ខេត្តឧត្តមជ័យ
From Wikipedia, the free encyclopedia
Remove ads
ខេត្តឧត្តមជ័យ (លាវអានថា អ៊ុដុំសៃ) ជាខេត្តមួយនៃប្រទេសលាវ (ឡាវ) នៅភាគពាយ័ព្យនៃប្រទេស។ ខេត្តនេះបានបែកចេញពីខេត្តហ្លួងព្រះបាង នៅ គ.ស. ១៩៦៣។ មុនដំបូង ខេត្តនេះមានឈ្មោះថា ខេត្តឡានសាង (ແຂວງລ້ານຊ້າງ ខ្វែងលានជាង គឺ ខេត្តដំរីមួយលាន)។ តែក្រោយមក នៅ គ.ស. ១៩៦៥ បានដូរឈ្មោះជាខេត្តមឿងសៃ (ແຂວງເມືອງໄຊ ខ្វែងមឿងជៃ (ជ័យ) គឺ ខេត្តស្រុកជ័យ) ហើយក្រោយមកទៀត គឺនៅ គ.ស. ១៩៦៩ បានយកឈ្មោះថា ឧត្តមជ័យ រហូតដល់បច្ចុប្បន្ន។ នៅឆ្នាំ ១៩៩១ ខេត្តនេះបានផ្ទេរមឿង (ស្រុក) ប៉ាកថា និងស្រុកផាឧត្តម ដល់ខេត្តបកែវ។
ខេត្តឧត្តមជ័យចែកជា ៧ មឿង (ស្រុក)៖
១- ណាហ្ម (០៤០៣)
២- ប៉ាកបែង (០៤០៧)
៣- បែង (០៤០៥)
៤- មឿងង៉ា (០៤០៤)
៥- មឿងសៃ (ជ័យ) (០៤០១)
៦- មឿងហ្លា (០៤០២)
៧- ហ៊ុន (០៤០៦)។
Remove ads
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads