ្នំមាន់កាយ ក្លាយមកជាភ្នំធម្មាការជាដើម ។ មេទ័ពមួយមានហិទ្ធិរិទ្ធិខ្លាំងពូកែឈ្មោះ តេជោ មានប្រព័ន្ធឈ្មោះ រ័ត្ន ជាសិស្សសំណប់ចិត្តរបស់ព្រះមហាក្សត្រគ្រប់គ្រងទាំងអស់។ តេជោ និងនាងរ័ត្នមានកូនប្រុសមួយឈ្មោះថា មគ្គរីផល ហើយបានបញ្ជូនទៅបំពេញវិជ្ជានៅសាលាទ័ពនគរក្រិច។ ស្តេចក្រិចទទួលរាប់អានស្រឡាញ់មគ្គរីផលណាស់ ដោយប្រគល់មគ្គរីផលឱ្យទៅមេទ័ពក្រិចម្នាក់ដែលជាអាចារ្យទេសាបាមោក បង្ហាត់បង្រៀនក្បួនវេទមន្ត និងក្បួនចំបាំងសាងសង់ទាំងឡាយ។ មគ្គរីផលរៀនសូត្រពូកែលើសសិស្សដទៃ ពេលនោះស្តេចក្រិច និងអាចារ្យទេសាបាមោក ទ្រង់សព្វព្រះហឫទ័យនិងស្រឡាញ់មគ្គរីផលណាស់។ ស្តេចក្រិចទ្រង់បញ្ជាឱ្យមេទ័ពក្រិច គឺអាចារ្យទេសាបាមោកឱ្យរកល្បិចយ៉ាងណាកុំឱ្យមគ្គរីផលវិលត្រឡប់មកនគរបាភ្នំវិញ។ មេទ័ពក្រិចមានកូនក្រមុំមួយឈ្មោះថា មេ ស ដែលគាត់នឹងផ្សំផ្គុំឱ្យមគ្គរីផល។ មេទ័ពក្រិចរូបនោះបាននិយាយលួងលោមផង និងបាននិយាយគំរាមផង ដោយថា បើមគ្គរីផលក្បត់សន្យានឹងកាត់ក្បាលចោល រហូតធ្វើឱ្យមគ្គរីផលខ្លាចនិងធ្វើតាមកិច្ចសន្យា។ បន្ទាប់ពីបានក្លាយជាមេទ័ព និងបានរៀបការជាមួយនាងមេ ស អស់រយៈបីឆ្នាំពួកគេក៏ទទួលបានកូនប្រុសមួយឈ្មោះថា គរីជោត។ កាលនោះនគរភ្នំមានកើតសឹកសង្រ្គាម និងទ័ពជិតខាងឈ្លានពាន ព្រះមហាក្សត្រនគរភ្នំបានត្រាស់បញ្ជាឱ្យតេជោដែលមានវ័យចាស់ប្រមូលពលវាយបង្រ្កាបសត្រូវ។ ឆ្លៀតឱកាសនោះតេជោជាឪពុកបានផ្ញើសំបុត្រមួយទៅមគ្គរីផលដែលជាកូន ដោយបញ្ជាក់ថាគាត់ឈឺធ្ងន់។ ក្រោយបានទទួលដំណឹងភ្លាមមគ្គរីផលក៏សម្រេចចិត្តរត់ចោលប្រពន្ធកូនមកដល់នគរបាភ្នំ ជាស្រុកកំណើតជួបជុំឪពុកម្តាយ។ ការរត់នេះព្រោះខ្លួនបានក្បត់សន្យាជាមួយឪពុកក្មេកកាលពីពេលកន្លងមក។ បន្ទាប់ពីកូនប្រុសត្រឡប់មកវិញតេជោនិងនាងរ័ត្នក៏បាននាំកូនទៅគាល់ព្រះមហាក្សត្រ ពេលនោះស្តេចនគរភ្នំទ្រង់សព្វព្រះទ័យជាមួយមគ្គរីផលជាខ្លាំង ក៏តែងតាំងជាមេទ័ព។បន្ទាប់ព្រះមហាក្សត្របានបញ្ជាឱ្យ ធម្មាតេជោ ដែលជាឪពុកនិងនមគ្គរីផលប្រមូលទ័ពមានទ័ពដំរីទ័ពដំបងដែក ស្នរ លំពែង ទ័ពទូងស្គរ ធ្នូ ស្នា ទ័ពបោសលាន ដើម្បីបង្រ្កាបទ័ពឈ្លានពាន។ ដូចនេះទ័ពត្រូវពង្រាយជុំវិញនគរភ្នំ មានតាំងមុខភ្នំព្រៃដំរី រហូតដល់ភ្នំមេដែង។ ចំណែកស្តេចនគរក្រិចវិញ កាលបើដឹងថាមគ្គរីផលរត់ចោលនគរក្រិច រត់ចោលប្រពន្ធ កូន ហើយក្បត់នឹងកិច្ចសន្យា ក៏ត្រាស់បញ្ជាឱ្យមេទ័ពក្រិចដែលជាឪពុកក្មេកមគ្គរីផល ឱ្យមានវិធានការតាមសម្លាប់មគ្គរីផល។ បន្ទាប់មកអាចារ្យទេសាបាមោក និងជាមេទ័ពបានធ្វើហិបយន្តមួយថ្វាយស្តេចក្រិច និងផ្ញើរសារមកនគរភ្នំ ដោយសង្កត់ធ្ងន់ថា ហិបយន្តនេះអ្នកខ្លាំងពូកែទើបអាចបើកបាន បើបើកមិនបានទេ នគរក្រិចនឹងលើកទ័ពមកកំទេចនគរភ្នំដាក់ជាចំណុះ។ ព្រះមហាក្សត្រក៏រិះរកអ្នកខ្លាំងពូកែដើម្បីបើកហិបនោះ ពេលនោះមគ្គរីផលដឹងខ្លួនថា ហិបយន្តនោះច្បាស់ជាឪពុកក្មេកផ្ញើរឱ្យមកកាត់ក្បាលគាត់ហើយ ហើយហិបនេះមានតែរូបគាត់ទេទើបបើកបាន។មគ្គរីផលស្រឡាញ់នគរនិងព្រះមហាក្សត្រ បាននិយាយដំណើររឿងនេះជូនឪពុកស្តាប់ ហើយឧកញ៉ាធម្មាតេជោក៏បាននាំដំណឹងនេះទៅបង្គំគាល់ស្តេច។ បន្ទាប់មកស្តេចក៏បានត្រាស់បង្គាប់ឱ្យមគ្គរីផលបើកហិបយន្តនោះ។ ពេលនោះហិបយន្តបើកបាន ម៉ាស៊ីនក៏បានកាត់ក្បាលមគ្គរីផល ធ្លាក់ចូលក្នុងហិបយន្តនោះរួចគេក៏បានយកហិបនោះទៅនគរក្រិចវិញ។ រីឯនាងមេ ស និងកូនពេលដឹងដំណឹងនេះ ក៏បាននាំគ្នាមកដល់នគរបាភ្នំដែលកំពុងតែតម្កល់សពមគ្គរីផល ហើយពេលមកដល់ឪពុកម្តាយក្មេកក៏នាំនាងនិងកូនទៅគាល់ស្តេច។ បន្ទាប់មកស្តេចនគរភ្នំក៏តែងតាំងនាងជាមេទ័ព និងកូនជាទីប្រឹក្សាផ្ទាល់របស់នាង។ ក្រោយពីឃើញសាកសពឪពុកគរីជោត ក៏ចង់ជប់សពឪពុកឱ្យរស់វិញ តែរកក្បាលមកដាក់មិនត្រូវដងខ្លួនឪពុកក៏សម្រេចកាត់ក្បាលដំរីមកដាក់ ស្រាប់តែមគ្គរីផលបានរស់ឡើងវិញតែមានខ្លួនជាមនុស្សនិងក្បាលជាដំរី ដែលគេតែងហៅថា ព្រះគណេស។ លុះតំណក្រោយមកនាងមេ-សនិងកូន បានបំរើស្តេច បំរើទ័ព និងប្រជាពលរដ្ឋបានសុខសាន្តរហូតមក ដោយអនុវត្តតាមព្រះរាជបញ្ជាបុណ្យរំលឹកគុណមគ្គរីផល ដែលតមកហៅថា បុណ្យឡើងអ្នកតា។ ប្រវត្តិនគរបាភ្នំបានក្លាយមកជាអាណាខេត្តបាភ្នំ ហើយមកជាស្រុកបាភ្នំ។ ចៅហ្វាយអាណាខេត្តឬស្រុកមានងារថា អ្នកឧកញ៉ាធម្មាតេជោ ហើយចៅហ្វាយស្រុកបាភ្នំមានត្រាជារូបហនុមាន។[]

Remove ads

ប្រវត្តិសាស្ត្រ

ភូមិសាស្ត្រ

ខេត្តព្រៃវែង ជាខេត្តដែលមានទីតាំងស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ មានព្រំប្រទល់ខាងកើតជាប់ខេត្តស្វាយរៀង និងវៀតណាម ខាងជើងជាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ខាងលិចជាប់ខេត្តកណ្តាល និងខាងត្បូងជាប់វៀតណាម។ ខេត្តព្រៃវែង មានច្រកអន្តរជាតិចំនួន ៣ កន្លែងគឺ ទី១​ ច្រកអន្តរជាតិម៉ឺនជ័យ (ស្រុកកំចាយមារ) ទី២​ ច្រកអន្តរជាតិបន្ទាយចក្រី (ស្រុកព្រះស្តេច) ទី៣ ច្រកអន្តរជាតិកោះរការ (ស្រុកពាមជរ) នឹងមានផ្ទៃដី​សរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុប​នៃ​ប្រទេស​កម្ពុជា (១៨១ ០៣៥ គម²), ដែល​ក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទី​លំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃ​តំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជា​ដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន្ធ និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤% ជា ដី មិនត្រូវបានប្រើប្រាស់ ។

ចំនួនប្រជាជន

ចំនួន​ប្រជាជនសរុបគឺ ១ ០២៥ ៣៣១ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុប​នៃ​ប្រទេស​កម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនឹងកំនើន​ប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ ៤៨៣ ៧៥៩ នាក់ ឬ ៤៧,១៨% ជាបុរស និង ៥៤១ ៥៧២ នាក់ ឬ៥២,៨២% ជានារីភេទ ។ នៅក្នុង​ចំនួន​ខាង​លើ​នេះដែរ ៨២៥ ៨១៨ នាក់ ឬ ៨០,៥៤% ជាកសិករ, ១៤០ ៦៨៥នាក់ ឬ ១៣,៧២% ជា​អ្នករកត្រី, ៤៤ ៥៦១ នាក់ ឬ ៤,៣៥% ជាអ្នកជួញ, ១៤ ២៦៧ នាក់ ឬ១,៣៩% ជា អ្នកធ្វើការ រាជការ។

ដង់ស៊ីតេជា​មធ្យម​នៃ​ខេត្ត​នេះ គឺ ២០៩,៩៨ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ ។

Remove ads

បំណែងចែករដ្ឋបាល

Thumb
វាលស្រែខេត្តព្រៃវែង

ខេត្ត​នេះ​ត្រូវ​បានបែង​ចែកជា​ ក្រុងចំនួន ១ និង ស្រុកចំនួន ១២ ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ៖ ខេត្តព្រៃវែង ស្ថិតនៅ ប្រទេសកម្ពុជា មាន ស្រុក÷

ព័ត៌មានបន្ថែម ខេត្តព្រៃវែង, លេខកូដឃុំ ...
Remove ads

តំបន់ទេសចរណ៍

Thumb
ស្ពានអ្នកលឿងជាគមនាគមន៍ដ៏សំខាន់សម្រាប់ខេត្តព្រៃវែង

ខេត្ត​ព្រៃវែង​មាន​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និង ភ្ញៀវ​​ទេសចរណ៍​បរទេស ។ ខាង​ក្រោម​នេះ​គឺ​ជា​តំបន់​ទេសចរណ៍ដែល​​​ទេសចរ​​ជាតិ​ និង ​អន្តរជាតិ​​អាច​មក​​​ទស្សនា​​កំសាន្តបាន​ ៖

  1. រមណីយដ្ឋាន​នគរភ្នំ​ : រមណីយដ្ឋាន​គំរូ​ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ គឺ​ជា​រមណីយដ្ឋាន​​​មួយដែល​មាន​​​​ទេសចរ​ជា​ច្រើន​​​​​មក​ពី​តំបន់​​ផ្សេងៗ​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​សាសនា​តាម​លទ្ធិព្រាហ្មណ៍​​មួយ គឺ បុណ្យ​ឡើងអ្នកតាមេសរ ដែល​មាន​រយៈពេល ៣ ថ្ងៃ ។ ប្រជាជន​តែង​ប្រារព្ធ​ធ្វើ​បុណ្យ​ឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះ​ពិធី​នេះ​​គឺ​ជា​ទំនៀមទម្លាប់​មាន​តាំងពី​បុរាណ ។ ប្រជាជន​ខ្មែរ​​តែង​នាំគ្នា​ប្រារព្ធធ្វើ​ពិធី​នេះ​​ដើម្បី​រំលឹក​​គុណបុព្វបុរស ដើម្បី​សុំ​សេចក្ដីសុខ​ សុំទឹកភ្លៀង និង ជាពិសេស​ដើម្បី​សុំ​​អ្នកតា​មេសរ​​ជួយការពារ​​​សុវត្ថិភាព​ និង សន្តិសុខ​ជូន​​ប្រជាជន ។
  2. ប្រាសាទ​ព្រះ​វិហារច័ន្ទ : ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ ។
  3. ទំនប់​ស្នេហ៍ : ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ ។
  4. មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រីពូជ​ភូមិ​បាទី : ឃុំ​ពាមរក៍​ ស្រុក​ពាមរក៍ ។
  5. ​បូជនីយដ្ឋានបារមី​បារាយណ៍​អណ្តែត​ : ភូមិ​បារាយណ៍​​ សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។
  6. តំបន់​ចុង​ប៉ម : ភូមិ​លេខ​១ សង្កាត់​កំពង់លាវ ក្រុងព្រៃវែង។
  7. ប្រាសាទព្រៃដើមស្រុក : ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង។
  8. កន្លែងតម្កល់ទូក ង វែងជាងគេលើពិភពលោក ក្រុងព្រៃវែង
  9. កន្លែងមើលសត្វស្លាបបឹងស្នេហ៍ទួលព័ន្ធតាឡី ស្រុកបាភ្នំ។
  10. ស្ពានអ្នកលឿង ស្រុកពាមរក៍
  11. រមណីយដ្ឋានដីដុះ (ស្វាយភ្លោះ ពាមជរ)។
  12. សួនសត្វតាដា ស្រុកកំចាយមារ
  13. វាលស្រែក្បែរស្ពានអ្នកលឿង
  14. ភូមិសុខារាវី (កោះកម្ពុជា) ស្រុកកំពង់ត្របែក
Remove ads

សេដ្ឋកិច្ច

រាល់​ឆ្នាំ​ខេត្ត​ព្រៃ​វែង​​ទទួល​ដី​ភក់​​ដែល​ទន្លេ ស្ទឹង និង ព្រែក​មួយ​ចំនួន​នាំ​យក​មក​ចាក់​ក្នុង​ស្រែ​ចម្ការ​​នានា​​នៅ​ក្នុង​រដូវ​វស្សា ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​​​តំបន់​នេះ​មាន​ជីជាតិ​ល្អ​ងាយ​ស្រួល​​ដាំដុះ​​ស្រូវ​និង​ដំណាំ​ផ្សេងៗ​​នៅ​ក្នុង​វិស័យ​កសិកម្ម និង ប្រមូល​ជលផល​​ផ្សេងៗ ។ ខេត្ត​នេះ​ត្រូវ​បាន​​​ទទួល​ស្គាល់​ជាទូទៅ​ថា​ជា​ "ខ្សែ​ក្រវាត់​បៃតង​​ធំ" នៃ​ប្រទេស​កម្ពុជា ។ ធញ្ញជាតិ​សំខាន់​ជាង​គេ​របស់​ខេត្ត​ព្រៃ​វែង​គឺ​ស្រូវ ដែល​ខេត្ត​នេះ​ចូលរួម​ចំនួន ១០ ភាគរយ​នៃ​ផលិតផល​ស្រូវ​សរុប​របស់​ប្រទេស ។ លើស​ពី​នោះ​ទៀត​ ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ក៏​​ប្រមូល​ផល​​​ថ្នាំ​ជក់ សណ្តែក​បាយ ស្ករ​អំពៅ ស្ករ​ត្នោត ដំឡូង​ឈើ (ដំឡូង​មី ឬ ដំឡូង​បារាំង) ល្ង និង ផ្លែ​ឈើ​ច្រើន​ប្រភេទ​ទៀត ដូច​ជា​ ដូង ស្វាយ ស្វាយ​ចន្ទី ។ កាលពី​អតីតកាល ដើម​កៅស៊ូ​ក៏​បាន​ដើរ​តួ​សំខាន់​ផង​ដែរ​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ខេត្ត​នេះ ក៏​ប៉ុន្តែ​ចម្ការ​កៅស៊ូក៏ឃើញមាននៅតំបន់ខ្លះក្នុងស្រុកកំចាយមារផងដែរនៅ​ក្នុង​សម័យ​បច្ចុប្បន្ន។ ផ្សារ​សំខាន់ៗ​នានា​នៅ​ក្នុង​ខេត្ត​ព្រៃវែង​មាន​ដូច​ជា ៖

  1. កញ្ជ្រៀច
  2. កន្ទួត
  3. កអណ្ដើក
  4. កំចាយមារ
  5. ផ្សារកំពង់ពពិល
  6. កំពង់ត្របែក
  7. កំពង់សិង្ហ
  8. ក្របៅ
  9. ច្រេស
  10. ជើងទឹក
  11. ឈើកាច់
  12. ទ្រា
  13. បន្ទាយចក្រី
  14. បាភ្នំ
  15. បេងបុរី
  16. ពាមមន្ទារ
  17. ព្រៃវែង
  18. ភូមិរោង
  19. មេសាង
  20. ល្វា
  21. សាលាឃុំ
  22. ស្នាយពល
  23. ស្នេហ៍
  24. ស្វាយសុខា
  25. ស្វាយអន្ទរ
  26. ស្វាយអាង៉ោង
  27. អ្នកលឿង
  28. អ្នកលឿងក្រោម
  29. ដីក្រហម
  30. តាហ៊ុយ
Remove ads

តំណភ្ជាប់ក្រៅ

ឯកសារពិគ្រោះ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads