ខ្ញី
From Wikipedia, the free encyclopedia
ខ្ញី (អង់គ្លេស:Ginger) ជាប្រទាល ឬ រុក្ខជាតិផ្កាដែលកើតចេញមើមឫសរបស់វាហើយដុះលូតចេញជាស្លឹកនិងផ្កា ខ្ញីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាគ្រឿងទេស និងជាឱសថបុរាណ។ វាជារុក្ខជាតិតិណជាតិដែលមានអាយុច្រើនឆ្នាំដែលដុះជាពន្លកប្រចាំឆ្នាំ មានកំពស់ប្រហែលមួយម៉ែត្រ មានស្លឹកតូចទ្រវែង។[១][២]

ខ្ញីមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ដីកោះ ហើយទំនងជាត្រូវបានគេដាំដំបូងដោយក្រុមជនជាតិអូទ្រីស។ខ្ញីជារុក្ខជាតិដាំដុះច្រើននៅតំបន់ត្រូពិកមានពន្លឺ និងកម្តៅព្រះអាទិត្យ។ គេបានរកឃើញដានជាលាយលក្ខណ៍អក្សរ ស្តីពីអំពីការទទួលទានខ្ញីតាំងពីជាង៣៥០០ឆ្នាំមុន ឯគុណប្រយោជន៍របស់ខ្ញីក៏ត្រូវបានគេកត់ត្រាទុកតាំងពីជាង៥០០០ឆ្នាំមុនឯណោះ។ ខ្ញីនេះមានប្រើប្រាស់ច្រើនជាយូរយារណាស់មកហើយនៅតំបន់អាស៊ីជាម្ហូប និងជាឱសថ និងទើបនាំទៅកាន់ពិភពអឺរ៉ុបតាមរយៈពួករ៉ូម៉ាំង និងក្រិក។[៣] ខ្ញីគឺជាគ្រឿងទេសដំបូងគេដែលត្រូវបាននាំចេញពីអាស៊ី មកដល់អឺរ៉ុបជាមួយនឹងពាណិជ្ជកម្មគ្រឿងទេស ហើយត្រូវបានប្រើប្រាស់ដោយជនជាតិក្រិច និងរ៉ូមបុរាណ។ ប្រើក្នុងឱសថបុរាណក្នុងប្រទេសចិន ឥណ្ឌា និងជប៉ុនជាច្រើនសតវត្សមកហើយ ហើយជាអាហារបំប៉ន ការស្រាវជ្រាវបង្ហាញថាខ្ញីអាចមានប្រយោជន៍សម្រាប់ការចង្អោរ និងក្អួតស្រាលដែលទាក់ទងនឹងការមានផ្ទៃពោះ ទោះបីជាសុវត្ថិភាពរបស់វាមិនត្រូវបានបង្ហាញក៏ដោយ។វានៅតែមិនប្រាកដថាតើខ្ញីមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺអ្វីទេ ហើយការប្រើខ្ញីជាថ្នាំមិនត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ទេ។ ក្នុងឆ្នាំ២០២០ ការផលិតខ្ញីពិភពលោកមានចំនួន៤.៣ លានតោន ដែលដឹកនាំដោយប្រទេសឥណ្ឌា ជាមួយនឹង៤៣% នៃចំនួនសរុបពិភពលោក។[៤][៥]
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.